ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា សហភាពអឺរ៉ុប (EU) នឹងរៀបចំកិច្ចប្រជុំកំពូល ការពារជាតិនៅឆ្នាំក្រោយ អំឡុងពេលដែលប្រធានាធិបតីបារាំង ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។ ស្ថានការណ៍នៅអាហ្វហ្គានីស្ថាន និងការដួលរលំយ៉ាងឆាប់រហ័ស របស់រដ្ឋាភិបាលនៅទីនោះ ទាមទារឱ្យសហភាពអឺរ៉ុប បង្កើនការការពាររបស់ខ្លួន លោកស្រី von der...
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨០៧ ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងរដ្ឋនេះកើនឡើងដល់ ៧៣,៩៣៨ករណី។ ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ករណីថ្មីចំនួន ៧៧០ ស្ថិតនៅក្នុងសហគមន៍ ៣៤ករណី នៅក្នុងសិកដ្ឋានចំណាកស្រុកនិង ៣ ករណីទៀតជាករណីនាំចូល។ បច្ចុប្បន្ននេះមានករណីសរុបចំនួន ៨២២ ករណីត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការ ខិតខំពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ច នាពេលអនាគត តាមរយៈការរៀនសូត្រ ពីជំងឺកូវីដ-១៩ ។ សម្តេចបានថ្លែងនៅក្នុងសារមួយ សម្រាប់ទិវាអន្តរជាតិថា “ខណៈដែលពិភពលោកកំពុងតស៊ូ ដើម្បីងើបចេញពីជំងឺរាតត្បាតកូវីដ-១៩ និងផលវិបាកដ៏មហន្តរាយរបស់វា យើងត្រូវរៀនពីមេរៀនក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ដើម្បីពង្រឹងភាពរឹងមាំ ខាងលទ្ធិប្រជាធិបតេយ្យ ចំពោះមុខវិបត្តិនាពេលអនាគត”...
ភ្នំពេញ៖ ក្រុមមន្ត្រីជាន់ខ្ពស់មកពី ក្រសួងពាក់ព័ន្ធបានសម្តែងក្តីរំពឹងថា កម្ពុជានឹងទទួលជោគជ័យ សម្រាប់ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយនឹងបង្ហាញពីវឌ្ឍនភាពជាច្រើន ទៅកាន់បណ្តាប្រទេស ជាសមាជិកចំនួន៥២ ដែលចូលរួម ។ លោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានលើកឡើងក្នុងវេទិកា ពិភាក្សាជាមួយអ្នកព័ត៌មាន ក្រោមប្រធានបទ ការរៀបចំប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ តាមប្រព័ន្ធវីឌីអូ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានស្នើអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ជួយឧបត្ថម្ភ និងគាំទ្រគម្រោងថ្មីៗបន្ថែមទៀត ដើម្បីរួមគ្នាដោះស្រាយរាល់ បញ្ហាប្រឈមដែលកសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជន កំពុងជួបប្រទះបញ្ហាផ្សេងៗ។ ក្នុងជំនួបការងារតាមប្រព័ន្ធ Zoom ជាមួយអង្គការ FAO...
បរទេស៖ នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ត្រូវអង្គុយចុះ ហើយពិភាក្សាជាមួយ ក្រុមបាតុករវ័យក្មេង ប្រសិនបើគាត់ចង់បញ្ចប់ការ ប្រមូលផ្តុំគ្នាប្រឆាំងរដ្ឋាភិបាល។ នេះបើយោងតាម អតីតនាយករដ្ឋមន្ត្រីគឹលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោកថាក់ស៊ីន បាននិយាយថា អំពើហិង្សានឹងមិនអាចដោះស្រាយ...
បរទេស៖ លោក Thamanat Prompow អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលត្រូវបានបណ្តេញចេញពី កៅអីគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គឺនឹងនៅតែជាអគ្គលេខាធិការ នៃគណបក្ស Palang Pracharath (PPRP) ដែលកំពុងកាន់អំណាច ដោយលោកឧត្តមសេនីយ៍ប្រាវីត វង់ស៊ូវ៉ុន បន្តធ្វើជាប្រធានគណបក្ស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣បន្ថែមទៀត ខណៈទុនវិនិយោគមានជាង ៨.៥លានដុល្លារ ព្រមទាំង អាចបង្កើតការងារជាច្រើនកន្លែង ផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ...
ភ្នំពេញ៖ កម្ពុជា-តួកគី បាននិងកំពុងជួយជួយ ត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសពីទីផ្សារ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាជួយពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ក្រសួងការបរទេសកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី និងក្រុមការងារសម្របសម្រួល ការទូតសេដ្ឋកិច្ច សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធអ្នកជំនួញឧស្សាហកម្មតួកគី SANKON បានរៀបចំ «ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី»...
បរទេស៖ កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសចិន នៅថ្ងៃពុធនេះ បានបញ្ចប់សមយុទ្ធរក្សា សន្តិភាពពហុជាតិដំបូងរបស់ខ្លួន ដោយបង្ហាញពីអំណាចប្រយុទ្ធ ជាមួយកូនដ្រូន និងរ៉ូបតដោះមីន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News។ ស្របពេលដែលមហាយក្សអាស៊ី ធ្វើទំនើបកម្មនិងពង្រឹង កងកម្លាំងយោធារបស់ខ្លួន ដោយចំណាយប្រាក់ រាប់រយពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ទៅក្នុងកញ្ចប់ថវិកា ការពារជាតិរបស់ខ្លួននោះ...