តូក្យូ៖ រដ្ឋមន្រ្តីការបរទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា បានអះអាងនៅថ្ងៃអង្គារនេះថា ពួកគេនឹងបង្កើនការ សម្របសម្រួលដើម្បីដឹងឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ ដោយផ្តោតលើអ្វីដែល ទីក្រុងវ៉ាស៊ីនតោន ហៅថាចិនកេងប្រវ័ញ្ច អំពើពុករលួយ និងការបង្ខិតបង្ខំពីរដ្ឋតូចៗនៅក្នុងតំបន់។ ប្រទេសប្រជាធិបតេយ្យ ឥណ្ឌូ-ប៉ាស៊ីហ្វិកធំៗ ចំនួន៤ ដែលត្រូវបានគេស្គាល់ហៅកាត់ថា Quad បានអំពាវនាវដល់ប្រទេសដទៃទៀត ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃពុធនេះថា ការសុំទោសភ្លាមៗរបស់កូរ៉េខាងជើង ចំពោះការសម្លាប់មន្ត្រីជលផល របស់កូរ៉េខាងត្បូងកាលពីខែមុន គឺជាការបង្ហាញថា របបនេះបានព្យាយាម គ្រប់គ្រងស្ថានការណ៍ ដើម្បីជៀសវាងការបង្វែរ មតិសាធារណៈនៅកូរ៉េខាងត្បូង ប្រឆាំងនឹងខ្លួន។ យោងតាមយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា មន្ត្រីជលផលអាយុ ៤៧ឆ្នាំរូបនេះ ត្រូវបានបាញ់សម្លាប់ ដោយយោធាកូរ៉េខាងជើង នៅពេលដែលកំពុងរសាត់ នៅក្នុងដែនទឹករបស់កូរ៉េខាងជើង...
ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសជាផ្លូវការនៃគម្រោង ការដាក់ពង្រាយប្រព័ន្ធ ព័ត៌មានវិទ្យាសម្រាប់សាលា (SIS) ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា។ ក្នុងវេទិកានេះបានកំណត់ជាអាទិភាព សម្រាប់សាលារៀនចំនួន ១៥០ ក្នុងដំណាក់កាលដំបូង។ ក្រុមហ៊ុនមិត្តហ្វូន មានកិត្តិយសដែលបានក្លាយជា ក្រុមហ៊ុនតែមួយគត់ក្នុងការអនុវត្ត...
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានអនុម័តលើសំណើដើម្បីកាត់បន្ថយចំនួន បុគ្គលិករដ្ឋាភិបាលប្រមាណពី ៤ ០០០ នាក់ ដល់ ២៤៩ ៦៥០ នាក់នៅឆ្នាំក្រោយ។ ចំនួននេះនឹងធ្វើឱ្យប៉ះពាល់ ដល់កម្មករនិយោជិកចំនួន ២៤៧ ៣៤៤ នាក់ នៅក្នុងទីភ្នាក់ងាររដ្ឋ និងអង្គការរដ្ឋបាល និងបុគ្គលិកដែលនៅសេសសល់...
ម៉ានីល៖ សាធារណរដ្ឋ ឬក៏កោះ Palau ជាប្រទេសមួយក្នុងចំណោម ប្រទេសមួយចំនួន ដែលមានទំនាក់ទំនងការទូត ជាមួយកោះតៃវ៉ាន់ និងជាប្រទេសមួយដែលស្ថិតក្រោម សម្ពាធសេដ្ឋកិច្ចពីប្រទេសចិននោះ បានអញ្ជើញសហរដ្ឋអាមេរិកឱ្យ បង្កើតមូលដ្ឋានយោធា នៅលើកោះប៉ាស៊ីហ្វិក។ នេះបើយោងតាមឯកសារដែលទទួលបាន ដោយសារព័ត៌មាន Kyodo News។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា...
វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump នៅតែបានបង្ហាញពីបំណង ចង់ចូលរួមក្នុងយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីដែលនឹងត្រូវធ្វើឡើង នៅខែតុលានេះជាធម្មតាទោះបីជា ទើបបានជាសះស្បើយពីកូវីដ១៩ក្តី។ ប្រធានផ្នែកទំនាក់ទំនង ជាមួយនឹងប្រធានាធិបតី Trump លោក Tim Murtaugh បានថ្លែងទៅកាន់សារព័ត៌មាន ក្នុងស្រុកថា លោកប្រធានាធិបតីបានបង្ហាញ ពីការតាំងចិត្តរបស់គាត់ថា នឹងចូលរួមក្នុងការជជែកវែកញែក...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្ដីការ ក្រសួង នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សា លើឯកសារទស្សនទាន ដើម្បីរៀបចំ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យក្រសួងសុខាភិបាល ត្រូវមានការវិធានការការពារ ជំងឺកូវីដ-១៩ គ្រប់ពេលវេលា ចំពោះប្រជាពលរដ្ឋខ្មែរ ដែលចូលរួមប្រណាំងទូក នៅតាមបណ្ដាខេត្ត។ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានា បើមិនមានការជួយពីប្រទេសចិនទេ តើមានប្រទេសណាក្រៅពីចិន អាចជួយកម្ពុជាបាន។ សូមរំលឹក ថាកាលពីពេលថ្មីៗនេះ ក្រុមប្រឆាំងមួយចំនួន តែងតែ ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយពួកគេបានធ្វើការរិះគន់ថា រាជរដ្ឋាភិបាលរណបចិន ចាប់យកចិនដើម្បីផលប្រយោជន៍ ហើយចោលបណ្ដាប្រទេស មហាអំណាចមួយចំនួន។ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា...