ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញក្តីសង្ឃឹមថា នីតិវិធីដឹកជញ្ជូនទំនិញឆ្លងកាត់ ប្រទេសវៀតណាម អាចនឹងធូរស្រាលជាងមុខ ក្រោយពីលោកធ្វើរបាយការណ៍ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពីទុក្ខលំបាកនូវការរៀបចំ នីតិវិធីដឹកជញ្ជូនទំនិញ ឆ្លងកាត់វៀតណាម។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ ចំណងផែកុងតឺន័រ...
ភ្នំពេញ៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទំនាក់ទំនងមិត្តភាព កម្ពុជា-ហុងគ្រី គឺផ្អែកលើការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ។ យោងតាមលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនចំពោះលោក Viktor Orbán នាយករដ្ឋមន្រ្ដីនៃប្រទេសហុងគ្រី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា...
គ៊ែរ៖ រដ្ឋមន្ត្រីការបរទេស អេហ្ស៊ីបលោក Sameh Shoukry បានសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីអ៊ីស្រាអែលលោក Yair Lapid ហើយបានជំរុញឱ្យអ៊ីស្រាអែល ស្តារកិច្ចចរចាសន្តិភាពជាមួយ ភាគីប៉ាឡេស្ទីនឡើងវិញ ដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេល រាប់ទសវត្សរ៍របស់ប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេស អេហ្ស៊ីបលោក Ahmed Hafez បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ថា លោក Shoukry...
អ៊ីស្ដង់ប៊ុល៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានចាកចេញទៅសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យដើម្បី ចូលរួមសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ ដែលនឹងត្រូវរៀបចំឡើង នៅទីក្រុងញូវយ៉ក។ ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅទីក្រុងអ៊ីស្តង់ប៊ុល មុនការចាកចេញរបស់លោក បានលើកឡើងថា បញ្ហាទាក់ទងនឹងសុខភាព ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នឹងមានខ្ពស់នៅក្នុងរបៀបវារៈ នៃការជជែកពិភាក្សាទូទៅ។...
សិង្ហបុរី៖ សិង្ហបុរី បានរាយការណ៍ពី ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,០១២ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុប នៅក្នុងប្រទេសនេះ កើនឡើងដល់ ៧៧,៨០៤ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ៩១៩ករណី ស្ថិតនៅក្នុងសហគមន៍ ៩០ករណី នៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង...
ម៉ានីល៖ ជើងឯកប្រដាល់ពិភពលោក និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន Manny Pacquiao បានប្រកាសថា លោកនឹងឈរឈ្មោះ ជាប្រធានាធិបតីហ្វីលីពីន ក្នុងការបោះឆ្នោតឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Pacquiao មានអាយុ ៤២ឆ្នាំបានលើកឡើងថា លោកបានទទួលយក ការតែងតាំងជាផ្លូវការ ដើម្បីក្លាយជាអ្នក កាន់ស្តង់ដាររបស់បក្ស PDP-Laban ដឹកនាំដោយសមាជិកព្រឹទ្ធសភា Senator...
បរទេស៖ អគ្គសេនាធិការអ៊ុយក្រែន បាននិយាយនៅពេលថ្មីៗនេះថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្វើសហសមយុទ្ធយោធា នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងលិច នៅសប្ដាហ៍ក្រោយ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពី បេឡារុសនិងរុស្ស៊ី បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដែលធ្វើឲ្យប្រទេសជិតខាង មានការព្រួយបារម្ភ។ តាមសេចក្តីរាយការណ៍ ល្បែងសង្គ្រាម Zapad-2021 នោះ ត្រូវបានប្រព្រឹត្តធ្វើឡើង នៅលើផ្នែកភាគខាងលិច នៃប្រទេសរុស្ស៊ីនិងបេឡារុស រួមមានទាំងទីតាំងដែលស្ថិតនៅ...
បរទេស៖ ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសពីការពង្រីក សហប្រតិបត្តិការយោធា ដែលរួមមានទាំងការបញ្ជូន វិលជុំនៃយន្តហោះយោធាអាមេរិក គ្រប់ប្រភេទទាំងអស់ មកកាន់អូស្ត្រាលី ក្រោយមួយថ្ងៃបន្ទាប់ពី ប្រកាសកិច្ចព្រមព្រៀងនាវាមុជទឹក ដែលចិនថ្កោលទោសថា ជាការបង្កើនការប្រកួតប្រជែង អាវុធក្នុងតំបន់។ ថ្លែងប្រាប់ក្រោយជំនួប រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់អាមេរិកនិងអូស្ត្រាលីនោះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter...
បរទេស៖ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានស្នើឲ្យសហភាពអឺរ៉ុប ចាប់ផ្តើមឲ្យបានលឿន នូវកិច្ចពិភាក្សាជំនួញ ក្រោយសហភាពអឺរ៉ុប បានប្តេជ្ញាស្វះស្វែងឲ្យមាន កិច្ចពិភាក្សាជំនួញមួយ ជាមួយតៃវ៉ាន់ ជារឿងដែលទីក្រុងតៃប៉ិ អន្ទះសាររង់ចាំជាយូរមកហើយ។ សហភាពអឺរ៉ុប បានដាក់បញ្ចូលកោះតៃវ៉ាន់ នៅលើបញ្ជីដៃគូជំនួញរបស់ខ្លួន សម្រាប់កិច្ចព្រមព្រៀង វិនិយោគទ្វេភាគីដ៏ធំមួយ នៅក្នុងឆ្នាំ២០១៥ គឺមួយឆ្នាំមុនពេលលោកស្រី ប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន...
កង់បេរ៉ា៖ អូស្រ្តាលី បានឲ្យដឹងថា កងទ័ពអាមេរិកបន្ថែមទៀត នឹងបង្វិលឆ្លងកាត់ប្រទេសកោះនេះ ហើយសម្ព័ន្ធមិត្តនឹងសហការគ្នា លើការអភិវឌ្ឍន៍មីស៊ីល ដែលជាជំហានរួមគ្នាចុងក្រោយបង្អស់ ចំពេលមានការព្រួយបារម្ភរួមគ្នា អំពីការកើនឡើងឥទ្ធិពលរបស់ចិន។ អូស្រ្តាលី បានប្រកាសសម្ព័ន្ធភាពបីផ្លូវ ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលក្នុងនោះទីក្រុងកង់បេរ៉ា នឹងទិញនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ដែលធ្វើឱ្យប្រទេសបារាំងខឹងសម្បារ ដែលកិច្ចសន្យាធំរបស់ខ្លួន ចំពោះនាវាមុជទឹកធម្មតា ត្រូវបានលុបចោល។ ដោយគូសបញ្ជាក់ពីវិធាន...