បរទេស៖ ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ បានធ្វើបាតុកម្មនៅខាងក្រៅទីលំនៅ របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងទីក្រុងយេរូសាឡឹម កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ស្នើឲ្យបញ្ចប់ការដឹកនាំរបស់លោក នៅត្រឹមតែ ៣ថ្ងៃ មុនពេលការបោះឆ្នោតលើកទី៤ ក្នុងពេលពីរឆ្នាំ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Hindustan Times នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមមនុស្សធ្វើការតវ៉ានេះ...
បរទេស៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្របន្ទាន់ បាននិយាយនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីប៉ូលីសបានប្រើកាណុងបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកការជួបជុំនៅយប់ថ្ងៃសៅរ៍ថា ជនស៊ីវិលនិងប៉ូលីសជាង ៣០នាក់ បានរងរបួសនៅក្នុង ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា វីដេអូត្រូវបានផ្សព្វផ្សាយលើ បណ្តាញសង្គមបង្ហាញថា ប៉ូលីសវាយនិងសម្រុកទៅលើ ក្រុមមនុស្សជាមួយអ្នកផ្សេងទៀត...
ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បាន ប្រកាសឲ្យដឹងថា រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៣R ភូមិបាក់ ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានី ភ្នំពេញ ។ អភិបាលខណ្ឌឫស្សីកែវ បានសរសេរលើហ្វេស ប៊ុក មុននេះបន្តិចថា នៅព្រឹកថ្ងៃទី២២...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ម្នាក់ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ មីនា បានឲ្យដឹងថា «យោងតាម របាយការណ៍ពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានយល់ស្របគ្នាក្នុងកិច្ចប្រជុំ កាលពីសប្ដាហ៍មុន ធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងករណីមានជម្លោះយោធា រវាងប្រទេសចិននិងកោះតៃវ៉ាន់។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានលើកឡើងនូវបញ្ហានោះ នៅពេលលោកបានជួបគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi កាលពីថ្ងៃអង្គារ ប៉ុន្តែមិនមានការពិភាក្សាគ្នាពីវិធីជាក់លាក់ ដែលប្រទេសទាំងពីរគួរតែ...
តេអេរ៉ង់៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គោលនយោបាយដាក់សម្ពាធអតិបរិមា របស់វ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ គឺជាការបរាជ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Khamenei បានឲ្យដឹងនៅក្នុងសារ ចូលឆ្នាំថ្មីរបស់អ៊ីរ៉ង់ថា សត្រូវរបស់អ៊ីរ៉ង់ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានព្យាយាមនាំជនជាតិអ៊ីរ៉ង់ មកលុតជង្គង់ ដែលនេះជាសារចំអកមួយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការបរាជ័យលើគោលនយោបាយ...
ភ្នំពេញ៖ ម៉ាសចំនួន ៣០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ ផ្សេងគ្នា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់ជូន មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាល ចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។ ម៉ាស់ទាំង៣០ម៉ឺនម៉ាស់នេះ បានទទួលដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ...
បរទេស៖ សហភាពអារ៉ាប់រួម បានជំរុញពលរដ្ឋទាំងអស់មានវ័យ ១៦ឆ្នាំឡើង ទៅចុះឈ្មោះចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃអាទិត្យនេះទៅ ស្របពេលដែលប្រទេសពង្រីក ការជំរុញការចាក់ថ្នាំវ៉ាក់សាំង ក្រោយចាក់ជូនប្រជាជនប្រហែល ៥៦ភាគរយរួច។ សហភាពអារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ក្នុងតំបន់ និងជាមជ្ឈមណ្ឌលធ្វើដំណើរពិភពលោក បានបោះជំហានដ៏លឿន សម្រាប់ការចេញឲ្យចាក់ថ្នាំវ៉ាក់សំាង ដើម្បីរក្សាសេដ្ឋកិច្ចខ្លួន បើកសម្រាប់ពាណិជ្ជកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលសហភាពអារ៉ាប់រួម បាននិយាយលើបណ្ដាញផ្សព្វផ្សាយសង្គមថា ការជំរុញនេះ...
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះ បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ដើម្បីធ្វើការពិភាក្សាគ្នា ស្តីពីវិធីដោះស្រាយបញ្ហាទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកគិតថា លោក វ្លាឌីមៀរ ពូទីន គឺជាឃាតករ។ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងហៅត្រឡប់មកវិញ...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាស ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន៥០ ០០០រៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៥០ ០០០រៀល ក្នុងម្នាក់...