ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា “គោលបំណងភូមិសាស្រ្ត” នៃប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ីនៅអ៊ុយក្រែន បានផ្លាស់ប្តូរនៅពេលដែលលោកខាងលិច កំពុងផ្តល់ឱ្យអ៊ុយក្រែននូវអាវុធ រយៈចម្ងាយឆ្ងាយបន្ថែមទៀត។ លោក Lavrov បានប្រាប់ទូរទស្សន៍ RT និងទីភ្នាក់ងារសារព័ត៌មាន RIA Novosti ក្នុងបទសម្ភាសន៍មួយថា ក្រៅពីទីក្រុង Lugansk និង...
ម៉ាឌ្រីត៖ រដ្ឋាភិបាលអេស្ប៉ាញ បដិសេធផែនការដែលបាន ប្រកាសកាលពីថ្ងៃពុធ ដោយគណៈកម្មការអឺរ៉ុប ដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័នចំនួន ១៥ភាគរយនៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយមើលឃើញពីលទ្ធភាព ដែលរុស្ស៊ីនឹងកាត់បន្ថយការ ផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប នេះបើតាមលោកស្រី Teresa Ribera រដ្ឋមន្ត្រីសម្រាប់ការផ្លាស់ប្តូរបរិស្ថាន។ លោកស្រី រដ្ឋមន្ត្រីបានឲ្យដឹងថា “អ្វីក៏ដោយដែលកើតឡើងគ្រួសារអេស្ប៉ាញ នឹងមិនទទួលរងការកាត់ឧស្ម័ន ឬអគ្គិសនីនៅក្នុងផ្ទះរបស់ពួកគេនោះទេ ហើយរដ្ឋាភិបាលនឹងការពារ ទីតាំងនៃឧស្សាហកម្មអេស្ប៉ាញ ដែលបានបង់តម្លៃពិសេស...
អង់ការ៉ា៖ ប្រទេសតួកគីកាលពីថ្ងៃពុធ បានបដិសេធការទទួលខុសត្រូវ ចំពោះការទម្លាក់គ្រាប់បែកដ៏សាហាវ ទៅលើរមណីយដ្ឋានមួយ នៅក្នុងតំបន់ពាក់កណ្តាល ស្វយ័តរបស់អ៊ីរ៉ាក់ Kurdistan ដោយជំរុញឱ្យអាជ្ញាធរអ៊ីរ៉ាក់ រក្សា “ឥទ្ធិពល និងការឃោសនា” របស់គណបក្សពលករឃឺដ (PKK) ។ ក្រសួងការបរទេសតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តួកគី អនុវត្តការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មស្របតាមច្បាប់អន្តរជាតិ ដោយមានភាពរសើបបំផុត ចំពោះការការពារជនស៊ីវិល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ជាបន្ទាន់នូវ ការប្លន់យកធនធានជាតិ របស់ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ដែលថា កងកម្លាំងកាន់កាប់របស់ សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានផ្ទេរប្រេងដែលលួចពីប្រទេសស៊ីរី ទៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ដោយមន្ត្រីស៊ីរី បានថ្កោលទោសសហរដ្ឋអាមេរិក...
កូឡុំបូ៖ លោកRanil Wickremesinghe នឹងធ្វើសច្ចាប្រណិធានរបស់លោក ជាប្រធានាធិបតីស្រីលង្កា នៅឯសភានៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី សម្រាប់ប្រទេសអាស៊ីខាងត្បូង កាលពីថ្ងៃពុធ។ មន្ត្រីមកពីការិយាល័យប្រធានាធិបតី បានប្រាប់ស៊ីនហួថា លោក Wickremesinghe នឹងចូលកាន់តំណែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី ក្នុងរយៈពេលនៃថ្ងៃនោះ ។ បន្ទាប់ពីតែងតាំង នាយករដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានគេរំពឹងថា...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសើចចំអកទៅលើវីដេអូ របស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ដែលបានជិះនៅក្នុង យន្តហោះចម្បាំង Typhoon ហើយបានហៅការជិះនេះថា ជាការសម្ដែង របស់ “កំប្លែងអង់គ្លេស”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការប្រកាសផ្តល់កញ្ចប់ថវិកា ប្រមាណជា ២,៣ពាន់លានដុល្លារ ដើម្បីជាការវិនិយោគនិងជួយទៅដល់ ការសាងសង់ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយណា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារអាកាសធាតុអាក្រក់ និងគ្រោះធម្មជាតិបានប្រសិទ្ធភាព។ សេចក្តីថ្លែងការណ៍របស់លោក Biden ត្រូវបានធ្វើឡើងនៅក្នុងពេលដែល រលកកំដៅកំពុងបន្តវាយប្រហារ នៅតាមប្រទេសជាច្រើនលើ ពិភពលោកជាពិសេសបណ្តាប្រទេស...
បរទេស៖ យោងតាមតួលេខ នៃការស្រាវជ្រាវដោយ YouGov ដែលបានបង្ហាញកាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ចំនួននៃការគាំទ្រឲ្យបន្តការធ្វើទណ្ឌកម្មប្រឆាំង ទៅនឹងប្រទេសរុស្សី កំពុងមានការធ្លាក់ចុះខ្លាំង ជាពិសេសនៅក្នុងប្រទេសអង់គ្លេស។ ការស្រាវជ្រាវដែលបានធ្វើឡើង កាលពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមិថុនា ក្នុងចំណោមអ្នកចូលរួមឆ្លើយឆ្លង ១៦៦៤នាក់ បានបង្ហាញថា៤៤ភាគរយ នៃពលរដ្ឋអង់គ្លេសបាននាំគ្នាប្រឆាំង ទៅនឹងការសម្រេចចិត្តណាមួយ ក្នុងការបន្តដាក់ទណ្ឌកម្មខណៈដែល ៤០ភាគរយ នៅតែបន្តឲ្យមានការបន្តដាក់ទណ្ឌកម្ម...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Wall Street Journal បានសរសេរថា ភាពចម្រុះនៃអាវុធដ៏ច្រើនប្រភេទ ដែលអ៊ុយក្រែនបានទទួល ពីលោកខាងលិចកំពុងបង្កភាព លំបាកដល់យោធា។ ក្រុមអ្នកវិភាគទាំងអង់គ្លេស និងអាមេរិកបានរាយការណ៍ប្រាប់ទៅ WSJ ថាទោះបីជាអាវុធទាំងនោះ មានប្រសិទ្ធភាពខ្ពស់ក្តី ចំពោះការប្រយុទ្ធប្រឆាំងទៅនឹង ប្រទេសរុស្សីប៉ុន្តែការដឹកជញ្ជូនអាវុធ ដែលមានលក្ខណៈចម្រុះគ្នាបែបនេះ នឹងបង្កភាពលំបាកដល់យោធា របស់អ៊ុយក្រែននិងបូករួមទាំងបញ្ហាហ្វឹកហាត់ ក្នុងការប្រើប្រាស់និងការហ្វឹកហាត់...
បរទេស៖ មូលនិធីរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការបង្ហោះរបាយការណ៍មួយ នៅលើវេបសាយរបស់ខ្លួនដោយ បានលើកឡើងពីបញ្ហា នៃការកាត់ផ្តាច់ហ្គាសទាំងស្រុងពីរុស្សីថា នឹងអាចកាត់បន្ថយ GDP នៃបណ្តារដ្ឋសមាជិក ក្នុងប្លុកអឺរ៉ុបដល់៦ភាគរយ រៀងគ្នាហើយនឹងធ្វើឲ្យប្លុកទាំងមូល ជួបវិបត្តិសេដ្ឋកិច្ចជាមិនខាន។ ការព្រមានធ្ងន់ៗនេះត្រូវបានធ្វើឡើង នៅក្នុងពេលដែលមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ហ្គាសរបស់រុស្សីទៅកាន់ ប្លុកអឺរ៉ុបតាមរយៈបំពង់បង្ហូរប្រេង Nort Stream 1 នឹងមិនអាចត្រឡប់មក...