ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់ក្រុមប្រឹក្សាខេត្តប៉ៃលិន អភិបាល អភិបាលរងខេត្ត មន្ទីរអង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យខិតខំរួមគ្នាអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលាខេត្តប៉ៃលិន សម្ដេចក្រឡាហោម...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រទេសចិន បានជំទាស់ដាច់ខាត ចំពោះសហរដ្ឋអាមេរិក ដែលបានបន្ថែមអង្គភាពចំនួន ៥៩ របស់ចិនទៅក្នុងបញ្ជីអង្គភាព ត្រួតពិនិត្យការនាំចេញរបស់ខ្លួន។ អ្នកនាំពាក្យរូបនោះបានឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ក្រុមហ៊ុនចិនទាំងអស់។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកបានប្រើអំណាចរដ្ឋ របស់ខ្លួនជាថ្មីម្តងទៀត ដើម្បីគាបសង្កត់ក្រុមហ៊ុនចិន ដោយដាក់បន្ទុកលើសន្តិសុខជាតិ និងរំលោភការគ្រប់គ្រងការ...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅពេលថ្មីៗនេះ បានប្តេជ្ញាធ្វើការងាររួមគ្នា លើយុទ្ធសាស្ត្រជួយសង្គ្រោះ ចំពោះអន្តោប្រវេសន៍ក្នុងតំបន់ ដោយធ្វើការដោះស្រាយ បុព្វហេតុចម្បងរបស់វា នៅអាមេរិកកណ្ដាល និងប្រទេសម៉ិកស៊ិកភាគខាងត្បូង។ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ មេដឹកនាំទាំងពីរ បានពិភាក្សាធ្វើការងាររួមគ្នា...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី ដល់លោក ហ៊ុល វណ្ឌី ។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ចុះថ្ងៃទី១៦ ធ្នូ ។
បរទេស៖ នៅក្នុងកិច្ចប្រជុំជាប្រចាំឆ្នាំ មួយកាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីរុស្សី លោកពូទីន បាននិយាយថា ប្រទេសរុស្សីនិងប្រទេសចិន ជាធម្មតាតែងតែទទួលបាន នូវអត្ថប្រយោជន៍រវាងគ្នា ទៅលើវិស័យជាច្រើន។ លោកពូទីនបានបន្ថែមទៀតថា អត្ថប្រយោជន៍ទ្វេភាគីដែលទទួលបាន ទៅវិញទៅមកលើច្រើនវិស័យនោះ គឺនឹងអាចនាំមកឲ្យទំនាក់ទំនង ដ៏វិជ្ជមានរវាងរុស្សី និងចិន។ គួរឲ្យដឹងដែរថា កិច្ចប្រជុំជាប្រចាំឆ្នាំលើកនេះ ដោយសារតែបញ្ហាវិបត្តិកូវីដ១៩ បានបង្ខំឲ្យរុស្សីរៀបចំកិច្ចប្រជុំនេះ តាមវិដេអូខលជំនួសមកវិញ៕ ប្រែសម្រួល៖...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការ កែសម្រួលវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកការទូត និងមន្ដ្រីអង្គការអន្ដរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A)។ សូមរំលឹកថា ការសម្រេចកែសម្រួល របស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានជួបពិភាក្សាស្តីពី «បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា» ជាមួយមិត្តរបស់លោក ក្នុងអង្គការសង្គមស៊ីវិល។ ក្នុងកិច្ចពិភាក្សានេះដែរ ក៏មានការចូលរួមពីលោក Scott Busy ឧបការីរងទទួលបន្ទុក ការិយាល័យលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងាររបស់ក្រសួងការបរទេស សហរដ្ឋអាមេរិក។...
បរទេស៖ កាសែត South China Morning Post បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសចិនកំពុងគ្រោងផ្តល់ថ្នាំវ៉ាក់សាំង ដល់ប្រជាជនចំនួន៥០លាននាក់ ដែលស្ថិតក្នុងក្រុមអាទិភាពខ្ពស់ ប្រឆាំងមេរោគកូរ៉ូណា នៅមុនដើមរដូវកាលធ្វើដំណើរ ពេលចូលឆ្នាំថ្មី នៅឆ្នាំក្រោយនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០...
បរទេស៖ សហភាពអឺរ៉ុប បានបន្តធ្វើការដាក់ទណ្ឌកម្មនានារយៈពេល ៦ខែបន្ថែមទៀត ផ្តោតគោលដៅលើប្រទេសរុស្ស៊ី ជុំវិញសកម្មភាពបង្កអស្ថិរភាពរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបបានប្រកាសថា ទណ្ឌកម្មទាំងនោះ ផ្តោតគោលដៅលើវិស័យហិរញ្ញវត្ថុ ថាមពល និងយោធារបស់ប្រទេសរុស្ស៊ី ដោយនិយាយថា ពួកវារារាំងធនាគារនិងក្រុមហ៊ុនរុស្ស៊ីនានា មិនឲ្យចូលក្នុងទីផ្សារសហភាពអឺរ៉ុប និងហាមឃាត់មិនឲ្យនាំចូលនិងនាំចេញផលិតផល ដែលប្រើប្រាស់ដោយស៊ីវិលនិងយោធា។ សេចក្តីថ្លែងការណ៍ដដែលនោះ...
បរទេស៖ ប្រទេសចិន នៅក្នុងពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញពីអំណាចយោធារបស់ខ្លួន នៅលើបណ្ដាញផ្សព្វផ្សាយរដ្ឋនានា ជាអ្វីដែលអ្នកវិភាគនិយាយថា គឺជាការព្រមានមួយចំពោះកោះតៃវ៉ាន់ និងលោកស្រីប្រធានាធិបតី តៃ្ស អ៊ីងវិន។ ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានរាយការណ៍ថា ទូរទស្សនកណ្ដាលចិនរបស់ទីក្រុងប៉េកាំង នៅពេលថ្មីៗនេះ បានចាក់ផ្សាយវីដេអូឃ្លីប ពីការហ្វឹកហាត់សង្គ្រាមមួយ ដែលត្រៀមសម្រាប់តៃវ៉ាន់...