បរទេស៖ ទិន្នន័យអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានផ្តល់ប្រាក់ចំនួន ៩០០.០០០ដុល្លារ ឲ្យដល់មូលនិធិជំនួយមនុស្សធម៌ ដឹកនាំដោយអង្គការសហប្រជាជាតិ សម្រាប់ប្រទេសមីយ៉ានម៉ា។ មន្ត្រីនាំពាក្យមួយរូបឲ្យការិយាល័យ សម្របសម្រួលកិច្ចការមនុស្សធម៌ អង្គការសហប្រជាជាតិ ហៅកាត់ថា OCHA បាននិយាយថា ទិន្នន័យពីមុនលើសេវាកម្ម តាមដានហិរញ្ញវត្ថុរបស់ខ្លួនបង្ហាញ ពីការចូលរួមចំនួន ៣០០.០០០ដុល្លារ ធ្វើឡើងដោយកូរ៉េខាងជើងនោះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ៥៩នាក់ ក្នុងនោះ ស្រុកបាធាយ ១១នាក់, ស្រុកស្រីសន្ធរ ១០នាក់, ស្រុកកងមាស ២៨នាក់, ក្រុងកំពង់ចាម ០៧នាក់, ស្រុកកោះសូទិន ០១នាក់ និងមកពីខេត្តត្បូងឃ្មុំ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៧៩៩នាក់ និងមានករណីជាសះស្បើយ៩១០នាក់ ស្លាប់១៤នាក់។ ក្នុងនោះជាករណីឆ្លងសហគមន៍ ៧០២ នាក់ និងអ្នកដំណើរពីបរទេស៩៧ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ៤១,៥៨១...
វ៉ាស៊ីនតោន៖ ក្រុមអ្នកជំនាញបានព្រមានពី ហានិភ័យសក្តានុពលនៃ ការលេចចេញជំងឺឆ្លងទម្រង់ថ្មី ដែលអាចផ្លាស់ប្តូរបានយ៉ាងខ្លាំងនៅពេល ដែលសហរដ្ឋអាមេរិក ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ នៃការស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ជាង ៦០ម៉ឺននាក់កាលពីថ្ងៃអង្គារ។ របាយការណ៍របស់ ABC បានឲ្យដឹងថា ព្រឹត្តិការណ៍សំខាន់ គឺជាការក្រើនរំលឹកដ៏គួរឱ្យកត់សម្គាល់មួយ ដែលជនជាតិអាមេរិករាប់រយនាក់ នៅតែស្លាប់ជារៀងរាល់ថ្ងៃ សូម្បីតែប្រទេសនេះចាប់ផ្តើមចូលក្នុង“ ស្ថានភាពថ្មី” ក៏ដោយ។ ជាមួយនឹងចំនួនករណី...
ភ្នំពេញ៖ លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងជាអ្នកតាមដានភូមិសាស្រ្ត នយោបាយបានលើកឡើងថា ជំនួបបៃឌិន-ពូទីន គឺជាជំនួបដែលមិនគួរជួប ទោះជួបក៏គ្មានបានការ ចុះហេតុអ្វីបានជានៅតែមាន ជំនួបនេះកើតឡើងទៀត។ លោក ហេង វ៉ាន់ដា បានបកស្រាយនិងពន្យល់ថា “ជួបក្នុងបំណងប្រាប់ពូទីនថា ឯងឈឺចាប់ឬទេ? កាលពីឆ្នាំ1969-1991 ដែល សសសស បែកខ្ទេចទៅជា១៥រដ្ឋដូចសព្វថ្ងៃ?...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅថ្ងៃពុធនេះថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៤០ នាក់ទៀត និងមានករណីឆ្លងថ្មីចំនួន ២ ៣៣១ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ប្រសិតអាមេរិកទទួលបន្ទុក កិច្ចការកូរ៉េខាងជើង ដែលទើបតែងតំាងថ្មីៗនេះ លោក Sung Kim នឹងធ្វើដំណើរទស្សនកិច្ចដំបូងរបស់លោក ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅសប្ដាហ៍នេះ សម្រាប់កិច្ចប្រជុំត្រីភាគីមួយ ជាមួយសមភាគីមកពីទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ នេះបើតាមការចេញផ្សាយ របស់កាសែតជប៉ុន Kyodo នៅថ្ងៃពុធនេះ។ ដំណើរទស្សនកិច្ច ដែលនឹងប្រព្រឹត្តទៅពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃទី២៤ ខែមិថុនានេះ គឺត្រូវបានធ្វើឡើងក្រោយ លោកប្រធានាធិបតីអាមេរិក...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា សហរដ្ឋអាមេរិកបានបញ្ជូន នាវាផ្ទុកយន្តហោះមួយគ្រឿង ទៅកាន់ដែនសមុទ្រចិនខាងត្បូង ដើម្បីធ្វើប្រតិបត្តិការសន្តិសុខ ដែនសមុទ្រជាំមួយសម្ពន្ធមិត្ត។ តាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ Ronald Reagan ត្រូវបានគេបញ្ជូនទៅកាន់តំបន់ នៃកងនាវាលេខ៧របស់អាមេរិក កាលពីថ្ងៃចន្ទ ដើម្បីគាំទ្រដល់ការធ្វើដំណើរ និងប្រតិបត្តិការដោយសេរី នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ នឹងបញ្ចប់ដំណើរទស្សនកិច្ច នៅបរទេសដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតី នៅក្នុងថ្ងៃពុធនេះ ជាមួយជំនួបកំពូលមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ។ ជំនួបកំពូលនេះ នឹងត្រូវធ្វើឡើងវិមាន Swiss Villa La...
ភ្នំពេញ៖ “សហរដ្ឋអាមេរិកមិនគួរចង់ ដើរជាន់ដានចាស់នៅអ៊ីរ៉ាក់ទេ ចង់ចោទថា មានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ដើម្បីដាក់គំនាបមកលើកម្ពុជា” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជានាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដែលបានលើកឡើងក្នុងបណ្តាញតេឡេក្រាម។ លោកបន្តថា អាមេរិកដែលមានគោលបំណង ទៅពិនិត្យភាពការណ៍ទូទៅ នៅផែសមុទ្ររាមនោះ ការពិតទៅពេលទៅដល់ជាក់ស្តែង បែរជាចង់ធ្វើអធិការកិច្ចទៅលើផែសមុទ្ររាម ដើម្បីស្វែងរកមូលដ្ឋានទ័ពចិនទៅវិញ...