តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះ “អរិភាពឥតឈប់ឈរ” របស់ខ្លួនប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ ដោយថាកាលពី ៣៤ឆ្នាំមុនវាត្រូវបានបង្ហាញដោយការ ធ្លាក់យន្តហោះដឹកអ្នកដំណើរហើយថ្ងៃនេះ តាមរយៈការបន្តគោលនយោបាយសម្ពាធអតិបរមា។ ក្រសួងបានធ្វើការកត់សម្គាល់នៅក្នុង tweet ដើម្បីរំលឹកខួបលើកទី៣៤ នៃការបាញ់ទម្លាក់ យន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់ ដោយនាវាចម្បាំងកាំជ្រួចដឹកនាំ របស់កងទ័ពជើងទឹកអាមេរិកក្នុងឆ្នាំ១៩៨៨ លើឈូងសមុទ្រ ដែលបានសម្លាប់មនុស្ស ២៩០នាក់នៅលើយន្តហោះ។ ការថ្កោលទោសរបស់ក្រសួងបានឲ្យដឹងថា “វិធីសាស្រ្តអរិភាពរបស់សហរដ្ឋអាមេរិក នៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ...
ដាម៉ាស់៖ ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានចោទប្រកាន់មេដឹកនាំតួកគីថា បានប្រព្រឹត្តអំពើឈ្លានពានប្រឆាំងនឹងស៊ីរី សូម្បីតែតួកគីកំពុងរៀបចំផែនការវាយលុកថ្មី នៅភាគខាងជើងប្រទេសស៊ីរីក៏ដោយ។ ការកត់សម្គាល់របស់លោក បានធ្វើឡើងក្នុងជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ដែលបានមកដល់ទីក្រុងដាម៉ាស់ ដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសស៊ីរី និងតួកគី។ លេសដែលតួកគី ប្រើដើម្បីបង្ហាញពីភាពត្រឹមត្រូវ លើការឈ្លានពានរបស់ខ្លួន លើទឹកដីស៊ីរីគឺ...
ភ្នំពេញ៖ គិតមកត្រឹមម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ សប្បុរសជន បរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជាមានចំនួន ១៣លាន ៥០ម៉ឺនដុល្លារ ។ នេះបើតាមការផ្សាយរបស់ហ្វេសប៊ុក លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ។ សប្បុរសជនបរិច្ចាគថវិកា រួមមាន៖ ១៖...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន បានបន្តប្តេជ្ញាចិត្តក្នុងការធ្វើឲ្យទំនាក់ទំនងទ្វេភាគី របស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅចំណុចខ្ពស់បំផុត ។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាហ្កាន...
ភ្នំពេញ៖ បើតាមព័ត៌មានបឋមពីសមត្ថកិច្ច បានឲ្យដឹងថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅទី២ រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ។ ជាមួយគ្នានោះដែរ រថយន្តពន្លត់អគ្គីភ័យ ក៏បានកំពុងតែចេញជួយអន្តរាគមន៍ផ្ទាល់ នៅកន្លែងកើតហេតុផងដែរ ៕
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានជួបជាមួយតំណាង គណបក្សនយោបាយចំនួន ៧ នៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាការងារដោយលើបញ្ហាសំខាន់ៗចំនួន ៤ ។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្តរកឃើញ អ្នកកើតជំងឺកូវីដ១៩ សម្រាប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ មានករណីឆ្លងថ្មី ៨នាក់ ខណៈជាសះស្បើយ និងស្លាប់គ្មាន ៕
ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានលើកទឹកចិត្ត ដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ចូលរួមស្នើកម្ចីឥណទានពី គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ មានទំហំទឹកប្រាក់ចំនួន ១៥០លានដុល្លារ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១ កក្កដា បានបញ្ជាក់ថា «ម្ចាស់អាជីវកម្មទេសចរណ៍អាច ចាប់ផ្តើមស្នើសុំកម្ចីនៅតាម គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងទំហំទឹកប្រាក់អតិបរមា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានប្រាប់អង្គការសហប្រជាជាតិ (UN) ថា គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុចម្បង នៃការស្លាប់នៅកម្ពុជា ហើយគិតជាមធ្យមមានមនុស្ស ៥នាក់ស្លាប់ និងរងរបួស ១០នាក់ ក្នុងមួយថ្ងៃៗ។...
ភ្នំពេញ៖ យុវជនជាអ្នកលេងហ្វេសប៊ុក (Facebook) និង Tik Tok ម្នាក់ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ត្រូវបាន ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ ចាប់ខ្លួន និង បញ្ជូន ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់...