រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្រុមប្រឆាំងនៃរបបយោធាដែល កាន់អំណាចនៅថ្ងៃអាទិត្យនេះ បានកាន់ទុក្ខចំពោះការសម្លាប់ មនុស្សយ៉ាងហោចណាស់ ១១៤នាក់ ដោយកងកម្លាំងសន្តិសុខ នៅក្នុងថ្ងៃបង្ហូរឈាមខ្លាំងក្លាបំផុត ចាប់តាំងពីរដ្ឋប្រហារយោធានៅថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែបានប្តេជ្ញាបន្តតវ៉ាដើម្បីបញ្ចប់ ការគ្រប់គ្រងរបស់កងទ័ព ។ យោងតាមរបាយការណ៍...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា ប៉ូលិសឥណ្ឌូនេស៊ី បានដាក់ការសង្ស័ហទៅលើមនុស្សចំនួន ២នាក់ ដែលបានបំផ្ទុះគ្រាប់បែកអត្តឃាត មួយគ្រាប់នៅឯជាយក្រុង Cathedral ក្រុងកំពង់ផែ Makassar រដ្ឋធានី នៃខេត្ត South Sulawesi ភាគខាងកើតឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃអាទិត្យនេះ បង្កឲ្យរបួសតិចបំផុត១៤នាក់ ។ លោក...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការការងារមនុស្សដ៏ល្បីមួយ នៅក្នុងប្រទេសអង់គ្លេស បានកំពុងតែធ្វើការស្នើសុំឲ្យ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ធ្វើការបញ្ជាក់ឲ្យបានច្បាស់ថា វ៉ាក់សាំងកូវីដចំនួនប៉ុន្មាន ដែលអង់គ្លេសបានត្រៀមក្នុងការចែកជូន ទៅដល់បណ្តាប្រទេសក្រីក្រ ផ្សេងទៀតលើលោក។ អង្គការដែលមានឈ្មោះថា Save the Children និង Wellcome...
ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ CNC បានសហការជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរនាថ្ងៃ២៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសជាផ្លូវការនូវកម្មវិធី ប្រដាល់គុនខ្មែរដ៏លេចធ្លោមួយទៀត ដែលមារហ័យសនាមថា “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” នៅស្ថានីយ៍ទូរទស្សន៍CNC ដោយមានកីឡាករជើងខ្លំាំងគុនខ្មែរ ៨នាក់ ប្រជែងយកទឹកប្រាក់ ៥ពាន់ដុល្លារ ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងគោជល់។ លោក ម៉ា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ មីនានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទីរសៀល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានអ្នកជំងឺជាស្ត្រីម្នាក់ អាយុ ៤៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារស្ហុកភ្លាមៗបណ្តាលមកពី ការហូរឈាមក្រពះខ្លាំងផង និងហូរឈាមរដូវច្រើនពេកផង មិនមែនដោយសារជំងឺកូវីដ-១៩ នោះឡើយ ។
បរទេស៖ លោកឧត្តមសេនីយ៍ Michael Groen តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និបាតឧស្សាហកម្មមួយ នៅក្នុងសប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក ត្រូវតែបង្កើនការប្រើប្រាស់ឧបករណ៍វៃឆ្លាត បើមិនដូច្នោះទេនឹងដើរក្រោយពួកបច្ចាមិត្ត។ លោក Michael Groen ដែលជាប្រធានមជ្ឈមណ្ឌល ឧបករណ៍វៃឆ្លាតចម្រុះរបស់មន្ទីរបញ្ចកោណ បាននិយាយប្រាប់សន្និបាត សមាគមឧស្សាហកម្មការពារជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ទិន្នន័យត្រូវតែមានលក្ខណៈស្តង់ដារ សេវាកម្មត្រូវតែបានប្រើប្រាស់ ហើយឧបករណ៍វៃឆ្លាត ត្រូវតែដាក់បញ្ចូលក្នុងប្រតិបត្តិការយោធា។...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសន័រវេសបានធ្វើការបញ្ជាទិញ នាវាមុជទឹកចំនួន ៤គ្រឿងពីក្រុមហ៊ុន Thyssenkrupp ជាមួយនឹងទឹកប្រាក់ទំហំរហូតទៅដល់ ៥,៣ពាន់លានដុល្លារ ខណៈដែលអាល្លឺម៉ង់ក៏បានបញ្ជាទិញ នាវាចម្បាំងពីក្រុមហ៊ុនដូចគ្នានេះចំនួន ២គ្រឿងផ្សេងទៀតផងដែរ។ កុងចុះហត្ថលេខាទិញលក់ ដោយប្រទេសជាសមាជិករបស់ អង្គការណាតូទាំងពីរនេះនឹងត្រូវធ្វើឡើង នៅក្នុងរដូវក្តៅខាងមុខនេះហើយ ហើយជឿជាក់ដែរថា នាវាចម្បាំងដំបូងនឹងអាច ត្រូវបានដឹកជញ្ជូនចេញនៅក្នុងឆ្នាំ២០២៩ នេះបើយោងតាមការបញ្ជាក់ បន្ថែមដោយរដ្ឋាភិបាលក្រុង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកបានបញ្ជាក់ពីតម្រូវការ ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក្នុងកំឡុងពេលជជែកគ្នាតាមទូរស័ព្ទ អំពីគំនិតនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលដឹកនាំដោយប្រទេសប្រជាធិបតេយ្យ ដើម្បីប្រឆាំងនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។ លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំបានស្នើថា យើងគួរតែមានគំនិតផ្តួចផ្តើមស្រដៀងគ្នាមួយ ដែលមកពីរដ្ឋប្រជាធិបតេយ្យ ជួយសហគមន៍ទាំងនោះ...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភអំពី ការកេងប្រវ័ញ្ចព្រហ្មទណ្ឌ ដែលមានសក្តានុពលនៃ តម្រូវការវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលមិនគួរឱ្យជឿជាសកល បានព្រមានប្រឆាំងនឹងវ៉ាក់សាំងក្លែងក្លាយ និងជំរុញឱ្យប្រជាជនប្រកាន់ខ្ជាប់ នូវកម្មវិធីចាក់វ៉ាក់សាំង ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ យោងតាមលោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានឲ្យដឹងថាក្រសួងសុខាភិបាល អាជ្ញាធរ និយតករជាតិ និងអង្គការលទ្ធកម្មសាធារណៈ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នំា២០២១ថា ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៧.៩៨០នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទំាងប្រទេស បានកើនឡើងដល់១.៨២៨.៨០៣នាក់ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យស្ត្រីមកពីក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ បានលើកឡើងនៅក្នុងសារព័ត៌មាន ប្រចំាថ្ងៃរបស់គាត់ថា ជំងឺឆ្លងរាតត្បាត...