ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឲ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជា មានគុណភាពពីម្ចាស់រោងចក្រ សហគ្រាស ក្នុងគោលចំណងការជ្រៀត ចូលទីផ្សារទំនើបដើម្បីផ្ដល់ ទំនុកចិត្តដល់អ្នកប្រើប្រស់ និងអតិថិជន។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងឧស្សាហកម្ម នាពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីជំរុញលើកកម្ពស់ ផលិតផលក្នុងស្រុក តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារ ក្នុងគោលបំណងការជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានិតកូនប្រុសទី២ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទីមួយរួចហើយ នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ លោកបានថ្លែងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំ និងបងប្អូនបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទីមួយ នៅមន្ទីរពេទ្យកាល់ម៉ែត ។ វ៉ាក់សាំងនេះ ចាក់ដើម្បីបង្កើនអង់ទីករការពារជំងឺកូវីដ-១៩ ដែលត្រូវចាក់ពីរដង...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីក្នុងស្រុកបានបញ្ជាក់ជាមួយស៊ិនហួ នៅថ្ងៃអង្គារនេះថា សាកសពចំនួន ២៦នាក់ បានត្រូវទាញចេញពីតំបន់ដែល បានរងនូវផលប៉ះពាល់ដោយការ បាក់ដុំផ្ទាំងទឹកកក នៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា ។ ក្រុមមន្ត្រីបានឲ្យដឹងថា ពលរដ្ឋចំនួន ១៨០នាក់កំពុងបន្តបាត់ខ្លួន និងបានខិតខំជួយសង្រ្គោះដល់ពួកគេ ។ ក្រុមជនរងគ្រោះ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា លោកមានទំនុកចិត្តចំពោះការ សម្របសម្រួលគោលនយោបាយ ស្តីពីកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក បើទោះជាមានសញ្ញាដំបូង បង្ហាញឲ្យឃើញការខ្វែងគំនិតគ្នា។ លោក Chung Eui-yong មានវ័យ៧៤ឆ្នាំ តាមសេចក្តីរាយការណ៍ បានឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេស របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Kang Kyung-wha ដែលកាន់តំណែងនោះអស់រយៈពេលជិត ៤ឆ្នាំ។...
ភ្នំពេញ៖ ក្នុងឱកាសចូលរួម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាមដែលជាជំនួយរបស់មិត្តដែកថែបចិន នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០១នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់អះអាង ពីប្រសិទ្ធភាពនៃវ៉ាក់សាំងនោះថា មានរហូតទៅដល់ ៧៩,៣៤%។ បើតាមលោកស្រីដដែល តាមព័ត៌មានទទួលបានពី ការសិក្សាវ៉ាក់សាំងកូវីដ១៩ នេះគឺប្រសិទ្ធភាពមានជិត ៨០ភាគរយ ហើយយោងតាមស្តងដារអង្គការ សុខភាពពិភពលោកគឺវ៉ាក់សាំងណាក៏ដោយ...
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងគ្រប់គ្រង ការលក់លេខចុះបញ្ជីរថយន្តបានឲ្យដឹងថា ចំណូលពីការលក់លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស ឬលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) ទទួល បានចំនួន ៦៦.៤២៧,៧លានរៀល ស្មើនឹង១០៦,០% ធៀបនឹងចំណូលឆ្នាំ២០១៩ នៃការអនុវត្តចំណូលឆ្នាំ២០២០ មានការកើនឡើង៦,០%។ លោកស្រី កុយ សុដានី រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ក្នុងសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២០...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រា មានករណីជំងឺកូវីដ១៩ថ្មីចំនួន៤៩នាក់ គិតត្រឹមថ្ងៃចន្ទ ហើយអ្នកដែលឆ្លងជំងឺ ទំាងអស់នៅក្នុងស្រុក ដែលនាំឲ្យចំនួនករណីឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ២.០៥០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ ។ ក្នុងចំណោមករណីទាំងនោះ ២៩នាក់ត្រូវបានកត់ត្រា នៅភាគខាងត្បូងក្រុងហូជីមិញ និង១២នាក់...
ភ្នំពេញ៖ ក្រសួងការពារជាតិបានប្រកាសថា នឹងចាក់វ៉ាងសាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រធានស្ថាប័នចំណុះក្រសួង និងអគ្គបញ្ជាការដ្ឋាននៃ កងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨-៥៩ឆ្នាំតាមការស្ម័គ្រចិត្រ នាម៉ោង២ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ ៕
ថ្ងៃទី៧ខែកុម្ភៈ នៅទីក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើសន្និសិទការសែតអំពីកម្មវីធី «រាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២១» ។ អ្នកទទួលខុសត្រូវកម្មវិធី បានធ្វើបទបង្ហាញអំពីចំណុចពិសេស និងការប្រើបច្ចេកវិទ្យាថ្មីនៃកម្មវិធីឆ្នាំនេះ។ រាត្រីសមោសរឆ្នាំនេះនឹងផ្តោតសំខាន់ លើប្រធានបទស្តីពីប្រទេសចិនក្នុងសម័យថ្មី ពិពណ៌នាពីរឿងពិតក្នុងសង្គម និងអ្វីដែលប្រជាជនបានយកចិត្តទុកដាក់ ដែលនឹងបង្ហាញនូវកត្តាពិសេសនៃវប្បធ៌មចិន លក្ខណៈពិសេសនៃគ្រប់ជនជាតិ ភាពស្រស់ស្អាតនៃវប្បធម៌ក្នុងតំបន់ ក៏ដូចជាភាពទាក់ទាញនៃអរិយធម៌ពិភពលោក។ រាត្រីសមោសរនឹងប្រើបច្ចេកវិទ្យាវីដេអូ Cloud ដើម្បីបង្ហាញនូវសិល្បៈដ៏ឆ្នើមពិភពលោក...
កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយ លោក អ៊ុន ចាន់ដា គណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យ គ្រាប់យុទ្ធភណ្ឌក្រោមទឹក និងកាកសំណល់សង្គ្រាមរបស់កម្ពុជា ដែលកំលាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ បានបើកប្រតិបត្តិការ ស្រង់បានពីបាតទន្លេ ដែលលិចជាមួយនាវាចំណាស់ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាម។ តាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងថា...