ភ្នំពេញ៖ ទីតាំងចំនួនកន្លែងដែល ជាប់ពាក់ព័ន្ធអ្នកផ្ទុកជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ចុះបិទជាបណ្តោះអាសន្ន និងមានការយាមកាមផងដែរ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ។ បើតាមប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ គោលដៅមណ្ឌលចត្តាឡីស័ក បណ្ដោះអាសន្នតាមផ្ទះហាង និងធនាគារក្នុងភូមិសាស្ត្រឃុំព្រែកអញ្ចាញ ទាំង១២នោះរួមមាន ៖ ១.ផ្ទះឈ្មោះ តាំង...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងភរិយា បានឧបត្ថម្ភថវិកាចំនួន ២០០,០០០ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការ ទប់ស្កាត់ជំងឺកូវី១៩កន្លងមក។ ខណ:ពេលបច្ចុប្បន្នដែល ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត...
ភ្នំពេញ៖ ដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្តា គោលដៅចត្តាឡីស័កទាំងអស់ ក្នុងមូលដ្ឋាន រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញ សេចក្តីណែនាំ ៥ចំណុច ដែលមានដូចខាងក្រោម៖
ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ស្នើថ្នាក់ដឹកនាំ និងប្រធានអង្គភាពគ្រប់ក្រសួង ស្ថាប័ន ត្រូវផ្ដល់ជាបន្ទាន់នូវស្ថិតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែល មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ៕
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព់័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា ក្រុមហ៊ុនឧស្សាហកម្មអវកាស របស់អ៊ីស្រាអ៊ែល( IAI) គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីស្រាអ៊ែល បានប្រកាសនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនបានទទួលជោគជ័យ ទាំងស្រុងហើយទៅលើការធ្វើតេស្តមីស៊ីល ការពារដែនអាកាសថ្មីមួយ ដែលបាញ់បានចម្ថាយវែង ។ ការវិនិច្ឆ័យទៅលើការបាញគ្រាប់ពិត ដែលធ្វើតេស្តអំពីសមត្ថភាព ប្រឆាំងនឹងមីស៊ីលផ្លោង នៅក្នុងពេលមានការគំរាមកំហែងណាមួយ និងកើតឡើងនៅកន្លែងមួយចំនួន ។ ក្នុងនោះបូករួមទាំង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកមានការឈឺចិត្តយ៉ាងខ្លាំង ដោយការបាញ់ប្រហារមួយថ្ងៃមុន នៅហាងលក់គ្រឿងទេសមួយក្នុងទីក្រុង Boulder រដ្ឋខូឡូរ៉ាដូ ដែលបានសម្លាប់មនុស្ស ១០ នាក់ដោយជំរុញឱ្យព្រឹទ្ធសភា អនុម័តច្បាប់ភ្លាមៗលើកំណែទម្រង់កាំភ្លើង ដែលត្រូវបានអនុម័តដោយសភា។ សេតវិមានបានឲ្យដឹងនៅក្នុង សុន្ទរកថាពីសេតវិមានថា“ ជីវិតមនុស្ស ១០ នាក់ត្រូវបានបាត់បង់ហើយគ្រួសារជាច្រើនទៀតត្រូវបានខ្ទេចខ្ទី ដោយអំពើហិង្សាដោយកាំភ្លើង នៅក្នុងរដ្ឋខូឡូរ៉ាដូ...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាមនុស្សប្រមាណជា ១,៤ លាននាក់ឬស្មើនឹង ២១ ភាគរយ គឺជាចំនួនតិចជាងមុនដែល បានទទួលការព្យាបាលជំងឺរបេង នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ បានរាតត្បាតពិភពលោក។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា នៅថ្ងៃនៃទិវាជំងឺរបេងពិភពលោក (២៤ មីនា) អង្គការនេះបានចេញសេចក្តីអង្វរ ដល់សហគមន៍ពិភពលោក ឱ្យចាប់ផ្តើមកិច្ចប្រឹងប្រែង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានធ្វើការណែនាំកងកម្លាំងនគរបាល បន្តយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក។ ក្នុងកិច្ចប្រជុំនៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា «កងកម្លាំងនគរបាលបន្ត យកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ...
បរទេស៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុតម៉ូរីសុន បានប្តេជ្ញាថា នឹងសម្អាតសភាបន្ទាប់ពីរឿងអាស្រូវ រំលោភបំពានផ្លូវភេទ និងយាយីជាបន្តបន្ទាប់ កើតឡើង ដែលបានធ្វើឱ្យរង្គោះរង្គើ រដ្ឋាភិបាលរបស់លោក និងចំពេលមានការចោទប្រកាន់ថា លោកមិនបានយល់ពីកំហឹងរបស់ស្ត្រី ចំពោះវប្បធម៌បុរសពឹសពុល។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីមានសម្ពាធជាច្រើនសប្តាហ៍ ទៅលើអ្វីដែលត្រូវបានគេមើលឃើញថា...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា «បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នាដើមខែមេសាខាងមុខនេះ ហើយភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញ...