អាហ្សង់ទីន៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីន Silvina Batakis កាលពីថ្ងៃសុក្របានជំរុញឱ្យ ក្រុមប្រទេសសមាជិកទាំង២០ (G20) ស្វែងរកដំណោះស្រាយរួមគ្នា ចំពោះការកើនឡើងអតិផរណា នៅទូទាំងពិភពលោក។ លោក Batakis បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់នាងទៅកាន់ការប្រមូលផ្តុំនិម្មិត របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងប្រធានធនាគារកណ្តាលថា “ការកើនឡើងនៃអតិផរណាពិភពលោក និងជាពិសេសតម្លៃអាហារ និងថាមពល គឺមិនត្រឹមតែបង្កើនអសន្តិសុខស្បៀងអាហារ និងថាមពលប៉ុណ្ណោះទេ...
ហ្សាកាតា៖ កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងអភិបាលធនាគារកណ្តាល (FMCBG) លើកទី៣ បានចាប់ផ្ដើមកាលពីថ្ងៃសុក្រ នៅកោះរមណីយដ្ឋានបាលី របស់ប្រទេសឥណ្ឌូនេស៊ី ដោយមេដឹកនាំហិរញ្ញវត្ថុ កំពុងស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយការគំរាមកំហែង សេដ្ឋកិច្ចពិភពលោក ដែលរងផលប៉ះពាល់ ដោយជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត។ នៅក្នុងសុន្ទរកថា បើកដែលត្រូវបានចាក់ផ្សាយផងដែរនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី Sri Mulyani Indrawati...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រជាជននៅមជ្ឈិមបូព៌ា គឺជាចៅហ្វាយនាយនៃតំបន់ ហើយមជ្ឈិមបូព៌ាមិនមែនជាទីធ្លា ខាងក្រោយរបស់នរណាម្នាក់ឡើយ ទុកឲ្យតែគេហៅថា “កន្លែងទំនេរ”។ លោក Wang បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានជាទម្លាប់ នៅពេលដែលត្រូវបានស្នើសុំឱ្យ ធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ដែលថាសហរដ្ឋអាមេរិក...
ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្ររដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី Sri Mulyani Indrawati បានអំពាវនាវឱ្យមានវេទិការួមគ្នាមួយ ដែលពាក់ព័ន្ធនឹងក្រសួងហិរញ្ញវត្ថុ និងកសិកម្មកម្ម ហើយក្រុម G20 បង្ហាញពីសកម្មភាពជាក់ស្តែង ដើម្បីដោះស្រាយអសន្តិសុខស្បៀង ដែលកំពុងកើនឡើង និងវិបត្តិការផ្គត់ផ្គង់ជី ដែលកំពុងកើតឡើង...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានទទួលអាវុធប្រភេទ សម្រាប់បាញ់មីស៊ីលឬ MLRS ប្រភេទ M270 ដែលជាផលិតផលរបស់អាមេរិក និងគឺជាលើកដំបូងបំផុត ដែលវានឹងត្រូវយកមក ប្រើប្រាស់ជាមួយនឹង ប្រព័ន្ធបាញ់មីស៊ីលអាមេរិក ផ្សេងមួយទៀតគឺ M142 HIMARS ។ ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រី ក្រសួងការពារជាតិអ៊ុយក្រែនលោក Alexey Reznikov...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ អ្នកព្យាករណ៍អាកាសធាតុ (Met Office) របស់ចក្រភពអង់គ្លេស បានប្រកាសអាសន្នកម្រិតថ្នាក់ជាតិ ដោយបានចេញការព្រមាន “កម្តៅខ្លាំង” ពណ៌ក្រហម សម្រាប់ផ្នែកខ្លះនៃប្រទេសអង់គ្លេស សម្រាប់ថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយ នៅគ្រាដែលសីតុណ្ហភាព អាចឡើងដល់កម្រិតខ្ពស់បំផុត...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការកោះហៅអគ្គរដ្ឋទូតរុស្សី ប្រចាំនៅអង់គ្លេសមកធ្វើការ សាកសួរជុំវិញបញ្ហានៃ ការស្លាប់ទាហានស៊ីឈ្នួល ជនជាតិអង់គ្លេសលោក Paul Urey នៅក្នុងតំបន់ Donetsk ដែលជាកន្លែងដែលគាត់ត្រូវបានឃុំខ្លួន។ លោកស្រី Truss បានប្រកាសយ៉ាងច្បាស់ៗថា ប្រទេសរុស្សីត្រូវតែចេញមុខ មកទទួលខុសត្រូវទាំងស្រុង ចំពោះការស្លាប់របស់លោក Urey...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេមើលឃើញថា គឺជាអ្នកដែលទទួលបានការសរសើរជាងគេនៅក្នុងការសម្រេចចិត្តថ្មីមួយ ដោយអារ៉ាប៊ីសាអូឌីតដែលបានប្រកាសនឹង បើកដែនអាកាសរបស់ខ្លួន សម្រាប់ការហោះហើរទាំងឡាយទាំងចេញ និងចូលប្រទេសអីស្រាអ៊ែល។ ប្រធានាធីបតីអាមេរិករូបនេះ ក៏បានលើកឡើងដែរថា ការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត នឹងជួយលើកកំពស់កាន់តែខ្លាំងឡើងចំពោះស្ថេរភាពក្នុងតំបន់មជ្ឈឹមបូព៍ា តាមរយៈការដាក់បញ្ចូលអ៊ីស្រាអ៊ែល ឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងប្រទេសអ្នកជិតខាង។ លោក Biden បាននិយាយបែបនេះថា នៅថ្ងៃនេះខ្ញុំនឹងក្លាយទៅជាប្រធានាធិបតីដំបូងគេ របស់សហរដ្ឋអាមេរិក...
បរទេស៖ សភាតំណាងរាស្រ្តអាមេរិក បានអនុញ្ញាតឱ្យចំណាយលើ វិស័យការពារជាតិចំនួន ៨៤០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ដោយបានបង្កើនថវិកាយោធា ដែលបានស្នើឡើងរបស់លោកប្រធានាធិបតី Joe Biden ចំនួន ៣៧ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់អនុញ្ញាតការពារជាតិប្រចាំឆ្នាំ (NDAA)...