ភ្នំពេញ ៖ ព្យុះទី៧ ឈ្មោះ សេមប៉ាកា (CEMPAKA) ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គបានធ្វើឲ្យ មានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្គួរទៅច្រើននៅចិន ថៃ និងឡាវ ព្រមទាំងតំបន់ខ្ពង់រាបភាគឥសានកម្ពុជា នឹងធ្វើឲ្យទឹកទន្លេហក់ឡើង ក្នុងរយៈពេល៣-៤ថ្ងៃខាងមុខនេះ ដោយអាចបង្កឲ្យមានជំនន់នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមនាថ្ងៃ២៦ កក្កដា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន៤នាក់ និងរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន៥០នាក់ថ្មី និងករណីស្លាប់ចំនួន៣នាក់បន្ថែមទៀត។ ករណីឆ្លងថ្មី ក្នុងនោះ ស្រុកកំពង់សៀម៥នាក់, ស្រុកកងមាស១នាក់, ស្រុកកោះសូទិន១នាក់, ស្រុកចំការលើ៦នាក់, ស្រុកជើងព្រៃ ១នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្ទឹងត្រង់ ១០នាក់,...
ភ្នំពេញ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១៣នាក់ ជាសះស្បើយចំនួន ៤២នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយបំភ្លឺ ក្នុងករណីមានការលើកឡើងថា គ្រាន់តែស្រ្តីម្នាក់លួចទឹកដោះគោ មួយកំប៉ុងឲ្យយាយឈឺ ចាប់វាយខ្នោះដាក់គុក ។ នេះបើយោងតាមការចេញផ្សាយ របស់ស្នងការខេត្តកណ្តាលនាថ្ងៃ២៦ កក្កដា។ ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ រាជានុសិទ្ធ រាជ បានបង្ហោះផ្សព្វផ្សាយរូបភាព និងខ្លឹមសារថា លួចទឹកដោះគោ ១កំប៉ុងយកឲ្យយាយឈឺនៅផ្ទះ ត្រូវចាប់វាយខ្នោះចូលគុក...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រធានាធិបតីទុយនេស៊ី បានប្រកាសបណ្តេញនាយករដ្ឋមន្ត្រី ចេញពីតំណែងព្រមទាំងផ្អាកដំណើរការ របស់សភាជាតិផងដែរបន្ទាប់ពី ពេលដែលហេតុការណ៍អំពើហិង្សាតវ៉ាប្រឆាំងដោយពលរដ្ឋ បានផ្ទុះឡើងនៅក្នុងប្រទេស។ ពលរដ្ឋជាអ្នកតវ៉ាជាច្រើនពាន់នាក់ ដែលបានបង្ហាញពីភាពខឹងសំបារ ជាមួយនឹងរដ្ឋាភិបាលជាពិសេស ទៅលើដំណោះស្រាយនៃ បញ្ហារីករាលដាននៃវិបត្តិកូវីដ បាននាំគ្នាដើរតាមផ្លូវនានា និងព្រមទាំងបានប៉ះទង្គិចខ្លាំងៗ ជាមួយនឹងក្រុមប៉ូលីសរបស់ប្រទេសទុយនេស៊ីផងដែរ។ លោកប្រធានាធិបតី Kais...
ភ្នំពេញ៖ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដែលជាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារនិងយុវវ័យ ចាប់ពីអាយុ១២-១៧ឆ្នាំនោះ ចៅៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលគ្រប់អាយុចាក់ នឹងមកទទួលការចាក់មុនគេ ។ តាមរយៈខំមិនតបទៅ ពលរដ្ឋម្នាក់នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោបានបញ្ជាក់ថា “ច្បាស់ណាស់ចៅខ្ញុំជិត ១០នាក់ ដែលដល់អាយុចាក់នឹង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧៧៨នាក់ទៀត ជាសះស្បើយចំនួន ៦៨៦នាក់ និងស្លាប់ចំនួន ២២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៣០៣នាក់ និងអ្នកដំណើរពីបរទេសចំនួន ៤៧៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៧៣៧០១នាក់ អ្នកជាសះស្បើយចំនួន ៦៥៩៥០នាក់...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានថ្លែងថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែលបានផ្តល់មកជា បន្តបន្ទាប់របស់ជប៉ុន ដល់កម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ រវាងប្រទេសទាំងពីរ និងការគាំទ្រឥតឈប់ឈររបស់ជប៉ុន ចំពោះការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា។ ថ្លែងក្នុងចុះហត្ថលេខាលើ លិខិតប្ដូរសារស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សរុបចំនួន ៣៦២ លានយ៉េន...
ប៉េកាំង៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman កំពុងធ្វើដំណើរទៅប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងកំឡុងពេលដែលលោកស្រី គ្រោងនឹងជួបជាមួយ អ្នកការទូតជាន់ខ្ពស់របស់ចិន នៅទីក្រុងឆ្នេរធានជីន ប្រទេសចិន។ ចំពោះទំនាក់ទំនងដ៏តានតឹង ដែលមានសារៈសំខាន់ជាសកល ការសន្ទនាត្រូវបានស្វាគមន៍ និងរំពឹងថា នឹងនាំមកនូវវឌ្ឍនភាពជាក់ស្តែង។ ដើម្បីធ្វើឱ្យការចរចា រវាងភាគីទាំងពីរទទួលបានផ្លែផ្កា វាចាំបាច់សម្រាប់ភាគីសហរដ្ឋអាមេរិក ដើម្បីបង្ហាញភាពស្មោះត្រង់ និងធ្វើការជាមួយប្រទេសចិន...
ប៉េកាំង៖ អ្នកកាសែតអាមេរិកម្នាក់ បានលើកឡើងថា ប្រទេសចិន មានសិទ្ធិគួរឱ្យសង្ស័យ ចំពោះការផ្តោតអារម្មណ៍ហួសហេតុ ដែលលោកខាងលិចដាក់លើវិទ្យាស្ថានវូហាន់ Virology ដោយកត់សម្គាល់ថា ការស៊ើបអង្កេតដោយលំអៀង និងការធ្វើនយោបាយនៃប្រភពដើមជំងឺកូវីដ-១៩ នឹងនាំឱ្យមានសំណួរច្រើនជាងចម្លើយ។ លោក Danny Haiphong បានសរសេរថា“ ទ្រឹស្តីនៃការលេចធ្លាយមន្ទីរពិសោធន៍ គឺជាក្របខ័ណ្ឌនយោបាយ ដែលមានលក្ខណៈខ្ពស់ សម្រាប់ស្វែងរកចម្លើយទៅនឹង ប្រភពដើមនៃជំងឺកូវីដ-១៩ ។...