ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា សម្ដេចព្រះមហាក្សត្រី ទទួលគ្រឿងឥស្សរិយយសពីចិន នាពេលកន្លងទៅនេះ គឺបង្កប់នូវមនោសញ្ចេតនា ដ៏សែនជ្រាលជ្រៅ បំផុតរបស់ប្រជាជនចិន ថ្វាយចំពោះព្រះអង្គ និងជូនចំពោះប្រជាជនកម្ពុជា នឹងត្រូវបានកត់ត្រាក្នុង សៀវភៅប្រវត្តិសាស្ត្រមិត្តភាពចិន និងកម្ពុជា ជារៀងរហូត។នេះបើ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា។...
ភ្នំពេញ៖ បន្ទាប់ពីមានជនមួយចំនួន បំផុសពាក្យចចាមអារាមថា រាជរដ្ឋាភិបាលនឹង បិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរ ពីខេត្តមួយទៅកាន់ខេត្តមួយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត នៅតំបន់ណាមួយដូចពាក្យ ចចាមអារាមថានោះទេ ។ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០...
បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានជំរុញសហរដ្ឋអាមេរិក ឲ្យឈប់បង្កើនចំណងមិត្តភាព ជាមួយកោះតៃវ៉ាន់ ក្រោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ បានប្រកាសថា ពួកគេនឹងប្រារព្ធធ្វើកិច្ចពិភាក្សាសេដ្ឋកិច្ច នៅក្នុងខែនេះ ដែលរដ្ឋាភិបាលតៃវ៉ាន់ ពិពណ៌នាថា ជាព្រឹត្តិការណ៍ដ៏ធំក្នុងចំណងមិត្តភាព។ ថ្លែងទៅកាន់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វែប៊ីន បានមានប្រសាសន៍ថា ប្រទេសចិនមានការជំទាស់ប្រឆាំង...
នាថ្ងៃទី១០ ខែវិច្ឆិកា មជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាន អំពីខួបទី៣០ នៃការអភិវឌ្ឍ និងបើកទូលាយខណ្ឌ Pudong ដែលស្ថិតនៅមជ្ឈមណ្ឌល ព័ត៌មានវិទ្យាអន្តរជាតិសៀងហៃ ដែលជាទីចាត់ការទូទៅ ប្រចាំតំបន់ត្រីកោណ ទន្លេយ៉ង់សេ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន (CMG) បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ថ្ងៃដដែលលោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួង ឃោសនាការ មជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយក CMG បានអញ្ជើញចុះទៅ សួរសុខទុក្ខបុគ្គលិកការងារ CMG ដែលប្រចាំការនៅទីនោះ និងបានពិនិត្យការងារ ត្រៀមរៀបចំធ្វើ ការផ្សព្វផ្សាយអំពីខួបឆ្នាំទី៣០ នៃការអភិវឌ្ឍ និងបើកទូលាយខណ្ឌ Pudong ក៏ដូចជាបានស្រាវជ្រាវ និងចាត់ចែងការងារពាក់ព័ន្ធ។ លោក Shen Haixiong បានលើកទឹកចិត្ត ឱ្យក្រុមផ្សព្វផ្សាយ ប្រកាន់ខ្ជាប់ គំនិតច្នៃប្រឌិតថ្មី ជាពិសេសត្រូវផ្តល់កម្មវិធី new media កាន់តែល្អ និងរស់រវើកជូនទស្សនិកជនវ័យក្មេង ដើម្បីលើកកម្ពស់ សមត្ថភាព ផ្សព្វផ្សាយអន្តរជាតិថែមមួយកម្រិតទៀត ៕
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០ ដែលគ្រោងរៀបចំតាមអនឡាញ រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១៤ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបន្តប្រារព្ធដដែល ដោយពុំមានការជួបជុំតាំងបង្ហាញផ្ទាល់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការងារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានចេញសេចក្ដីណែ នាំស្ដីអំពី វិធានការសម្រាប់មន្ដ្រីអប់រំ បម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដោយក្នុងនោះ ក្រសួងអនុញ្ញាតឲ្យ មន្ដ្រីអប់រំ ធ្វើការនៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ និងផ្អាកការត្រួតពិនិត្យវត្តមាន ផងដែរ។...
បរទេស៖ លោកប្រធានាធិបតីប៉ូឡូញ Andrzej Duda បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិកាន់តែប្រសើរឡើង រវាងសហរដ្ឋអាមេរិក និងប៉ូឡូញមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយនិយាយថា ការរួបរួមគ្នាគួរតែមានការកើនឡើង បើទោះជាមានការ ផ្លាស់ប្តូរនយោបាយ។ កិច្ចព្រមព្រៀងនោះ តាមសេចក្តីរាយការណ៍ ស្នើឲ្យបង្កើតវត្តមានយោធា សហរដ្ឋអមារិកប្រហែល ៥.៥០០នាក់ នៅលើទឹកដីប្រទេសប៉ូឡូញ ផ្អែកលើមូលដ្ឋានវិលជុំ និងការដាក់ពង្រាយបន្តនូវកងកម្លាំង V...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាមនុស្សប្រុស៣នាក់ ត្រូវបានតុលាការកំពុងដំណើរការ កាត់ទោសនៅក្នុងប្រទេសអេស្បាញ ក្រោយរកឃើញថា ពួកគេគឺជាអ្នកស្ថិតនៅពាក់ព័ន្ធក្នង ផែនការភេវរកម្មចំនួន២ ដែលបានសម្លាប់មនុស្សអស់១៦នាក់ និងរបួស១៤០នាក់ នៅទីក្រុងបាសេឡូណា កាលពីឆ្នាំ២០១៧។ ប្រភពដដែលបានសរសេរទៀតថា មនុស្សប្រុសទាំង៣នាក់នេះត្រូវបានគេសង្ស័យថា គឺជាអ្នកដែលបានជួយដល់ ឧក្រិដ្ឋជនជាច្រើនដែលក្រោយមកត្រូវបាន បាញ់សម្លាប់នៅក្នុងហេតុការណ៍ ភេវរកម្មលើកនោះ។ មួយក្នុងចំណោមភេវរករនោះ បានបើករថយន្តសំដៅក្រុមអ្នកធ្វើដំណើរដោយថ្មើរជើង...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញបានសរសេរថា ដំណើរការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ ដែលកំពុងដំណើរការនៅក្នុង ប្រទេសប្រេស៊ីលនោះ គឺត្រូវបានប្រកាសផ្អាកដំណើរការទៅហើយ បន្ទាប់ពីអជ្ញាធរសុខាភិបាល បានអះអាងថា មានករណីប៉ះពាល់ធ្ងន់ធ្ងរកើតឡើង។ អ្នកតាក់តែងច្បាប់សខាភិបាល របស់ប្រទេសប្រេស៊ីលលោក Anvisa បាននិយាយថា ហេតុការណ៍ប៉ះពាល់មួយ បានកើតឡើងកាលពីថ្ងៃទី២៩ ខែតុលា ប៉ុន្តែទោះបីជាយ៉ាងណា ព័ត៌មានលំអិតគឺមិនត្រូវបានផ្តល់ ឲ្យបន្ថែមនោះទេ។ គួរឲ្យដឹងដែរថាវ៉ាក់សាំង...
ម៉ូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩ បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២០.៩៧៧នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យអ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើងដល់ ១.៨១៧.១០៩នាក់ ។ មជ្ឈមណ្ឌល បានឲ្យដឹងថា...