បរទេស៖ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅព្រឹកថ្ងៃអង្គារនេះ បានផ្ទុះឡើងនៅប៉ុស្តិ៍ ទាហានមីយ៉ានម៉ាមួយកន្លែង ស្ថិតនៅក្បែរព្រំដែនខាងកើត ជាប់នឹងប្រទេសថៃ ក្នុងតំបន់មួយដែលគ្រប់គ្រង ភាគច្រើនដោយកងកម្លាំង នៃកងទ័ពជនជាតិភាគតិចការ៉ែន។ សហភាពជាតិការ៉ែនបាននិយាយថា ខ្លួនទើបដណ្ដើមបានទីតាំងទាហាន នៅក្នុងការប៉ះទង្គិចគ្នាដ៏តានតឹងបំផុត ចាប់ពីរដ្ឋប្រហារថ្ងៃទី០១កុម្ភៈ ដែលរុញច្រានមីយ៉ានម៉ា ឲ្យធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ ហើយការប្រយុទ្ធគ្នានេះ ក៏បានកើតមានក្រោយមួយថ្ងៃបន្ទាប់ពី មេដឹកនាំអាស៊ីអាគ្នេយ៍នានានិយាយថា ពួកគេបានសម្រេចព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទជាមួយរបបសឹកមីយ៉ានម៉ា ស្តីពីការបញ្ចប់អំពើហិង្សា។...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងចេញផ្សាយការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២១ នាថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០២១។ ADB នឹងរៀបចំកម្មវិធីអនឡាញ ដើម្បីផ្សព្វផ្សាយការព្យាករនេះ សម្រាប់ផ្នែកសារព័ត៌មាន រយៈពេលមួយម៉ោង ក្រោមប្រធានបទ៖ កម្មវិធីផ្សព្វផ្សាយជំពូក ទាក់ទងនឹងកម្ពុជា ក្នុងរបាយការណ៍ទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ ជាបណ្តោះអាសន្ន ចាប់ពីពេលនេះរហូតដល់ មានការជូនដំណឹងជាថ្មី។ យោងតាមសេចក្ដីសម្រេច ត្រង់ប្រការ១ បញ្ជាក់ថា «ត្រូវបានផ្អាកអាជីវកម្មកាស៊ីណូ ដែលមានអនុស្សារណៈ ជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី» ។ បទបញ្ញាត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍...
ភ្នំពេញ៖ អនុវត្តតាមការណែនាំ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជា ឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អ ជាមួយកងទ័ពជើងគោក ក្នុងការដឹកជញ្ជូនស្បៀងអាហារ ចែកជូនទៅប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ-១៩។ កាលពីថ្ងៃទី២៦ មេសា អាជ្ញាធរខណ្ឌនីមួយៗ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិនបានបង្ហាញការត្រៀមខ្លួន ជួយប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងនឹងរលកថ្មី នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងពេលដំបូង ដែលអាចធ្វើទៅបាន ហើយភាគីទាំងពីរកំពុងរក្សា ការប្រាស្រ័យទាក់ទងលើបញ្ហានេះ។ អ្នកនាំពាក្យលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រសិនបើភាគីឥណ្ឌា ធ្វើសំណើជាក់លាក់នោះប្រទេសចិន នឹងផ្តល់ការគាំទ្រ និងជំនួយក្នុងសមត្ថភាពរបស់ខ្លួន” ។ ការបង្ហាញឆន្ទៈរបស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើង...
ប៉េកាំង៖ អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀ តណាមលោកង្វៀន ភូត្រុង និងប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc នៅថ្ងៃចន្ទនេះបានជួបជាមួយ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងលោក Wei Fenghe រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរដ្ឋធានីហាណូយប្រទេសវៀតណាម។ សម្តែងការអបអរសាទរ ចំពោះជោគជ័យរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្រេចបាននូវការ អភិវឌ្ឍសេដ្ឋកិច្ចលោក ង្វៀន...
បរទេស៖ មន្ទីរពេទ្យភាគច្រើននៅទីក្រុង ដេលី និងទីក្រុងជាច្រើនទៀតក្នុងប្រទេសឥណ្ឌា ខ្វះគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ ដោយបានបង្ខំឱ្យប្រជាជន រកវិធីព្យាបាលអ្នកជំងឺនៅផ្ទះ។ ជាងនេះទៅទៀត វាថែមទាំងបង្ហាញការ លំបាកមួយកម្រិតទៀត ដោយសារតែតម្លៃអុកស៊ីសែន បានកើនឡើងលើសមុនប្រហែល ១០ដង, ថ្នាំសំខាន់ៗ តម្លៃបានឡើងយ៉ាងខ្លាំងនៅលើទីផ្សារងងឹត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នាង...
ភ្នំពេញ៖ នៅក្នុងឱកាសនៃពិធីបុណ្យវិសាខបូជា ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ ខែ មេសានេះ បានផ្ញើជូនពរប្រទេសកម្ពុជា អភិវឌ្ឍន៍រីកចម្រើន ប្រជាជនសុខក្សេមក្សាន្ត ។
បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិនឧត្តមសេនីយ៍ Wei Fenghe កំពុងដឹកនាំគណៈប្រតិភូយោធាចិនជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងជួបជាមួយសមភាគីវៀតណាមលោក Phan Van Giang។ ពិធីស្វាគមន៍ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃអាទិត្យនៅទីក្រុងហាណូយ ដែលដឹកនាំដោយ រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ឧត្តមសេនីយ៍ Phan Van Giang។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីយប់ថ្ងៃទី២៥...