បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃពុធនេះថា កិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីសម្រេចឲ្យបាននូវ ដំណោះស្រាយសន្តិភាព នៅក្នុងប្រទេសលីប៊ី គួរតែត្រូវបានបង្កើនឡើង នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន RIA។ ប្រទេសលីប៊ី បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ ក្រោយការផ្តួលរំលំលោក Muammar Gaddafi នៅក្នុងឆ្នាំ២០១១ ហើយកាលពីខែតុលា ភាគីចម្បងទាំងពីរក្នុងសង្គ្រាមនៅលីប៊ីនោះ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានគម្រាមមិនចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់ស្តីពី ជំនួយលើមេរោគកូរ៉ូណា ៨៩២ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងប្រាក់ ដែលចាំបាច់ជាខ្លាំង សម្រាប់ពលរដ្ឋអាមេរិក ដោយលោកនិយាយថា វាគួរតែត្រូវបានធ្វើវិសោធនកម្ម ដើម្បីបង្កើនចំនួនក្នុងប្រាក់លើកទឹកចិត្ត។ នៅក្នុងវីដេអូឃ្លីបមួយដែលបាន បង្ហោះលើបណ្ដាញសង្គមធ្វីតធ័រ លោក ដូណាល់ ត្រាំ បានមានប្រសាសន៍យ៉ាងដូច្នេះថា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើប្រាំពីរម៉ឺនដុល្លារអាមេរិក ដោយគិតពីខែមករា ឆ្នាំ ២០២១ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យោងតាមសេចក្ដីណែនាំ អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ...
បរទេស៖ រដ្ឋបាលលោក ត្រាំ នៅពេលថ្មីៗនេះ បានធ្វើការដាក់ទណ្ឌកម្ម ផ្តោតគោលដៅលើរដ្ឋាភិបាលស៊ីរី របស់លោកប្រធានាធិបតី បាហ្សា អាល់អាសាដ ដោយចុះបញ្ជីខ្មៅធនាគារកណ្ដាលជាតិ និងភរិយារបស់លោក នៅក្នុងចំណោមមនុស្សដទៃផ្សេងទៀត។ ប្រទេសស៊ីរី បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ តាំងពីឆ្នាំ២០១១មក នៅពេលដែលលោក អាសាដ ធ្វើការបង្ក្រាបបាតុកម្មគាំទ្រ លទ្ធិប្រជាធិបតេយ្យ បង្កឲ្យមានសង្គ្រាមស៊ីវិលស៊ីរី។ ហើយតាំងពីពេលនោះមក ពលរដ្ឋស៊ីរីជាង៥លាននាក់...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax)។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋសភាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើស សមាជិកសភាចំនួន ២រូបជំនួសសមាជិក ដែលបានលាលែងពីតួនាទី។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានឲ្យដឹង នៅក្រោយកិច្ចប្រជុំគណ:កម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភានៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិភាក្សា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា មានប្រទេសមួយចំនួនរួមទាំងកម្ពុជា បាននិងកំពុងគិតគួរពិចារណា ពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីកំណត់ប្រភពនៃ ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ពីសំណាក់ក្រុមហ៊ុន ផលិតវ៉ាក់សាំងទាំង ដែលទទួលស្គាល់ពី អង្គការសុខភាពពិភពលោក (WHO) អំពីសុវត្ថិភាព គុណភាព និងប្រសិទ្ធភា ព។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី «សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីបន្ដគ្រប់គ្រ ងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានប្រកាសប្រឆំាងនឹងការភ្ញាក់ផ្អើល ជាខ្លាំងទៅលើវត្តមាននៃវីរុសប្រភេទថ្មី ដែលបង្កការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបានសាយភាយនៅចក្រភពអង់គ្លេស ដោយបានថ្លែងថា នេះជាផ្នែកមួយដែលធម្មតានោះទេ សម្រាប់ការវិវត្តន៍ខ្លួនរបស់ជំងឺឆ្លងរាល ។ ក្រុមមន្ត្រីអង្គការសុខភាពពិភពលោក បានរកដាក់ចំណុចវិជ្ជមាន ទៅលើការរកឃើញប្រភេទថ្មី...
សេអ៊ូល៖ ក្រសួងការពារជាតិរបស់ ទីក្រុងសេអ៊ូលបានឲ្យដឹងថា ប្រមុខការពារជាតិកូរ៉េខាងត្បូង និងអូស្រ្តាលី បានជួបពិភាក្សាតាមទូរស័ព្ទ នៅថ្ងៃចន្ទនេះ និងបានពិភាក្សាពីវិធី ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យការពារជាតិ និងឧស្សាហកម្មដែលពាក់ព័ន្ធ។ ក្នុងអំឡុងពេលនៃការសន្ទនា ជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលី Linda Reynolds រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បានថ្លែងអំណរគុណចំពោះ អតីតយុទ្ធជនអូស្ត្រាលី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រេសិតពិសេសរបស់ចិនម្នាក់ បានធ្វើការអំពាវនាវសុំឲ្យមាន ការបើកកិច្ចចរចាគ្នាឡើងវិញ ដើម្បីការងារសន្តិភាពរវាង ប្រទេសអ៊ីស្រាអ៊ែល និងរដ្ឋប៉ាឡេស្ទីន។ លោក Geng Shuang អនុប្រធានតំណាងឲ្យប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសអ្នកជិតខាងទាំងពីរ ដែលនឹងមិនអាចឃ្លាតឆ្ងាយពី គ្នាអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ត្រូវតែទទួលស្គាល់និងជ្រើសយកយុទ្ធសាស្ត្រ ដែលអាចនាំទៅដល់កិច្ចសន្ទនាគ្នា...