តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Shunichi Suzuki និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនៅទីក្រុងតូក្យូ ដោយផ្តោតលើការទប់ស្កាត់តម្លៃប្រេង របស់រុស្ស៊ីជាការឆ្លើយតប ចំពោះការលុកលុយរបស់ ទីក្រុងមូស្គូលើអ៊ុយក្រែន។ យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក បានឱ្យដឹងថា ជាមួយនឹងតម្លៃដែលទំនងជាកំណត់ប្រាក់ចំណូល សម្រាប់យោធារុស្ស៊ី លោក Suzuki និងលោកស្រី Yellen ក៏នឹងពិភាក្សាអំពីជំហាន ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃថាមពល...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ កំពុងរៀបចំបញ្ជូនយន្តហោះដ្រូន រាប់រយគ្រឿងទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន រួមទាំងមួយចំនួនដែលអាច ប្រើជាអាវុធផងដែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ក៏បានចង្អុលបង្ហាញថា អ៊ីរ៉ង់កំពុងរៀបចំបណ្តុះបណ្តាល ទាហានរុស្ស៊ីឱ្យប្រើប្រាស់យន្តហោះដ្រូនទាំងនេះ ឱ្យបានឆាប់បំផុតក្នុងខែកក្កដា នេះបើយោងតាមការឲ្យដឹង ពីទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ។ លោក Sullivan បានលើកឡើងថា “ព័ត៌មានរបស់យើងបង្ហាញថា...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងថា ប្រទេសចិនជ្រើសរើសចាប់ដៃ ជាមួយសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ផ្សេងទៀត ដើម្បីប្រកាន់ខ្ជាប់នូវចក្ខុវិស័យនៃសន្តិភាព ការអភិវឌ្ឍន៍ និងឯករាជ្យភាព ។ ក្នុងពេលថ្លែងសុន្ទរកថា នៅលេខាធិការដ្ឋានអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) លោក Wang Yi បានលើកឡើងថា អាស៊ីកំពុងឈរនៅចំណុច...
ថ្ងៃទី១១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានផ្ញើសំបុត្រតបទៅយុវជនតៃវ៉ាន់ ដែលបានចូលរួមវេទិកាយុវជន ច្រកសមុទ្រតៃវ៉ាន់ ដើម្បីលើកទឹកចិត្តយុវជនត្រើយ ទាំងសងខាងចាប់ដៃរួមគ្នា តស៊ូសម្រេចក្ដីសុបិនចិនអំពី ការស្តាអភិវឌ្ឍប្រជាជាតិឱ្យអស្ចារ្យរុងរឿង។ លោក Xi Jinping បានលើកឡើងក្នុងសំបុត្រថា បានដឹងថាលោកអ្នកបានចងចំណងមេត្រីភាព នឹងចិនដីគោកដោយសារវេទិកា យុវជនច្រកសមុទ្រ បានរកឃើញវេទិកាបំពេញសម្រេចក្តីសុបិន របស់ខ្លួននៅចិនដីគោក...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្ដរជាតិ ប្រមាណជាង ៥០ម៉ឺននាក់ កើនឡើង ៣៩៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងពិធីបើកសន្និបាត បូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ...
រ៉ូម៖ ក្រុមហ៊ុនថាមពល របស់ប្រទេសអ៊ីតាលី ENI បានឲ្យដឹងថា ក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ី Gazprom បានកាត់បន្ថយការចែកចាយឧស្ម័ន របស់ខ្លួនទៅកាន់ប្រទេសនេះប្រហែល មួយភាគបីកាលពីថ្ងៃចន្ទ បើធៀបនឹងបរិមាណមធ្យម ដែលបានផ្គត់ផ្គង់ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃច័ន្ទផងដែរ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបាន រាយការណ៍ព័ត៌មានលំអិតនៃផែនការ ដែលបានគូសបញ្ជាក់ដោយអាជ្ញាធរជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ ថាមពលក្នុងស្រុកក្នុងរដូវរងាបន្ទាប់ ក្នុងករណីមានការកាត់បន្ថយបន្ថែមទៀត ចំពោះការនាំចូលឧស្ម័នពីរុស្ស៊ី។ ក្រុមហ៊ុនបានឲ្យដឹងនៅក្នុង...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា សមាជិកសភាអ៊ីរ៉ង់មួយរូប បានលើកឡើងកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មរបស់ ប្រទេសលោកខាងលិចមកលើអ៊ីរ៉ង់ និងរុស្ស៊ី បានធ្វើឱ្យភាគីទាំង ២កាន់តែចាប់ដៃគ្នា ស្អិតល្មួតលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ លោក Ebrahim Rezaei សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ...
បន្ទាប់ពីមានការផ្អាកអស់រយៈពេល ២ឆ្នាំដោយសារបរិបទកូវិដ «ពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា ???? ?????? ???? ????» បានរៀបចំឡើងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី 2-3 ខែកក្កដា នៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ (??? ??????? ?????? ??? ???) ។ មានក្រុមហ៊ុនចំនួន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣-១៩កក្កដាខាងមុខ កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ គឺចាប់ពីថ្ងៃ១៣-១៤កក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង ហើយចាប់ពីថ្ងៃ១៥-១៩ កក្កដា...
ភ្នំពេញ៖ ក្រោយពីក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ផ្ទៃសមុទ្រនៅខេត្តព្រះសីហនុនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ខ្លាំង និងរលកខ្ពស់ៗ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើនបានហាមឃាត់មិនឲ្យ ប្រជាពលរដ្ឋធ្វើដំណើរនៅផ្ទៃសមុទ្រទៅកាន់កោះ និងឆ្នេរនានាទេ ។ ការហាមមឃាត់របស់ លោកអភិបាលខេត្តនេះ ដើម្បីការពារពីគ្រោះថ្នាក់ កើតឡើងជាយថាហេតុដែល កើតចេញពីភ្លៀងខ្លាំង ខ្យល់កន្ត្រាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ តាមរយៈសារជាសំឡេងជិត២នាទី...