ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី២៣ មិថុនានេះ បាន និងកំពុងជួបប្រជុំទ្វេភាគី ផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡារ បានចេញសេចក្តីប្រកាសមួយថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៥៩៥នាក់ គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ១៤៨.៦១៧នាក់ ។ សេចក្តីប្រកាសបានដាក់ថា ចំនួន ៣នាក់ ដែលបានស្លាប់បន្ថែមទៀតត្រូវបាន គេរាយការណ៍កាលពីថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកស្លាប់...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា “ការប្រកាសមិនជួបជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស របស់សម្តេចតជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺជាកិច្ចការពាក់ព័ន្ធនឹងសុខភាព ដែលសម្តេចត្រូវធ្វើចត្តាឡីស័ក មិនមែនដូចពាក្យរបស់ អ្នកវិភាគរត់ចោលស្រុកទេ” ។ លោក សុខ ឥសាន បានថ្លែងបន្តតាមបណ្តាញតេឡេក្រាម នាថ្ងៃយប់ថ្ងៃ២២ មិថុនាថា...
បរទេស៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសប៉ាគីស្ថានលោក Imran Khan គឺជាអ្នករិះគន់ខ្លាំងបំផុតចំពោះការ សម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងញូវដែលី ក្នុងការបង្រួបបង្រួមស្ថានភាព ពាក់កណ្តាលស្វ័យភាពរបស់តំបន់ ចាមមូ និង តំបន់កាស្មៀរ ដែលជាតំបន់មានជម្លោះ រវាងប្រទេសជិតខាងអាស៊ីខាងត្បូង។ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានស្នើឱ្យ រដ្ឋាភិបាលទីក្រុងញូវដេលី បញ្ច្រាសសេចក្តីសម្រេចចិត្តខែសីហាឆ្នាំ ២០១៩ ដើម្បីបន្តការសន្ទនាសន្តិភាពដែលជាប់គាំង រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ។ យោងតាមសារព័ត៌មាន Sputnik...
បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា តៃវ៉ាន់ចាំបាច់ត្រូវតែធ្វើការ ត្រួតពិនិត្យឲ្យហ្មត់ចត់ ចំពោះវិធីដែលខ្លួនគ្រប់គ្រង ការរាតត្បាតនៃជម្ងឺកូវីដ១៩ នៅពេលដែលវាចប់ ស្របពេលដែលចំនួនករណី ឆ្លងបានធ្លាក់ចុះក្រោម១០០ សម្រាប់ជាលើកដំបូងក្នុងរយៈពេលជាងមួយខែ។ ចាប់តាំងពីខែមុនមក កោះតៃវ៉ាន់ បានធ្វើការរឹតបន្តឹងលើការជួបជុំជាឯកជន និងបិទទីកន្លែងកំសាន្តនានា ស្របពេលដែលខ្លួនធ្វើការប្រយុទ្ធនឹង ចំនួនកើនឡើងនៃករណីឆ្លងក្នុងស្រុក ជារឿងដ៏តក់ស្លុតចំពោះកោះ លទ្ធិប្រជាធិបតេយ្យនេះ...
បាងកក៖ ប្រទេសថៃ បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣,១៧៥ ករណីនៅថ្ងៃចន្ទនេះ ដោយកត់សម្គាល់ថ្ងៃទី ៥ ជាប់គ្នានៃការឆ្លងមេរោគចំនួនជាង ៣,០០០ ករណីដោយសារប្រទេសនេះ កំពុងបន្ធូរបន្ថយការរឹតត្បិត សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ជាមួយនឹងការឆ្លងថ្មីចំនួន ករណីឆ្លងសរុបនៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២២១,៣០៦ ករណី ដោយជាង ៨៥ ភាគរយនៃការឆ្លងចាប់តាំងពីថ្ងៃទី១...
បរទេស៖ ប្រសិតអាមេរិកថ្មីដែល ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្ទនេះថា លោករំពឹងមានការឆ្លើយតបវិជ្ជមានឆាប់ៗនេះ ស្តីពីកិច្ចពិភាក្សាគ្នា ពីប្រទេសកូរ៉េខាងជើង នៅក្នុងអឡុងដំណើរទស្សនកិច្ច មកទីក្រុងសេអ៊ូលរបស់លោក ដើម្បីជួបជាមួយសមភាគី មកពីកូរ៉េខាងត្បូងនិងជប៉ុន។ តាមសេចក្តីរាយការណ៍ តំណាងពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim នាពេលបច្ចុប្បន្ន កំពុងនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ស្របពេលមានផ្លូវទាល់ក្នុងកិច្ចពិភាក្សាគ្នា...
បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា ជំនួបកំពូលដ៏មានអំណោយផលមួយ រវាងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលលពីសប្ដាហ៍មុន មិនបានបញ្ឈប់ទីក្រុងវ៉ាស៊ីនតោន ពីការព្យាយាមទប់ទល់នឹងរុស្ស៊ីទេ និងថា ការមានចំណងមិត្តភាពដ៏ច្បាស់លាស់ គឺមានសារៈសំខាន់ខ្លាំងបំផុត។ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN...
ភ្នំពេញ៖ ក្រសួងធនធានទឹក នឹងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ ដល់២៩ មិថុនា ឆ្នាំ២០២១ កម្ពុជានឹងមានភ្លៀង ធ្លាក់ពីតិចទៅច្រើន មាន ផ្គ រ រន្ទះនិង ខ្យល់កន្ត្រាក់ ដូច្នេះសូមមានការប្រុងប្រយ័ត្ន ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី២២ មិថុនាស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៨នាក់ថ្មី និងមានករណីជាសះស្បើយ ៩៤នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងសរុប ចំនួន១០៥៩នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ៦៧៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៧៤នាក់ ស្លាប់១១នាក់។