ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៦នាក់ទៀត ខណៈជាសះស្បើយចំនួន១៤នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៥៨១នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៣៧៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) កំពុងដំណើរការដាំដើមឈើដើម្បីបណ្តុះផ្នត់គំនិតស្រលាញ់បរិស្ថានធម្មជាតិ និងសម្រាប់បង្កើនគុណភាពជីវិត ឲ្យកាន់ប្រសើរចាប់តាំងពីពេលដំបូង នៃការចាប់ផ្តើមគម្រោងបុរីចន្ទគីរីរបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមរយៈកម្មវិធីមួយឈ្មោះថា «ចន្ទគីរីបៃតង» ដោយមានការដាំដើមឈើមុនពេល គម្រោងអភិវឌ្ឍន៍បុរីនេះចប់រួចរាល់ សម្រាប់ផ្តល់ជូនឱ្យអតិថិជនចូលរស់នៅ។ ខណៈពេលដែលជីវភាពរស់នៅ និងគុណភាពជីវិតមានភាពកាន់តែប្រសើរឡើង ហើយអ្នកទិញផ្ទះកាន់តែផ្តោតសំខាន់លើបរិស្ថានបៃតង ក្រុមហ៊ុន អឺបេនលែន បានរៀបចំកម្មវិធីដាំដើមឈើសំដៅ...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការធ្វើសកម្មភាពរបស់លោក សម រង្ស៊ីនិងមនុស្សជំនិតរបស់លោក ក្នុងការធ្វើបាតុកម្មតាមរយៈ ការដាក់ញ្ញត្តិនៅសាលាក្រុងឡូវែល សហរដ្ឋអាមេរិក ឲ្យដោះលែងកញ្ញា សេង ធារីដែលកំពុងជាប់ពន្ធនាគារ នៅខេត្តព្រះវិហារ គឺជាឧបាយកលថ្មីរបស់ក្រុមប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី ក្នុងគោលបំណងដើម្បីដាក់សម្ពាធមកលើ រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ។...
តូក្យូ៖ មេដឹកនាំមកពីប្រទេសជប៉ុន និងប្រទេសអាហ្វ្រិក កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា សង្គ្រាមរុស្ស៊ី ដែលកំពុងបន្តនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិស្បៀងអាហារ នៅលើទ្វីប ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមិនសំដៅទៅលើទីក្រុងមូស្គូ ដោយឈ្មោះនោះទេ។ មេដឹកនាំបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ទុយនីស ដែលបានចេញបន្ទាប់ពី សន្និសីទអន្ដរជាតិទីក្រុងតូក្យូ ស្ដីពីការអភិវឌ្ឍអាហ្វ្រិក ដែលធ្វើឡើងនៅទីក្រុងទុយនេស៊ីឲ្យដឹងថា “យើងគូសបញ្ជាក់ដោយ ការព្រួយបារម្ភយ៉ាងខ្លាំងពី ផលប៉ះពាល់អវិជ្ជមាននៃ សេដ្ឋកិច្ចសង្គមនៃវិបត្តិនេះ (អ៊ុយក្រែន)...
តេអេរ៉ង់៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរតនាគាររបស់ប្រទេសតួកគី បាននិយាយកាលពីថ្ងៃសុក្រថា ការព្រួយបារម្ភអំពីការព្រមាន របស់រតនាគារសហរដ្ឋអាមេរិក អំពីក្រុមហ៊ុនតួកគី ដែលប្រឈមនឹងហានិភ័យនៃទណ្ឌកម្ម ប្រសិនបើពួកគេដោះស្រាយជាមួយរុស្ស៊ី ដែលមានទណ្ឌកម្ម គឺ “គ្មានន័យ” ។ លោក Nureddin Nebati បានសរសេរនៅលើបណ្ដាញ Twitter ថា “វាគ្មានន័យទេ ដែលសំបុត្រដែលបានផ្ញើទៅកាន់ ស្ថាប័នធុរកិច្ចតួកគីបង្កឱ្យមានការព្រួយបារម្ភ...
ភ្នំពេញ៖ កម្ពុជា សម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលនៅតែមានភាពលម្អៀង មានការរើសអើងយ៉ាងខ្លាំង និងគ្មានមូលដ្ឋានច្បាស់លាស់នៅលើបញ្ហាមួយចំនួន ។ ខាងក្រោមនេះជាខ្លឹមសារ សេចក្ដីថ្លែងការណ៍ទាំងស្រុង របស់ក្រសួងការបរទេសកម្ពុជា៖
បរទេស៖ កាំជ្រួច HIMARS និង ATACMS ត្រូវបានចាត់ទុកថា ជាគោលដៅមិនល្អសម្រាប់ ប្រព័ន្ធការពារដែនអាកាស S-350 Vityaz របស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The LoadNow។ ប្រព័ន្ធការពារដែនអាកាស S-350 របស់រុស្ស៊ីទំនងជានឹង ប្រឈមមុខនឹងកាំជ្រួច HIMARS និង ATACMS...
ប៉េកាំង៖ មួយរយៈកន្លងមកនេះ ប្រទេសចិនបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាប្រឆាំងនឹង ការបង្កហេតុរបស់សហរដ្ឋអាមេរិក ជាបន្តបន្ទាប់លើសំណួរតៃវ៉ាន់ ដែលបណ្តាលឱ្យទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ទីក្រុងប៉េកាំង ដោយមិនពិតថា “ផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់” ។ ប្រសិនបើយើងចង់ស្វែងយល់ ពីលក្ខណៈអនុត្តរភាពរបស់ សហរដ្ឋអាមេរិក ដែលពាក្យសម្ដីរបស់ពួកគេមិនស៊ីសង្វាក់គ្នា នឹងទង្វើរបស់ខ្លួន យើងត្រូវបញ្ជាក់ឱ្យច្បាស់ថា ហេតុអ្វីបានជាប្រទេសនេះ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកំណត់ “ស្ថានភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” ដែលជាវោហាសាស្ត្រ...
ប៉េកាំង៖ គណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) និងក្រសួងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការត្រួតពិនិត្យសវនកម្ម ជាមួយក្រុមប្រឹក្សាត្រួតពិនិត្យគណនេយ្យក្រុមហ៊ុន សាធារណៈសហរដ្ឋអាមេរិក (PCOB) កាលពីថ្ងៃសុក្រ។ វាគឺជាជម្រើសឈ្នះៗទាំងអស់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការត្រួតពិនិត្យសវនកម្មឆ្លងព្រំដែន ដោយអនុលោមតាមច្បាប់ និងធានានូវបណ្តាញដែលគ្មានការរារាំង សម្រាប់ក្រុមហ៊ុនក្នុងការចុះបញ្ជី នៅក្រៅប្រទេស ដែលផ្តល់អត្ថប្រយោជន៍ដល់ ទីផ្សារមូលធននៃប្រទេសទាំងពីរ អ្នកចេញប័ណ្ណ ក៏ដូចជាវិនិយោគិនសកល ជាមួយអាជ្ញាធរ។...
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ជាថ្ងៃពិធីសែនព្រះខែ ដែលប្រពៃណីចិន-វៀតណាម សែនព្រះខែ ឬពិធីបុណ្យគោម គេធ្វើនំប្រពៃណី គឺនំលោកខែជាច្រើនប្រភេទ សែនព្រេនដល់ទេវតា ពិសេសព្រះនាងឆាងអ៊ី ដើម្បីសុំសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ ដោយមានការដុតគោម ឬបង្ហោះគោម ដើម្បីអបអរសាទរ នៃរដូវប្រមូលទិន្នផលកសិកម្មផងដែរ រីឯអ្នកខ្លះទៀត ហូបនំលោកខែជាមួយទឹកតែ ចេញទៅមើលព្រះច័ន្ទដ៏ស្រទន់រះពេញវង់។ ពិធីសែនព្រះខែ ក៏ត្រូវនឹងថ្ងៃសីល...