បរទេស៖ លទ្ធផលបឋមពី គណៈកម្មាធិការកណ្ដាល រៀបចំការបោះឆ្នោត បាននិយាយនៅថ្ងៃចន្ទនេះថា បេក្ខភាពមកពីបក្សប្រឆាំង លោកស្រី Maia Sandu បានឈ្នះការបោះឆ្នោត ជ្រើសប្រធានាធិបតី នៅក្នុងប្រទេសម៉ុលដាវី ដោយបានយកឈ្នះលើ ប្រធានាធិបតីគាំទ្រទីក្រុងមូស្គូបច្ចុប្បន្ន គឺលោក Igor Dodon។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៦...
ភ្នំពេញ៖ លោក ថង លូនស៊ីសូលីត នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានធានាអះអាងថា នឹងយកជំនួយដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឧបត្ថម្ភទៅប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពបំផុត សំដៅការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសឡាវ ។ តាមរយៈលិខិតថ្លែងអំណរគុណ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន...
ឡុងដ៌៖ អ្នកនាំពាក្យ Downing Street បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កំពុងស្ថិតនៅដាច់ដោយឡែកពីពីគេ បន្ទាប់ពីលោកបានទាក់ទង ជាមួយនរណាម្នាក់ ដែលបានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ- ១៩ ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី នឹងបន្តធ្វើការពី Downing Street រួមទាំងការដឹកនាំការឆ្លើយតប...
បាងកក៖ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានទាមទារឱ្យសភាថៃ អនុម័តច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលឧបត្ថម្ភដោយក្រុមការសន្ទនាគ្នា ស្តីពីការកែទម្រង់ច្បាប់អ៊ីនធឺណិត (iLaw) ដោយនិយាយថា សំណើនេះ គឺមិនខុសពីសំលេង របស់ប្រជាជននោះទេ។ ក្រុមអ្នកតវ៉ា បានបដិសេធចំពោះបញ្ហាធម្មនុញ្ញ នៅឯការជួបជុំបាតុកម្ម នៅវិមានប្រជាធិបតេយ្យ ខណៈដែលរំលឹកឡើងវិញនូវការទាមទារ ៣ ចំណុចរបស់ពួកគេ សម្រាប់ការព្រាងឡើងវិញនូវធម្មនុញ្ញ ដែលជាការលាលែងរបស់នាយករដ្ឋមន្រ្តី និងការកែទម្រង់របបរាជានិយម។ ការអំពាវនាវរបស់ពួកគេ...
បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសប៉ាគីស្ថាន បានធ្វើការសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ប្រទេសឥណ្ឌាគឺជាអ្នកឧបត្ថម្ភគាំទ្រ ពីក្រោយទៅលើសកម្មភាពភេរវកម្មដែលមានគោលបំណងធ្វើឱ្យ ប្រទេសរបស់ខ្លួនមានអស្ថិរភាព និងផ្តោតសំខាន់ទៅលើភាពជាដៃគូ សេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសចិន។ គួរឲ្យដឹងដែរថា កន្លងមកប្រទេសប៉ាគីស្ថាន និងឥណ្ឌាតែងតែចោទប្រកាន់គ្នា ទៅវិញទៅមកអំពីការដាក់គោលដៅ លើគ្នាប៉ុន្តែនេះគឺជាពេលវេលា ដ៏កម្រមួយដែលក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយថាពួកគេបានរៀបចំ ភស្តុតាងជាច្រើនដើម្បីធ្វើយ៉ាងណា ចោទប្រកាន់ប្រឆាំងនឹងគូប្រជែង នៅអាស៊ីខាងត្បូងរបស់ពួកគេ មួយនេះឲ្យបាន។ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ...
បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃអាទិត្យបានសរសេរថាលោក Mike Pompeo អ្នកការទូតកំពូលរបស់អាមេរិក បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស ហើយតាំងតែពីថ្ងៃសៅរ៍ គឺជាការចាប់ផ្តើមនៃ បេសកកម្មនិងទស្សនកិច្ច ៧ ប្រទេសរបស់លោក។ តាមផែនការរដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ នឹងជួបពិភាក្សាគ្នាជាមួយមន្ត្រីជាន់ខ្ពស់ នៅប្រទេសបារាំង តួកគី ហ្សកហ្ស៊ី អ៊ីស្រាអែល អារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអ៊ូឌីតក្នុងរយៈពេល ១០...
ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកអំណោយម៉ាស និងបរិក្ខារពេទ្យរបស់កម្ពុជា មកដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ហើយ នៅម៉ោងជិត១១ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមជម្រាបថា គណៈប្រតិភូកម្ពុជា ដែលធ្វើដំណើរតាមយន្តហោះពិសេស...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់១៦៥.៦៥៨នាក់ គិតត្រឹមថ្ងៃសៅរ៍ បន្ទាប់ពីមានអ្នកស្លាប់ចំនួន ៩២១នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ ទន្ទឹមនឹងនេះដែរ ប្រទេសអាមេរិកឡាទីន បានចុះក្នុងបញ្ជីចំនួន ៣៨.៣០៧នាក់ ដែលឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣០ វិច្ឆិកា ខាងមុខនេះ ក្រោមអធិបតីភាព...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Maxym Stepanov រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃសៅរ៍ថា គាត់បានធ្វើតេស្តឃើញថា វិជ្ជមានសម្រាប់ជំងឺកូវីដ១៩ ។ លោក Stepanov បានលើកឡើងនៅលើទំព័រ ហ្វេសប៊ុករបស់គាត់ឲ្យដឹងថា “ទោះបីជាមានការប្រុងប្រយ័ត្ន និងអង្កេតតាមវិធានសុវត្ថិភាពទាំងអស់ នៅថ្ងៃនេះ ខ្ញុំមានលទ្ធផលជាវិជ្ជមាននៃជំងឺកូវីដ១៩”...