ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ AstraZeneca លើកដំបូងកាលពីថ្ងៃសុក្រ ហើយបានជំរុញឱ្យ សាធារណជនធ្វើដូចគ្នា ដោយលើកឡើងថា “លោកមិនមានអារម្មណ៍អ្វីទាំងអស់” ។ លោកនាយករដ្ឋមន្រ្តីអាយុ ៥៦ ឆ្នាំបានទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យតែមួយ ដែលជិតមួយឆ្នាំហើយដែល លោកត្រូវបានគេដាក់នៅក្នុងបន្ទប់ ថែទាំយ៉ាងយកចិត្តទុកដាក់ និងផ្តល់អុកស៊ីសែនតាមរយៈ បំពង់ក្នុងច្រមុះរបស់លោក បន្ទាប់ពីលោកឆ្លងវីរុសនេះ ហើយធ្លាក់ខ្លួនឈឺធ្ងន់។...
អាឡាស្កា៖ លោក Antony Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងពិធីបើកកិច្ចប្រជុំរយៈពេល ២ថ្ងៃជាមួយសមភាគីចិន នៅរដ្ឋអាឡាស្កាថា សកម្មភាពរបស់ចិន គំរាមកំហែងដល់បទបញ្ជាផ្អែកលើច្បាប់ ដែលរក្សាស្ថេរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។ លោក Blinken បានឲ្យដឹងនៅឯកិច្ចប្រជុំកំពូល ជាមួយមន្ត្រីការទូតកំពូលរបស់ បក្សកុម្មុយនីស្តចិនលោក យ៉ាង...
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន ដើម្បីដោះស្រាយស្ថានការណ៍មីយ៉ាន់ម៉ា ខណៈការបង្ក្រាបដ៏សាហាវទៅលើ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ នៅតែបន្តកើតមាននៅក្នុង ប្រទេសសមាជិកអាស៊ានមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតី បានឲ្យដឹងថា លោកនឹងស្នើទៅលោក Hassanal Bolkiah ថាការប្រជុំមេដឹកនាំត្រូវធ្វើឡើងភ្លាមៗ ដែលបច្ចុប្បន្នប្រទេសប្រ៊ុយណេ ធ្វើជាប្រធានសមាគមអាស៊ាន ដែលមានសមាជិក ១០ប្រទេស។...
វ៉ាស៊ីនតោន៖ អ្នកការទូតកំពូលៗ មកពីសហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃសុក្រ បានបង្ហាញសញ្ញាថាគ្មានរបកគំឃើញ ដ៏សំខាន់ណាមួយនៅក្នុង ទំនាក់ទំនងទ្វេភាគី ដែលកំពុងតានតឹងនៅពេល ដែលពួកគេបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ នៅអាឡាស្កានោះឡើយ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan មកពីសហរដ្ឋអាមេរិក បានជួបជាមួយអ្នកការទូតកំពូល របស់ប្រទេសចិនលោក Yang Jiechi...
សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងរដ្ឋមន្រ្តីការបរទេស Antony Blinken នៅថ្ងៃពុធម្សិលមិញនេះ បានបញ្ជាក់ជាថ្មីនៅក្នុងកិច្ចពិភាក្សា ជាមួយសមភាគីកូរ៉េខាងត្បូង ដោយផ្ទាល់នូវគោលដៅរួមគ្នា ដើម្បីសម្រេចបាននូវការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ដែលបង្ហាញពីសារៈសំខាន់ នៃការថែរក្សាសម្ព័ន្ធមិត្តដែកថែប ដែលប្រទេសទាំងពីរចែករំលែក គ្នាទៅវិញទៅមក។ លោក Lloyd Austin និងលោក Antony...
ម៉ូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិកលោក Anatoly Antonov ត្រូវបានកោះហៅ ឲ្យទៅទីក្រុងមូស្គូ ដើម្បីសុំការពិគ្រោះយោបល់ ដើម្បីកំណត់ជំហានបន្ទាប់ទាក់ទង នឹងការធ្លាក់ចុះនៃទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកបាន ចូលកាន់តំណែងជិតពីរខែហើយ ហើយមានហេតុផលល្អមុនពេល ១០០ ថ្ងៃដើម្បីវាយតម្លៃនូវអ្វីដែលក្រុមលោក ប្រធានាធិបតី ចូ...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ឲ្យរួមគ្នាបន្តអនុវត្តវិធានការសុខាភិបាល ពោលចំពោះអ្នកជំងឺក្រោយការព្យាបាល ជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត។ លិខិតរបស់ CDC ឲ្យដឹងបន្តថា “បុគ្គលដែលបានអនុញ្ញាត ចេញពីមន្ទីរពេទ្យត្រូវបន្តធ្វើចត្តាឡីស័ក នៅក្នុងលំនៅឋានផ្ទាល់ខ្លួន ឬទីតាំងឯកជនដែលមាន បន្ទប់ដាច់ដោយឡែក មានខ្យល់ចេញ-ចូលឲ្យបាន ១៤ថ្ងៃទៀត...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកនៅតែជាប់ឈ្មោះ ជាអ្នកដែលមានចំណែកទីផ្សារ នាំចេញអាវុធច្រើនជាងគេបំផុត លើលោកដដែល។ ការស្រាវជ្រាវស្ទាបស្ទង់ ដោយវិទ្យាស្ថានជាតិរបស់ប្រទេសស៊ុយអែត មួយបានរកឃើញថា ចំណែកទីផ្សារនៃការនាំចេញអាវុធ របស់អាមេរិកក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនោះ គឺមានទំហំរហូតទៅដល់ ៣៧ភាគរយ។ ក្នុងរយៈពេលនេះផងដែរ ការនាំចេញអាវុធដោយអាមេរិកបារាំង និងអាល្លឺម៉ង់ត្រូវបានគេមើលឃើញថា...
ភ្នំពេញ៖ លោក ហ្វា សាលីប្រធានសម្ព័ន្ធសហជីពជាតិ (សសជ) តាមរយៈ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ឲ្យផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ និងបន្តការងារធម្មតាដើម្បី បញ្ចៀសពីការចម្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ នៅក្នុងប្រទេស។ សម្ព័ន្ធសហជីពជាតិសុំអន្ដរាគមន៍បែបនេះ ដោយសារស្ថានភាពជាក់ស្តែង នៃការរីករាលដាលវិបត្តិកូវីដ១៩...