បរទេស៖ ទីបញ្ជាការកណ្ដាល របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសឲ្យដឹង នៅថ្ងៃចន្ទសប្ដាហ៍នេះថា ក្រុមយន្តហោះចម្បាំង F-16 របស់កងទ័ពជើង អាកាសសហរដ្ឋអាមេរិក បានធ្វើដំណើរចាកចេញ ពីប្រទេសអាល្លឺម៉ង់ ទៅកាន់សហភាពអារ៉ាប់រួមហើយ។ តាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ទីបញ្ជាការកណ្ដាលអាមេរិកនោះ បាននិយាយប្រាប់ថា...
ភ្នំពេញ៖ លោកឧកញ៉ា គិត ចាន់ថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ដល់នូវសម្ភារការពារ វីរុសកូវីដ១៩មួយចំនួន មានដូចជាម៉ាស់ អាកុលនិងជែលលាងដៃ ជូនដល់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល នៅក្នុងដំណាក់ដែលពិភពលោក ក៏ដូចប្រទេសកម្ពុជា កំពុង ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដ៏កាចសាហាវ Covid-19។ ជាការឆ្លើយតប លោក សយ សុភាព...
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទូរទស្សន៍ CTV បានផ្សព្វផ្សាយព័ត៌មានថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកាណាដា បានកើនឡើងដល់ ៣០១.៣៣២នាក់ គិតត្រឹមថ្ងៃចន្ទ ក្នុងនោះរាប់បញ្ចូលទាំង ១១.០០៧នាក់ដែលបានស្លាប់ ។ ទិន្នន័យកម្រិតជាតិ បានមកពីទីភ្នាក់ងារសុខភាព សាធារណៈរបស់ប្រទេសកាណាដា បានបង្ហាញប្រចាំថ្ងៃដែល គិតជាមធ្យមភាគនៃអ្នកឆ្លងជំងឺថ្មីលើសពី ៤.០០០នាក់...
ញ៉ូវយ៉ក/ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រ អង្រួននៅចម្ងាយ ៨៩គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៏នៃតំបន់ Panguna ប្រទេសដែនកោះប៉ាពូញ៉ូហ្គីណេ នៅវេលាម៉ោង ២២និង៤៥នាទីម៉ោងសកល កាលពីថ្ងៃចន្ទ ។ ចំណុចកណ្តាលនៃ គ្រោះរញ្ជួយដីនេះដែរ...
បរទេស៖ នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ ដែលហៅកាត់ថា IOC បានបង្ហាញពីជំនឿចិត្តយ៉ាងខ្លាំងថា អ្នកទស្សនានឹងអាចចូលរួម ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ នៅឆ្នាំក្រោយបាន។ លោក Thomas Bach បានបន្ថែមទៀតថា IOC នឹងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឱ្យប្រាកដថា អ្នកគាំទ្រត្រូវបានចាក់វ៉ាក់សាំងមុន ពេលមកដល់កីឡាដ្ឋាននេះ គឺជាវិធិមួយដំបូងបំផុត។...
បរទេស៖ ប៉ូលិសប្រទេសថៃ បានព្រមានកាលពីថ្ងៃច័ន្ទថា ការអាំងសាច់ និងហូបឆ្នាំងភ្លើង និងការប្រមូលផ្តុំគ្នា គឺមិនអាចនៅជាមួយគ្នាបានទេ។ ស្នងការរងប៉ូលីសប្រចាំក្រុង លោកឧត្តមសេនីយ៍ Piya Tawichai បានព្រមានក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថា ពួកគេអាចនឹងរំលោភច្បាប់ ប្រសិនបើពួកគេយកសាច់ជ្រូក Genghis Khan អំឡុងពេលបាតុកម្មនៅ ខាងក្រៅសភាកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃចន្ទនេះ ចំនួនអ្នកឆ្លងជំងឺ និងស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក បានបន្តកើនឡើងខ្ពស់ ខណៈដែលប្រទេសឥណ្ឌា បានកត់ត្រាចំនួនអ្នកស្លាប់ បន្ថែមទៀតចំនួន ៤៣៥នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣០.០៧០នាក់ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានចេញសេចក្តីប្រកាស ទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ១១លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលនៅទូទាំងប្រទេស បានដកចេញនូវការរឹតត្បិត ក្នុងការទប់ទល់នឹងវីរុស ដែលធ្វើឲ្យកំណើននៃអ្នកឆ្លងជំងឺប្រចាំថ្ងៃ ខ្ពស់យ់ា់ងឆាប់រហ័ស ។ សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សហរដ្ឋអាមេរិក...
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឦសានខ្សោយ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប៉ូឡូញ លោក Zbigniew Ziobro បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសប៉ូឡូញគួរតែធ្វើវេតូ ចំពោះកញ្ចប់ថវិកាសហភាពអឺរ៉ុប ជុំវិញការប៉ុនប៉ងរបស់សហភាពអឺរ៉ុប ភ្ជាប់ក្រឹតក្រមច្បាប់ ទៅនឹងការផ្តល់ជំនួយ ថវិកាសហភាពអឺរ៉ុប។ លោក Ziobro បាននិយាយប្រាប់សន្និសីទកាសែតថា “ពេលបច្ចុប្បន្ននេះ គឺជាពេលវេលាម៉ឺងម៉ាត់ សម្រាប់អ្វីដែលនឹងកើតមាននៅអឺរ៉ុប ហើយនៅពេលដែលប៉ូឡូញ អាចប្រកាសការធ្វើវេតូ ជាឧបករណ៍មានប្រយោជន៍មួយ រចនាបង្កើតឡើង...