បរទេស៖ លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខាភិបាលជាតិ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅថ្ងៃពុធនេះថា ប្រទេសចិនបានផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចំនួន ៤០,៥២ លាន ដូស សម្រាប់ក្រុមមនុស្សសំខាន់ៗគិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ។ នេះបើយោងតាមការ ចុះផ្សាយរបស់សារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកុម្ភៈ។...
AboutXi ទំនៀមទំលាប់បិទ春联/ Chunlian ដែលជាពាក្យទំនឹមជូនពរឆ្នាំថ្មីប្រពៃណីចិន មានប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំហើយ។ ជនជាតិចិនបិទ春联/ Chunlian នៅលើទ្វារនៅយប់ដាច់ឆ្នាំ ដើម្បីបួងសួងឱ្យមានអនាគតល្អបវរ ត្រចះត្រចង់ដូចព្រះអាទិត្យ ចាំងរស្មីភ្លឺចិញ្ចាចក្នុងនិទាឃរដូវ។ 春联/ Chunlian តែងប្រើឃ្លាកំណាព្យដើម្បីបង្ហាញនូវការរំពឹងទុក ចំពោះជីវភាពរស់នៅក្នុងឆ្នាំថ្មី ដែលបិទនៅសងខាងទ្វារ ខណៈក្រដាសដែលបិទលើធ្នឹមទ្វារ គឺជាពាក្យស្នូលនៃសេចក្តីប្រាថ្នា។ ខ្លឹមសារនៃពាក្យទំនឹម 春联 / Chunlian...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ករណីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដែលមានចំនួន ៨.៧០០នាក់ ក្នុងអំឡុងពេលមួយថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ ១.១៧៤.៧៧៩នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមចំនួន ២១៣ដល់៣១.៩៧៦នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១០.៤២៤នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ...
រ៉ង់ហ្គូន៖ ក្រុមយោធាបានវាយឆ្មក់ ទីស្នាក់ការកណ្តាលទីក្រុងរ៉ង់ហ្គូន របស់គណបក្សដែលត្រូវបានបណ្តេញចេញ ពីតំណែងមេដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីល្ងាចថ្ងៃអង្គារនៅពេល ដែលសហរដ្ឋអាមេរិក បានចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសអំពើហឹង្សាប្រឆាំង នឹងក្រុមបាតុករដែលទាមទារឱ្យមាន លទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការវាយប្រហារចុងក្រោយលើភាព ជាអ្នកដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា បានធ្វើឱ្យមានការខឹងសម្បារចំពោះការ ធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន និងការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដោយក្រុមឧត្តមសេនីយ៍ បានជំរុញប្រជាជនរាប់សែននាក់...
BUENOS AIRES៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបរិស្ថាន របស់ប្រទេសអាហ្សង់ទីន បានឲ្យដឹងកាលពីថ្ងៃអង្គារថា ភ្លើងឆេះព្រៃដែលបានឆេះរាលដាល អស់រយៈពេលជាង ២សប្តាហ៍មកនេះ នៅ Cuesta del Ternero ស្ថិតក្នុងតំបន់ Patagonia ប្រទេសអាហ្សង់ទីន នៅមិនទាន់អាចគ្រប់គ្រង ស្ថានការណ៍នេះបាននៅឡើយទេ ។...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៧០០.៤៩៧នាក់ កិតត្រឹមថ្ងៃអង្គារនេះ ជាមួយនឹងករណីថ្មី ៣.៩៥១នាក់ ដែលបានបូកបន្ថែមចាប់តាំងពីល្ងាចថ្ងៃចន្ទ ។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្ររទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៥.១៩២នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺនៅក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ បានថយចុះមកនៅត្រឹម...
ភ្នំពេញ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានឲ្យដឹងថា ផ្អែកតាមលទ្ធផលទិន្នន័យជំរឿនកសិកម្ម ឆ្នាំ២០១៩ មានប្រជាពលរដ្ឋខ្មែរធ្វើកសិកម្ម ជាង១,៧លានគ្រួសារ ក្នុងនោះ គ្រួសារធ្វើកសិកម្មសម្រាប់ ការប្រើប្រាស់ក្នុងគ្រួសារ ជាង៦១% និងគ្រួសារធ្វើកសិកម្មសម្រាប់លក់លើទីផ្សារ ប្រមាណ៣៩%។ ក្នុងពិធីប្រកាសផ្សព្វផ្សាយ លទ្ធផលអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ កាលពីថ្ងៃទី៩ ខែកុម្ភៈ...
ភ្នំពេញ៖ ក្រោយយោធិនម្នាក់សម្រេចចិត្តបញ្ចប់ជីវិត ដោយចងកដោយសារដោះស្រាយ មិនចេញចំពោះករណីគយចល័តតំបន់៥ ចាប់រថយន្តបម្រើឲ្យអង្គភាព កងការពារព្រំដែន៥០៣នោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគ៥ បានចោទជាសំណួរថា តើជាកំហុសយោធិនកង ការពារព្រំដែនគោកលេខ៥០៣ ឬជាកំហុសគយចល័តតំបន់៥ ។ ជុំវិញបញ្ហានេះត្រូវបានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥ បកស្រាយដំណើររឿងតាមរយៈបណ្ដាញ...
ភ្នំពេញ៖ និស្សិតកម្ពុជាជំនាញ កសិកម្មដែលកំពុងសិក្សា និងហាត់ការនៅប្រទេសអ៊ីស្រាអែល បានទទួលវ៉ាក់សាំងកូវីដ១៩ឈ្មោះ Pfizer របស់ក្រុមហ៊ុនអាមេរិក ដោយឥតគិតថ្លៃ ក្រោមកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ លើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ជំនាញកសិកម្ម។ នេះបើតាមស្ថានទូតខ្មែរ ប្រចាំប្រទេសអេហ្ស៊ីប ៕