សេអ៊ូល៖ នាយសេនាធិការចម្រុះ (JCS) បានឲ្យដឹងថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានចាប់ផ្តើម ធ្វើសមយុទ្ធយោធារួមគ្នាមួយ នៅនិទាឃរដូវក្នុងទ្រង់ទ្រាយធំមួយ នៅពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩ ។ យោងតាមយោធាបានឲ្យដឹងថា ការបណ្តុះបណ្តាលមេបញ្ជាការ ចម្រុះរួមបញ្ចូលគ្នាតាមកុំព្យូទ័រ ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃទី ១៨ ខែមីនា គឺពាក់ព័ន្ធនឹងកម្រិតអប្បបរមានៃកងទ័ព បើប្រៀបធៀបជាមួយកងមុនៗ ដែលមានស្ថានភាពជំងឺឆ្លង ហើយគ្មានការធ្វើសមយុទ្ធ នៅខាងក្រៅទៀតនោះទេ។...
បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានប្រកាសថា រដ្ឋាភិបាលកូរ៉េបានទទួលយក ការព្រមព្រៀងដើម្បីចែករំលែក ការចំណាយទៅលើការដាក់ទ័ពអាមេរិក តាមរយៈកិច្ចព្រមព្រៀងថ្មីរវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន Zing News ចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា កិច្ចព្រមព្រៀងនេះបានបង្ហាញពី ការប្តេជ្ញាចិត្តដើម្បីធ្វើឱ្យប្រសើរឡើង និងធ្វើឱ្យសម្ព័ន្ធភាពប្រជាធិបតេយ្យ នៅជុំវិញពិភពលោកធ្វើឱ្យប្រសើរឡើង នូវសន្តិសុខនិងវិបុលភាពរួមគ្នា...
បរទេស៖ មេដឹកនាំនៃតំបន់ទីបេព្រះសង្ឃ Dalai Lama នៅថ្ងៃនេះត្រូវបានគេចេញផ្សាយ នៅថ្ងៃអាទិត្យនេះថា បានទទួលវ៉ាក់សាំង ជាលើកដំបូងហើយហើយព្រះអង្គ ក៏បានអំពាវនាវឲ្យមនុស្សផ្សេងទៀត ក្នុងការទទួលយកវ៉ាក់សាំង ឲ្យបានគ្រប់គ្នាផងដែរ។ នៅក្រោយទទួលបាន វ៉ាក់សាំងរបស់អង់គ្លេស AstraZeneca នៅឯអគារមន្ទីរពេទ្យ មួយកន្លែងនៅក្នុងទីក្រុង Dharamsala ប្រទេសឥណ្ឌាព្រះអង្គ បានមានសង្ឃដិកាថា នេះគឺជារឿងដែលមាន អត្ថប្រយោជន៍បំផុតនិងល្អបំផុត ។...
បរទេស៖ នៅថ្ងៃនេះនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយថា ការបើកដំណើរការឲ្យសាលារៀន ទាំងឡាយដំណើរការឡើងវិញ ចាប់ពីថ្ងៃចន្ទទី៨ ខែមិនានេះទៅ នឹងក្លាយទៅជាជំហ៊ានដំបូង សម្រាប់ជួយឲ្យជីវិតមនុស្ស ត្រឡប់មកធម្មតាវិញ។ លោក Johnson បានប្រកាសអំពីវិធីនៃការវាស់វែង និងរបៀបនៃការដកបម្រាមរឹតត្បិតឡើងវិញ ដោយក្នុងនោះសាលារៀន ទាំងឡាយនឹងត្រូវបើកឡើងវិញ ជាមុនសិនហើយបន្តបន្ទាប់គឺអាច បើកឲ្យដំណើរការឡើងវិញនូវ ហាងទំនិញនិងទីកន្លែងមិនសូវ មានសារៈសំខាន់ផង។...
បរទេស៖ ប្រភពព័ត៌មានពីរដ្ឋាភិបាលឥណ្ឌាមួយ បាននិយាយប្រាប់នៅថ្ងៃអាទិត្យនេះថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ទំនងជានឹងធ្វើទស្សនកិច្ចឥណ្ឌា នៅសប្ដាហ៍ក្រោយនេះ ស្របពេលដែលសម្ពន្ធមិត្តទាំងពីរ ស្វះស្វែងធ្វើចំណងមិត្តភាពយោធា ឲ្យកាន់តែស៊ីជម្រៅឡើង ដើម្បីទប់ទល់នឹងអំណាចកើនឡើងរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចដំបូង ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ របស់រដ្ឋបាលថ្មីនៃលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងផ្តោតលើការធ្វើឲ្យកាន់តែប្រសើរឡើង នូវសហប្រតិបត្តិការ នេះបើតាមសម្តីប្រភពដែលសុំមិនបញ្ចេញឈ្មោះ...
បរទេស៖ ក្នុងគោលបំណងជំរុញឆ្ពោះទៅរក កិច្ចពិភាក្សាសន្តិភាពជាមួយពួកតាលីបង់ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani នៅពេលថ្មីៗនេះ បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក បានត្រៀមខ្លួនរួចរាល់ដើម្បីពិភាក្សា ពីការធ្វើការបោះឆ្នោតថ្មីៗ និងទទូចថា រដ្ឋាភិបាលថ្មីណាមួយ គួរតែបង្កើតឡើងតាមរយៈដំណើរការ លទ្ធិប្រជាធិបតេយ្យ។ តាមសេចក្តីរាយការណ៍ នៅក្នុងពិធីបើកអង្គប្រជុំរដ្ឋសភា នៅក្នុងទីក្រុងកាប៊ុល លោកប្រធានាធិបតីអាហ្វហ្គានីស្ថានរូបនេះ បានមានប្រសាសន៍ប្រាប់ សមាជិករដ្ឋសភាដូច្នេះថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់សីល ធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រឹងអនុវត្តកម្មវិធី ចិញ្ចឹមកូនបែបវិជ្ជមាន វប្បធម៌អហិង្សា ដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី ឆ្នាំ២០១៩-២០២៣ ឲ្យបានទូលំ ទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ តាមរយៈសារលិខិតអបអរសាទរខួប លើកទី១១០ «ទិវាអន្ដរជាតិនាទី...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កបានប្រើពេលត្រឹមតែ ៣៣ម៉ោងប៉ុណ្ណោះ ដើម្បីកែប្រែសណ្ឋាគារ The Great Duke ឲ្យក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជំងឺប្រមាណ ៥០០នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ មីនានេះ...