កាធុម៖ ប្រទេសទាំងបីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា The Troika (ន័រវែស អង់គ្លេស និងសហរដ្ឋអាមេរិក) បានជំរុញអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ Abdel Fattah Al-Burhan កុំឱ្យចាត់វិធានការជាឯកតោភាគី។ ប្រទេសទាំងបី បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ Al-Burhan កាលពីថ្ងៃអង្គារ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដោយជំរុញឲ្យកងកម្លាំង ប្រដាប់អាវុធស៊ូដង់...
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានរិះគន់រដ្ឋាភិបាលអ៊ីស្រាអែល ចំពោះការបដិសេធមិនបន្ត ដំណើរការសន្តិភាពមជ្ឈិមបូព៌ា ដែលជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Abbas បានធ្វើការកត់សម្គាល់នៅក្នុង ពិធីបើកការិយាល័យកណ្តាលថ្មី នៃគណៈកម្មាធិការរៀបចំការ បោះឆ្នោតកណ្តាលប៉ាឡេស្ទីន នៅជិតទីក្រុងរ៉ាម៉ាឡា ភាគខាងលិចប្រទេស។...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក Pehin Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji MD Yussof រដ្ឋមន្ត្រីការពារជាតិ ប្រុយណេដារ៉ូសាឡាម សម្តេចពិជ័យសេនា...
យប់ថ្ងៃទី ៦ ខែវិច្ឆិកា ក្នុងស្ទូឌីយោផ្សាយផ្ទាល់ លក់ទំនិញតាមអនឡាញពិសេស នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ របស់ APP ព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន គ្រាប់ pine nuts អាហ្វហ្កានីស្ថានចំនួន ១២ម៉ឺនកំប៉ុងត្រូវបានលក់ដាច់ ទាំងអស់ក្នុងរយៈពេល តែប៉ុន្មាននាទីប៉ុណ្ណោះ ។ ដំណឹងនេះរហូតដល់បានបណ្តាលឱ្យ មានការចាប់អារម្មណ៍និងពិភាក្សា យ៉ាងច្រើនលើបណ្តាញទំនាក់ទំនង...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការរៀបចំ ពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានានៅកម្ពុជា ក្រោយរាជរដ្ឋាភិបាលអនុញ្ញាត ដោយកំណត់ត្រឹមអ្នកចូលរួម ២០០នាក់ ។ ក្នុងនោះ អ្នកចូលរួមត្រូវបង្ហាញ បណ្ណចាក់វ៉ាក់សាំងកូវីដ ឬស្កេន QR Code របស់ក្រសួងសុខាភិបាល ដោយលើកលែងអ្នកដែល មិនបានចាក់ដោយសារបញ្ហាសុខភាព។ អ្នកចូលរួមត្រូវវាស់សីតុណ្ហភាព...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៧នាក់ទៀតតាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន ៧២នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៦៣នាក់ និងអ្នកដំណើរពីបរទេសចំនួន ៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩...
យូអិន៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួល ជំនួយសង្គ្រោះបន្ទាន់លោក Martin Griffiths បានសម្តែងការព្រួយបារម្ភ ចំពោះស្ថានភាពមនុស្សធម៌ ដែលកំពុងធ្លាក់ចុះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ឥឡូវនេះមានមនុស្សជាង ៣ លាននាក់ ដែលត្រូវការជំនួយសង្គ្រោះជីវិត ដោយសារតែជម្លោះ និងអសន្តិសុខកាន់តែ ខ្លាំងឡើងដោយសារការបរាជ័យនៃជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច។...
បរទេស៖ ទឹកទន្លេចៅប្រាយ៉ា នៅក្នុងប្រទេសថៃ បានហក់ឡើង ដោយលិចចូលផ្នែកខ្លះ នៃទីក្រុងបាងកក និងខេត្តសាមុតប្រាកាន កាលពីព្រឹកថ្ងៃចន្ទ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់បានរាយការណ៍ ពីទឹកជំនន់លិចក្នុងសង្កាត់ Bangkok Noi របស់ទីក្រុងបាងកក ,...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ខេត្ត១១របស់កម្ពុជា នឹងមានភ្លៀងធ្លាកពីតិចទៅច្រើនដោយលាយឡំ និងផ្គរ រន្ទះ ចាប់ពីថ្ងៃ១០-១៦ វិច្ឆិកា ។ ខេត្តទាំង១១នោះ រួមមាន ៖ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង រាជធានីភ្នំពេញ...
បរទេស៖ សហរដ្ឋអាមេរិកនឹង ដកបម្រាមរបស់ខ្លួនលើ អ្នកធ្វើដំណើរមកពីបរទេស នៅថ្ងៃទី៨ ខែវិច្ឆិកា ។ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានរងសម្ពាធពីមេដឹកនាំបរទេស និងអាជីវកម្ម ដើម្បីលុបចោលបម្រាមនេះ។ យោងតាមគោលការណ៍ណែនាំថ្មី អ្នកដំណើរនឹងត្រូវបង្ហាញភស្តុតាងថា ពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ និងបង្ហាញការធ្វើតេស្ត ដែលបង្ហាញថា គ្មានវីរុសកូវីដ១៩ មុនពេលឡើងយន្តហោះ។ យោងតាមសារព័ត៌មាន Sputnik...