បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅថ្ងៃអង្គារនេះ បានជំរុញប្រទេសអង់គ្លេស ឲ្យដកចេញច្បាប់ ដែលតម្រូវឲ្យពលរដ្ឋឥណ្ឌាធ្វើដំណើរទៅអង់គ្លេស ត្រូវធ្វើចត្តាឡីស័ក បើទោះជាពួកគេបានចាក់ថ្នាំវ៉ាក់សាំង រួចទាំងស្រុងក៏ដោយ។ ថ្នាំវ៉ាក់សាំង Covishield របស់ឥណ្ឌា ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca និងផលិតក្នុងប្រទេសឥណ្ឌា ដោយវិទ្យាស្ថាន Serum Institute តាមសេចក្តីរាយការណ៍ មិនត្រូវបានអង់គ្លេសទទួលស្គាល់ ក្រោមច្បាប់ថ្មី បើទោះជាដូចគ្នាបេះបិទ ទៅនឹងថ្នាំដែលផ្តល់ឲ្យដល់ពលរដ្ឋអង់គ្លេស រាប់លាននាក់ក៏ដោយ។ ច្បាប់អង់គ្លេសថ្មី ដែលដាក់ចូលឲ្យអនុវត្តជាធរមាន នៅខែក្រោយនេះ បានបង្កឲ្យមានការខឹងសម្បារជាខ្លាំង ដោយជនជាតិឥណ្ឌាជាច្រើននាក់ បានចាត់ទុកការសម្រេចចិត្តនោះ ថាជាការរើសអើង។ ពលរដ្ឋអង់គ្លេស ដែលបានចាក់វ៉ាក់សាំងនៅអង់គ្លេស ជាមួយថ្នាំវ៉ាក់សាំងផលិតដោយឥណ្ឌាដូចគ្នា មិនត្រូវបានតម្រូវឲ្យ ធ្វើចត្តាឡីស័កនោះទេ។ ក្រោយជួបជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ក្នុងទីក្រុងញូយ៉ក រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយក្នុងសារធ្វីតធ័រមួយដូច្នេះថា “(លោក) បានជំរុញឲ្យមានការ ដោះស្រាយឲ្យបានលឿនចំពោះបញ្ហាធ្វើចត្តាឡីស័យ ដើម្បីផលប្រយោជន៍រួម”។ គួរបញ្ជាក់ថា ច្បាប់ថ្មីរបស់អង់គ្លេសនេះ អាចនឹងបណ្ដាលឲ្យមានការសងសឹកវិញ ពីទីក្រុងញូដេលី ដោយប្រភពពីរដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនទំនងជានឹងចាត់វិធានការ វាយបកវិញ ប្រសិនបើបញ្ហាមិនដោះស្រាយ ឲ្យបានលឿនទេនោះ៕ ប្រែសម្រួល៖...
បរទេស៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារនេះ បានចូលរួមជាមួយបារាំង ក្នុងការរិះគន់សហរដ្ឋអាមេរិក សម្រាប់ការចរចាបង្កើត កិច្ចព្រមព្រៀងសន្តិសុខដោយសម្ងាត់ ជាមួយអូស្ត្រាលីនិងអង់គ្លេស ធ្វើឲ្យបារាំងបាត់បង់កិច្ចព្រមព្រៀង ការពារជាតិរាប់ពាន់លានដុល្លារ ស្របពេលដែលមន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុបនិយាយថា ឥរិយាបថបែបនេះ គឺមិនអាចទទួលយកបាន។ ជាការបង្ហាញនូវកំហឹង របស់សហភាពអឺរ៉ុប ក្រុមអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានផ្អាកការត្រៀមរៀបចំ សម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យា ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ជាមួយសហរដ្ឋអាមេរិក...
បរទេស៖ យោងតាមការចេញផ្សាយ របស់បរទេសកាលពីថ្ងៃអាទិត្យ បានសរសេរថា ប្រធានាធិបតីបារាំង Emmanuel Macron នឹងត្រូវជួបពិភាក្សាគ្នា ជាមួយនឹងប្រធានាធិបតីអាមេរិក Joe Biden នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថា ការជួបពិភាក្សាគ្នានេះបានធ្វើឡើង នៅក្រោយពេលដែលបញ្ហាវិបត្តិ ទំនាក់ទំនងការទូត រវាងបារាំង និងអាមេរិក ចំពោះបញ្ហានៃកិច្ចព្រមព្រៀង នាវាមុជទឹករបស់អាមេរិក ទៅឲ្យប្រទេសអូស្ត្រាលី។ អ្នកនាំពាក្យលោក...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី២២-២៨ កញ្ញា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ ហើយអាចបង្កឲ្យ មានជំនន់ទឹកភ្លៀង។ រាជធានី-ខេត្តទាំង ១២នោះរួមមាន ៖ រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ព្រះវិហារ...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាមបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨,៦៨១ ករណីដែលជាចំនួនប្រចាំថ្ងៃ ទាបបំផុតក្នុងរយៈពេល ជាងមួយខែនេះ។ ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីនេះរួមមានការ ឆ្លងក្នុងស្រុកចំនួន ៨,៦៦៨ ករណី និងករណីនាំចូលចំនួន ១៣ករណី ដែលនាំឱ្យចំនួនសរុបរបស់ ប្រទេសនេះកើនឡើងដល់ ៦៩៥,៧៤៤ករណី ជាមួយនឹងការស្លាប់ចំនួន ១៧,៣០៥...
បរទេស៖ ក្រុមអ្នកតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសថៃ បាននាំគ្នាព័ទ្ធវិមានប្រជាធិបតេយ្យ នៅទីក្រុងបាងកក ដោយ ព្យួរជាមួយរូបភាពរបស់ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា នៅចំណុចកំពូលនៃការប្រមូលផ្តុំគ្នា “ហ្វូងមនុស្ស” ដែលបានចាប់ផ្តើម កាលពីប៉ុន្មានម៉ោងមុននៅផ្លូវបំបែក Asoke ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១...
បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានរដ្ឋ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីរី បានជួបគ្នាជាមួយនឹង រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសហ្ស៊កដានី បន្ទាប់ពីយោធារបស់ស៊ីរី បានចូលកាន់កាប់តំបន់មួយចំនួន ក្បែរទៅនឹងព្រំដែនជាមួយ នឹងហ្ស៊កដានី។ សារព័ត៌មានរដ្ឋរបស់ហ្ស៊កដានី Hala Akhbar បានរាយការណ៍ថាកិច្ចប្រជុំ រវាងមេបញ្ជាការហ្ស៊កដានី Yousef Huneiti និងមេបញ្ជាការស៊ីរី Ali Ayoub...
បរទេស៖ កាលពីថ្ងៃសៅរ៍ មនុស្សយ៉ាងតិច ៣នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ និង ១៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រាប់បែករថយន្តមួយ បានផ្ទុះនៅទីក្រុងចាឡាឡាបាដ ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នៅខេត្តណាងហ្គាហាហា។ សេចក្តីថ្លែងការណ៍ របស់ក្រុមនេះនៅលើ តេលេក្រាមបាននិយាយថា ក្រុមភេរវករ Daesh បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដែលបាន កើតឡើងនៅភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន កាលពីដើមសប្តាហ៍នេះ...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) លោក សាម អ៊ីន បានថ្លែងការកោត សរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ជាថ្នាក់ដឹកនាំល្អ ចំពោះករណីលោកបណ្ឌិត សេង សារី។ សម្តេចតេជោ បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ដីការ ចាប់ខ្លួនលោកបណ្ឌិតសេង...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦២២នាក់ទៀត ជាសះស្បើយ ៤៧៣នាក់ និងស្លាប់១៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦២២នាក់ មានករណីឆ្លងសហគមន៍ ៤៤៤នាក់ និងអ្នកដំណើរពីបរទេស ១៧៨នាក់។ សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០៤.៧១៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ...