ប៉េកាំង៖ ប្រទេសចិនបានច្រានចោល របាយការណ៍ដែលទាក់ទងនឹងស៊ីនជាំង ដែលចេញផ្សាយដោយមជ្ឈមណ្ឌល ការចូលរួមជាសកលរបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក (GEC) ដែលក្នុងនោះវាបានធ្វើឱ្យចិន ស្អប់ខ្ពើមអំពីការបង្កើត និងការផ្សព្វផ្សាយព័ត៌មាន មិនពិតអំពីស៊ីនជាំង។ អ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលត្រូវបានសួរឱ្យធ្វើ អត្ថាធិប្បាយលើរបាយការណ៍នេះ ដោយបន្ថែមថា ការភូតកុហករបស់សហរដ្ឋអាមេរិក អំពីតំបន់ស៊ីនជាំង នឹងធ្វើឱ្យបាត់បង់នូវភាពជឿជាក់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់ ប្រទេសអ៊ុយក្រែន បានធ្វើការះអាងថា បានធ្វើការវាយបកត្រឡប់ចូលទៅ ដល់តំបន់កាប់កាប់ដោយរុស្សីវិញ នៅតំបន់ជួរមុខ ឬត្រូវបានស្គាល់ថាជាតំបន់ Khersonប៉ុន្តែរុស្សីបានបដិសេធ ចំពោះការអះអាងនេះផងដែរ។ របាយការណ៍ពីខាងអ៊ុយក្រែន បានបញ្ជាក់ថា ផែនការក្នុងការវាយដណ្តើម កាន់កាប់ទឹកដីមួយចំនួននៅភាគខាងត្បូង ពីរុស្សីមកវិញពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែននោះ គឺបានទទួលជោគជ័យមួយផ្នែកហើយ ពោលគឺបន្ទាប់ពីអ៊ុយក្រែន បានវាយប្រហារកាត់ ផ្តាច់ផ្លូវផ្គត់ផ្គង់ដ៏សំខាន់មួយរបស់រុស្សី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការផ្ញើសារលិខិត ចូលរួមរំលែកទុក្ខចំពោះការបាត់បង់ ទ្រព្យសម្បត្តិនិងជីវិត ប្រជាពលរដ្ឋរបស់ប៉ាគីស្ថាននៅក្នុងហេតុការណ៍គ្រោះទឹកជំនន់ ដ៏អាក្រក់ដែលកំពុងបន្តកើតមាន នៅឡើយទូទាំងប្រទេស។ លោក Xi ក្នុងនាមតំណាងឲ្យរដ្ឋាភិបាលចិន និងពលរដ្ឋចិនទាំងអស់ផង បានបញ្ជាក់អំពីភាពសោកសៅ និងចូលរួមសោកស្តាយ ជាមួយនឹងជនរងគ្រោះទាំងឡាយ និងការបាត់បង់ក្រុមគ្រួសារអ្នករងរបួស និងពលរដ្ឋដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិនេះផងដែរ។...
បរទេស៖ នាវាផ្ទុកយន្តហោះ Royal Navy HMS Prince of Wales របស់ចក្រភពអង់គ្លេស បានខូច នៅឆ្នេរសមុទ្រភាគខាងត្បូងនៃចក្រភពអង់គ្លេសភ្លាមៗ បន្ទាប់ពីចាប់ផ្តើមធ្វើសមយុទ្ធនៅសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នាវាចម្បាំងទម្ងន់...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៣១សីហា ដល់ថ្ងៃ៦កញ្ញា កម្ពុជាទទួលឥទ្ធិពលខ្សោយពី ជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយនៅចន្លោះថ្ងៃទី ៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងក្នុងកម្រិត...
ភ្នំពេញ៖ គណៈកម្មាធិកាអន្តរជាតិ នៃកម្មវិធីប្រកួតប្រជែងពានរង្វាន់ ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ CAMBODIA Property Awards 2022 បានវិនិច្ឆ័យ និង ប្រកាសលទ្ធផលនូវពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា បានទៅលើក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkidé Development) កាលពីរាត្រីថ្ងៃទី២៦ ខែសីហា...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ជំងឺផ្ដាសាយបក្សីដែលបង្ករោគខ្លាំង គឺជាជំងឺផ្តាសាយបក្សី ត្រូវបានរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមទា១កន្លែងនៅផ្នែកខាងកើតនៃទីក្រុង Ain របស់ប្រទេសបារាំង ដែលបណ្តាលឱ្យទាសរុបចំនួន ១០.៦០០ក្បាលត្រូវបានសម្លាប់ ។ សារព័ត៌មាន Le Figaro បានរាយការណ៍ថា សេវារដ្ឋ ឬហៅថា នាយកដ្ឋានការពារប្រជាជន នៃក្រុង Ain...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ពិធីបិទការធ្វើសមយុទ្ធ កងទ័ពអន្តរជាតិឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅឧទ្យាន Patriot នៅមូលដ្ឋានយោធាស្នេហាជាតិ ក្នុងតំបន់ទីក្រុងម៉ូស្គូកាលពីថ្ងៃសៅរ៍ ត្រូវបានបញ្ចប់ទាំងស្រុងហើយ ។ ការប្រកួតប្រជែងក្នុងយោធាអន្តរជាតិ ដោយប្រើរថពាសដែកត្រូវបាន ធ្វើឡើងនៅទីលានហ្វឹកហាត់ Alabino កាលពីរសៀលថ្ងៃសៅរ៍ ។ ក្រុមប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតនេះ...
កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បំផុសចលនាប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ឱ្យយល់់ដឹងច្បាស់ពីអនាម័យសង្គម ពោលគឺត្រូវចេះថែទាំបរិស្ថានទាំងអស់គ្នា ដោយម្នាក់ៗត្រូវតាំងខ្លួនជាសកម្មជនបរិស្ថាន ដោយមិនចោលសំរាមផ្ដេសផ្ដាស មិនបំពុលបរិស្ថាន ដោយរួមគ្នាសម្អាតសំរាមឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងអនាម័យសង្គមយើងល្អស្អាត ពិសេសសទៀតនោះ ត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូទៅតាមប្រភេទសំរាម ដើម្បីឱ្យក្រុមហ៊ុនប្រមូលសំរាមងាយស្រួលប្រមូលយកទៅ ។ ក្នុងយុទ្ធនាការ និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសប្រឡងជ្រើសរើស ក្របខណ្ឌមន្រ្តីថ្មីចំនួន ៣.៣២៤នាក់ ដើម្បីដាក់ឲ្យទៅបម្រើការងារ នៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផុតកំណត់នៅថ្ងៃ១៤ ខែតុលា ឆ្នាំ២០២២ ៕