កោះកុង៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២ មីនាបានប្រាប់ឲ្យដឹងថា មនុស្ស១៩នាក់ ដែលពាក់ព័ន្ធក្នុងប្រតិការពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមន្ត្រីសុខាភិបាលឃាត់ខ្លួន ដើម្បីធ្វើចក្តាឡីស័កនោះ ក្រោយពីធ្វើតេស្តនៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល បានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ក្នុងការធ្វើតេស្តលើកទី១។ លោកវេជ្ជបណ្ឌិតបានបន្តថា មនុស្សទាំង១៩នាក់នោះ អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ...
បាងកក៖ ប៉ូលីស បានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំង នឹងក្រុមបាតុករនៅទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ នៅខាងក្រៅបន្ទាយទាហាន ដែលក្បួនបាតុកម្ម មានគោលដៅឆ្ពោះទៅកាន់ទីលំនៅ របស់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូឆា។ ចលនាបាតុកម្ម ដែលដឹកនាំដោយយុវជនអំពាវនាវ ឱ្យរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូឆា លាឈប់ពីតំណែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកទី២ នៅក្នុងប្រទេសនេះ ប៉ុន្តែថ្មីៗនេះការឃុំខ្លួនមេដឹកនាំបាតុករចំនួន...
ភ្នំពេញ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានឲ្យអ្នកចូលរួមឡើងគេហដ្ឋាន របស់ប្រជាពលរដ្ឋនៅភូមិស្លាប់ក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយបុរសម្នាក់រស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាអ្នករត់ Pass App បានឆ្លងជំងឺកូវីដ១៩ ហើយបានចូលរួមក្នុងពិធីនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃ២៨...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១នេះ បានយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។ ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ កាសែតចិនដេលីបានឲ្យដឹងថា ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំង Sinovac កញ្ចប់ដំបូងហើយនៅល្ងាចថ្ងៃនេះ ពីប្រទេសចិនបន្ទាប់ពីខ្លួនបានជាប់ឈ្មោះជាប្រទេស នៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លងកូវីដ ច្រើនជាងគេបំផុតទី២ ។ ជើងហោះហើរនៃកងកម្លាំងយោធាចិន គឺជាអ្នកដឹកនាំយកវ៉ាក់សាំង Sinovac ដោយផ្ទាល់ពីប្រទេសចិនមកកាន់ហ្វីលីពីន ក្នុងចំនួនប្រមាណជា ៦០ម៉ឺនដូស ហើយធ្វើដំណើរមកដល់មូលដ្ឋានទ័ពអាកាស នៅរដ្ឋធានីនៃប្រទេសហ្វីលីពីន នៅល្ងាចថ្ងៃអាទិត្យ និងព្រមទាំងការចាក់ផ្សាយ បន្តផ្ទាល់តែទូរទស្សន៍ជាតិផងដែរ...
បរទេស៖ វិធានការដាក់ឱ្យនៅដាច់ពីគេ ត្រូវបានណែនាំនៅឯពន្ធនាគារ Namur ក្នុងប្រទេស ប៊ែលហ្ស៊ិក បន្ទាប់ពីមានការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩ ក្នុងចំណោមអ្នកទោស ១៣២ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទោសនឹងមិនត្រូវបានអនុញ្ញាតឱ្យ ដើរលេងឬងូតទឹកទេ ប៉ុន្តែនឹងមានផលិតផលអាហារស្រាប់ និងអនាម័យត្រូវបាន ចែកចាយជារៀងរាល់ថ្ងៃ។...
ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) បានរៀបចំបង្កើតការប្រកួតប្រជែងថ្មីមួយ សម្រាប់វិស័យឯកជន ក្នុងភាពជាដៃគូក្នុងផ្នែកកសិកម្ម ទាក់ទង នឹងបញ្ហាប្រឈមសំខាន់ៗ នៅក្នុង វិស័យកសិកម្ម របស់ប្រទេសកម្ពុជា ដូចជា ការប្រើប្រាស់ប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ ក្នុងឃ្លាំង និងផ្នែកភស្តុភារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។...
បរទេស៖ ការប្រមូលផ្តុំដោយក្រុមអ្នកតវ៉ា លទ្ធិប្រជាធិបតេយ្យនៅខាងក្រៅ កងវរសេនាធំថ្មើរជើងលេខ ១ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអាទិត្យ បានផ្ទុះអំពើហិង្សាឡើង នៅពេលដែលប៉ូលិសបានបាញ់កាំភ្លើងជ័រ បាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ដែលព្យាយាមចូលទៅកាន់ បន្ទាយទាហាននោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករបានសំបកគ្រាប់ដើម្បីបង្ហាញថា...
DUBLIN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា សរុបពលរដ្ឋចំនួន ២៣នាក់បានត្រូវចាប់ខ្លួន បន្ទាប់ពីបានបង្កអំពើហិង្សាមួយ ប្រឆំាងនឹងការរឹតត្បិតជំងឺកូវីដ១៩ នៅក្នុងក្រុង ដាប់ប្លីន កាលពីថ្ងៃសៅរ៍ ។ ប៉ូលិសជាតិរបស់អៀឡង់ បានលើកឡើងនៅក្នុងសេចក្តីប្រកាសមួយ នៅលើបណ្តាញសង្គម twitter សមាជិកប៉ូលិសចំនួន ៣នាក់ បានរងរបួសនៅក្នុងអំឡុងពេល កើតឧប្បត្តិហេតុនេះ...