ភ្នំពេញ៖ ក្រោយពីមាន ប្រជាពលរដ្ឋមួយចំនួនមានការ យល់ច្រឡំថា ដើមពោធិដួលរំលំជាដើមពោធិប្រវត្តិស្នេហ៍ទុំ-ទាវនោះ រដ្ឋបាលខេត្តត្បូងឃ្មុំបានបក ស្រាយថាមិនមែនជាដើមពោធិជើងខាល ប្រវត្តិស្នេហ៍ ទុំ និងឡាវ ឡើយ គឺជាដើមពោធិលោកតាមប្រហមក។ ដើមពោធិនេះស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដួលរលំកាលពីរសៀលថ្ងៃ៦ ឧសភា បន្ទាប់ពីមានភ្លៀងធ្លាក់ចំនួន២មេធំៗជាប់គ្នា លាយឡំជាមួយខ្យល់កន្ត្រាក់។ យោងតាមសេចក្ដីបំភ្លឺជូនព័ត៌មាន របស់រដ្ឋបាលត្បូងឃ្មុំ...
បរទេស៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការថ្កោលទោសចំពោះ សេចក្តីថ្លែងការណ៍រួមគ្នាមួយ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស របស់ក្រុមប្រទេស G7 ដែលបានបង្ហាញការគាំទ្រ ដល់កោះតៃវ៉ាន់ដែលចិនអះអាងកម្មសិទ្ធិ និងរិះគន់ទីក្រុងប៉េកាំងថា ពូកែគម្រាម និងបាននិយាយថា វាគឺជាការជ្រៀតជ្រែកចូលទាំងស្រុង ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រោយជំនួបកំពូលនៅទីក្រុងឡុងដ៍ រដ្ឋមន្ត្រីការបរទេសក្រុម G7 បាននិយាយថា ប្រទេសចិន មានទោសពីបទរំលោភបំពានសិទ្ធិមនុស្ស...
ញូដេលី៖ ប្រទេសឥណ្ឌាបានបំបែកកំណត់ត្រាថ្មីៗ នៅក្នុងករណីឆ្លងជំងឺកូវីដ -១៩ និងការស្លាប់ច្រើនបំផុតនៅថ្ងៃព្រហស្បតិ៍ ដោយត្រូវបានគេរំពឹងថា នឹងមានការកើនឡើងដ៏មហន្តរាយ នាពេលខាងមុខឆាប់ៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ក្រសួងសុខាភិបាលបានបង្ហាញថា មានអ្នកស្លាប់ថ្មីចំនួន ៣,៩៨០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលសរុបទៅមានចំនួន ២៣០,១៦៨ នាក់ និងមានករណីឆ្លងថ្មីចំនួន ៤១២,២៦២ ករណី...
ភ្នំពេញ៖ កម្មវិធីស្វ័យសិក្សាមានឈ្មោះថា MoEYS E-Learning គឺជាឧបករណ៍អប់រំដ៏ប្រសើរសម្រាប់ លោកគ្រូ-អ្នកគ្រូ និងអ្នកអាណាព្យាបាល ជួយ បង្រៀនកូននៅតាមផ្ទះ ហើយចង្អុលបង្ហាញ និងតម្រង់ ទិសសិក្សាដល់កូនៗ និងសិស្សានុសិស្ស ឲ្យសិក្សាបំពេញបន្ថែម។ យោងតាមសេចក្ដីថ្លែងការណ៍រួមរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាបានឲ្យដឹងថា ភាគីទាំង២ បានប្រកាសដាក់ឲ្យប្រើជាផ្លូវការ នៃកម្មវិធីស្វ័យសិក្សាមានឈ្មោះថា MoEYS...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសឲ្យដឹងថា នៅថ្ងៃទី៦ ឧសភា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥នាក់ នៅផ្សារម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។ តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី៦ ឧសភា រដ្ឋបាលខេត្តបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ និងសាធារជន ដែលបានប៉ះពាល់ដោយផ្ទាល់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក...
វ៉ាស៊ីនតោន៖ អ្នកការទូតកំពូលៗ នៃក្រុមប្រទេស ៧ (G-7) កាលពីថ្ងៃពុធបានជំរុញឱ្យកូរ៉េខាងជើង វិលត្រឡប់ទៅរកការចរចា ស្តីពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ស្របពេលដែលជំរុញឱ្យទីក្រុងព្យុងយ៉ាង ចូលរួមកិច្ចពិភាក្សាអន្តរកូរ៉េផងដែរ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសក៏បានបង្ហាញ ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។ ប្រភពព័ត៌មានបានបញ្ជាក់ថា “យើងសូមអំពាវនាវដល់កូរ៉េខាងជើង ឱ្យចៀសវាងពីសកម្មភាពបង្កហេតុ និងចូលរួមក្នុងដំណើរការការទូតមួយដែលមានគោលដៅច្បាស់លាស់នៃការរំសាយអាវុធនុយក្លេអ៊ែរ”។...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ថាកាលពីថ្ងៃពុធ អង្គការពិភពលោកជាង២០០ បានទទូចដល់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ឱ្យដាក់ទណ្ឌកម្មប្រើប្រាស់ អាវុធលើប្រទេសមីយ៉ាន់ម៉ា ដោយនិយាយថា ពេលវេលាសម្រាប់សេចក្តីថ្លែងការណ៍ បានកន្លងផុតទៅហើយសកម្មភាពជាបន្ទាន់ គឺចាំបាច់ដើម្បីការពារអ្នកតវ៉ា ដោយសន្តិវិធីប្រឆាំងនឹងការគ្រប់គ្រងយោធា និងគូប្រជែងផ្សេងទៀតនៃរបបយោធា ។ សេចក្តីថ្លែងការណ៍របស់អង្គការ ក្រៅរដ្ឋាភិបាលបានដាក់ថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ថា កាលពីថ្ងៃពុធ មន្ទីរបញ្ចកោណបានឲ្យដឹងថា ខ្លួនកំពុងតាមដានគ្រាប់រ៉ុក្កែត របស់ប្រទេសចិន ដែលរំពឹងថានឹងធ្វើឱ្យមានការ ត្រួតត្រាចូលទៅក្នុងបរិយាកាស នៅចុងសប្តាហ៍នេះ ដោយហានិភ័យនៃការធ្លាក់នៅក្នុងតំបន់ ដែលមានមនុស្សរស់នៅ ។ លោក John Kirby អ្នកនាំពាក្យមកពីមន្ទីរបញ្ចកោណ...
https://www.youtube.com/watch?v=lWW95Uui7yY&t=3s ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការរស់នៅរបស់មេរោគកូវីដ-១៩ គឺវានៅជាមួយ យើងជានិច្ច ថ្វីត្បិត រាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញ មេរោគកូវីដ-១៩ វានឹងអាចកើតមានឡើង ប្រសិនបើយើង មានការធ្វេសប្រហែស ហើយបណ្តាប្រទេសមួយចំនួន មានរួចទៅហើយ រហូតបិទខ្ទប់លើកទី២...
រ៉ង់ហ្គូន៖ រដ្ឋាភិបាលប៉ារ៉ាឡែល បានបង្កើតឡើងដោយកងកម្លាំងគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា ដើម្បីប្រកួតប្រជែងជាមួយរបបយោធា ដែលកំពុងកាន់អំណាច បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានបង្កើតនូវអ្វីដែលគេហៅថា “កម្លាំងការពារប្រជាជន” ។ រដ្ឋាភិបាលរួបរួមជាតិបានឲ្យដឹងថា កម្លាំងការពារជាតិមាន គោលបំណងការពារអ្នកគាំទ្រ និងអ្នកដទៃទៀតពី អំពើហឹង្សាដោយពួកយោធា ប៉ុន្តែមិនបាននិយាយថា តើវានឹងចូលរួមក្នុងការតស៊ូប្រដាប់អាវុធ ជាមួយយោធាដោយស្មោះត្រង់នោះទេ ។ យោងតាមការចុះផ្សាយរបស់...