ទន្ទឹមនឹងការគ្រប់គ្រងជំងឺកូវីដ ១៩ ទទួលបានជោគជ័យ សេដ្ឋកិច្ចចិនបានរីកចម្រើន យ៉ាងឆាប់រហ័សម្តងទៀត ។ រដ្ឋាភិបាលចិន បានទម្លាក់ថវិកាយ៉ាងច្រើន សម្រាប់គម្រោងកសាង ហេដ្ឋារចនាសម្ព័ន្ធបែបថ្មីក្នុងស្រុក ដែលវាមិនគ្រាន់តែបានបង្កើត ឱកាសការងារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានបង្កើនតម្រូវការ ផ្នែកឧស្សាហកម្មលោហធាតុ ដែលប្រើសម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធទៀតផង ។ ប្រព័ន្ធសារព័ត៌មានបរទេស បានផ្សាយដំណឹងថា ដោយសារសេដ្ឋកិច្ចចិន បានស្តារឡើងវិញប្រកបដោយស្ថិរភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធ...
កាលពីថ្ងៃទី២៦ ខែកញ្ញា ពិព័រណ៍រថយន្តអន្តរជាតិចិន ឆ្នាំ២០២០ បានប្រារព្វធ្វើជាផ្លូវការ នេះជាពិព័រណ៍រថយន្តអន្តរជាតិទី១ ដែលធ្វើក្នុងបរិបទជំងឺកូវីដ១៩ ដែលត្រូវបានពន្យារពេលពីខែមេសាឆ្នាំនេះ មកធ្វើនៅខែកញ្ញា ប៉ុន្តែនៅតែបានទាក់ទាញ រថយន្តម៉ាកល្បីៗលំដាប់អន្តរជាតិជាច្រើន ឱ្យចូលរួមដែលនាំឱ្យប្រព័ន្ធសារព័ត៌មាន បរទេសចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រព័ន្ធសារព័ត៌មានបរទេស បានយល់ឃើញជាទូទៅថា ខណៈពេលទីក្រុងនៅអឺរ៉ុប ចាប់ផ្តើមអនុវត្តវិធានការ បិទទ្វារការចេញចូលឡើងវិញ ចំនួនមនុស្សត្រូវរកឃើញ ឆ្លងជំងឺកូវីដ១៩ លើសពី ៧លាននាក់នៅអាមេរិក...
កាលពីថ្ងៃទី២៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ តុលាការតំបន់សហរដ្ឋ នៃតំបន់ពិសេសកូឡុំប៊ី សហរដ្ឋអាមេរិក បានកាត់ក្តីឱ្យពន្យារពេលអនុវត្ត បទបញ្ជាប្រតិបត្តិរបស់ រដ្ឋាភិបាលអាមេរិក ស្តីពីការដកកម្មវិធី Tik Tok ចេញពីហាងកម្មវិធី ទូរស័ព្ទចល័តនៅអាមេរិក ។ តាមការផ្សាយដំណឹង របស់វិទ្យុសាធារណៈអាមេរិក (NPR) ឱ្យដឹងថា ក្នុងសវនាការដែលបើកធ្វើកាលពីថ្ងៃទី២៧ ខែកញ្ញា លោក...
ភ្នំពេញ៖ បុរសវ័យ២៩ឆ្នាំម្នាក់ ឈ្មោះ សូ ដារ៉ា ដែលមានកូនតូចអាយុ៥ឆ្នាំ និងភរិយាមានផ្ទៃពោះជិតដល់ ថ្ងៃសម្រាលកូន ដែលត្រូវបានឃុំខ្លួននៅពន្ធធនាគារ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ត្រូវបានដោះលែងឱ្យ នៅក្រៅឃុំបណ្តោះអាសន្នវិញហើយ បន្ទាប់ពីមានការសណ្តោសប្រណី នឹងក្តីមេត្តាធម៌ដ៏ជ្រាលជ្រៅបំផុតពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
បរទេស៖ នៅថ្ងៃអង្គារនេះ មន្ត្រីជាន់ខ្ពស់មួយរូបបានអះអាងថា ប្រទេសថៃនឹងទទួលបាន អ្នកទេសចរបរទេសលើកដំបូងឡើងវិញ ហើយនៅពេលដែលជើងហោះហើរ ពីប្រទេសចិននឹងត្រូវធ្វើមកដល់ នៅសប្តាហ៍ក្រោយដែលវា ត្រូវបានគេមើលឃើញថាគឺ ការចាប់ផ្តើមឡើងវិញជាបណ្តើរ ៗ នៃវិស័យទេសចរណ៍។ លោក Yuthasak Supasorn ប្រធានទទួលបន្ទុកអាជ្ញាធរទេសចរណ៍ថៃ បានប្រាប់សារព័ត៌មានបរទេសថា ការហោះហើរលើកដំបូង នឹងមានភ្ញៀវទេសចរប្រហែល ១២០ នាក់មកពីទីក្រុងក្វាងចូវ ដោយហោះហើរដោយផ្ទាល់...
បរទេស៖ កាសែតបរទេសនៅថ្ងៃអង្គារ បានសរសេរថា ប្រទេសជប៉ុនបានឈានមួយជំហានថ្មី ហើយដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកូវីដ១៩ និងបន្តបើកទ្វាព្រំដែនរបស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខនេះ។ គួរឲ្យដឹងដែរថា កន្លងមកប្រទេសចំនួន ១៥៩ប្រទេស គឺមិនអាចអនុញ្ញាតិ ឲ្យធ្វើដំណើរចូលមកដលប្រទេសជប៉ុនឡើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាស រឹតបន្តឹងការធ្វើដំណើរកាលពីដើមឆ្នាំកន្លងមក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងវិបត្តិកូវីដ១៩ ពីការរីករាលដាលកាន់តែខ្លាំង ក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះរដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តក្នុងការកែប្រែ គោលការណ៍នេះហើយតាមរយៈការបើកទ្វារ...
ញូវយ៉ក៖ ចំនួនអ្នកស្លាប់ដោយសារជមងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ១ លាននាក់ហើយ កាលពីថ្ងៃច័ន្ទ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins ។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោក បានកើនឡើងដល់ ១.០០០.៥៥៥ នាក់ដែលមានករណីសរុបជាង ៣៣,២ លានករណីនៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៨និង...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា មីយ៉ាន់ម៉ា ត្រូវបានគេរាយការន៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៨៩៧នាក់ គិតត្រឹមថ្ងៃចន្ទ នេះបើយោងតាមសេចក្តីប្រកាសមួយ ចេញដោយក្រសួងសុខាភិបាល និងកីឡា ។ ករណីថ្មីត្រូវបានគេបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសរុបកើនឡើងដល់ ១១.៦៣១នាក់ ។ សេចក្តីប្រកាសបានឲ្យដឹងថា មានអ្នកស្លាប់បន្ថែមចំនួន ៣០នាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ពិភពលោកចាំបាច់ត្រូវ បន្តជំរុញ និងគាំទ្រគោលការណ៍សាកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិ ឲ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយម ឲ្យកាន់តែខ្លាំងក្លា។ ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាលស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ២០២០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើប្រតិភូនិស្សិតកម្មវិធីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ឆ្នាំសិក្សា ២០២០-២០២១ ជួយផ្សព្វផ្សាយអំពី សក្តានុពល វិនិយោគនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ទៅដល់និស្សិត បរទេស និងប្រជាជនអូស្ត្រាលីនិងណូវ៉ែលហ្សេឡង់ ដើម្បីលើកស្ទួយកិត្តិនាមរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។...