សេអ៊ូល៖ បណ្ដាញឃោសនា របស់កូរ៉េខាងជើង បានរិះគន់អាមេរិក និងជប៉ុន សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការ ផ្នែកយោធា ឱ្យកាន់តែស៊ីជម្រៅសូម្បីតែនៅ អំឡុងពេលនៃការឆ្លងរាលដាលកូវីដ-១៩ ដែលហៅសមយុទ្ធរួមគ្នារបស់ពួកគេ ថាជា“ ការគំរាមកំហែង” ដល់តំបន់។ គេហទំព័រ Meari ដែលជាគេហទំព័រឃោសនា មួយរបស់កូរ៉េខាងជើង បានធ្វើការរិះគន់ដោយចង្អុល បង្ហាញសមយុទ្ធអាកាស និងសមុទ្ររួមគ្នាជាច្រើនដែលអាមេរិក និងជប៉ុន ធ្វើនៅសមុទ្រចិនខាងត្បូង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានបញ្ជាក់ហើយថានឹងចូលរួម ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពរវាងសហភាពអារ៉ាប់ និងអ៊ីស្រាអ៊ែល ដែលប្រព្រឹត្តទៅក្នុងទីក្រុងវ៉ាស៊ិនតោន។ លោក Netanyaho បានមានប្រសាសបែបនេះថា ខ្ញុំពិតជាមានមោទនភាពណាស់ ក្នុងការធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ិនតោន នាសប្តាហ៍ក្រោយតបតាមការអញ្ជើញ របស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីមានវត្តមានក្នុងព្រឹត្តិការណ៍...
បរទេស៖ ប្រទេសលីទុយអានី តាមសេចក្តីរាយការណ៍ នឹងដឹកនាំនិងធ្វើជាម្ចាស់ផ្ទះ សម្រាប់សមយុទ្ធការពារពហុជាតិ ដែលមានបុគ្គលិកយោធា មកពីប្រទេសចំនួន១០ ដោយរួមមានទាំងសហរដ្ឋអាមេរិកផង នាខែនេះ នៅក្នុងប្រទេសលីទុយអានី អាល្លឺម៉ង់និងប៉ូឡូញ។ យោងទៅតាមទីបញ្ជាការអឺរ៉ុប របស់កងទ័ពអាមេរិក នៅក្នុងអំឡុងសមយុទ្ធ Tobruq Legacy 2020 នេះ កងកម្លាំងការពារដែនអាកាស សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត នឹងធ្វើសមធ្វើការការពារដែនអាកាសរយៈចម្ងាយខ្លី សម្រាប់កងកម្លាំងលីទុយអានី...
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន Mesong គឺជាគម្រោងដំបូងគេបំផុត នៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់អន្តរជាតិ ដែលពានរង្វាន់នោះទទួលស្គាល់ ពីស្ថាបត្យកម្មអន្តរជាតិ (International Architecture Awards) ។ គម្រោងនេះមានការទទួលស្គាល់ យ៉ាងត្រឹមត្រូវផ្នែកស្ថាបត្យកម្ម នៅទូទាំងពិភពលោក។ ប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមាន ភាពរីកចម្រើនយ៉ាងខ្លាំងលើ ផ្នែកទីផ្សារអចលទ្រព្យ ។ ឥឡូវនេះវិស័យដែលកំពុង រីកចម្រើនមួយនេះ...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសក្រិក បានប្រកាសថា ខ្លួននឹងធ្វើការពង្រឹងវិស័យយោធារបស់ខ្លួន ជាមួយនឹងអាវុធថ្មីយោធាបន្ថែមព្រមទាំង ការអភិវឌ្ឍឧស្សាហកម្មការពារជាតិផង នៅចំពេលដែលភាពតានតឹង កំពុងកើនឡើងរវាងក្រិក និងប្រទេសតួកគី។ រដ្ឋាភិបាល ក្រុងអង់ការ៉ាកំពុងប្រឈម នឹងប្រទេសក្រិកនិងស៊ីបជុំវិញ សិទ្ធិរុករកប្រេងនិងឧស្ម័ន នៅសមុទ្រមេឌីទែរ៉ាណេខាងកើត។ ប្រទេសក្រិកនិងតួកគី បានដាក់ពង្រាយកងទ័ពជើងទឹក និងអាកាស ដើម្បីបញ្ជាក់ពីគោលជំហរៀងខ្លួន និងពីការប្រកួតប្រជែងរបស់ពួកគេ។ អ្នកនាំពាក្យរដ្ឋាភិបាលក្រិកលោក Stelios...
បរទេស៖ ប្រទេសអង់គ្លេស បានអំពាវនាវដល់រដ្ឋាភិបាល របស់លោកប្រធានាធិបតីបេឡារុស Alexander Lukashenko ឲ្យប្រគល់ឲ្យវិញនូវអាទិភាពខ្ពស់បំផុត ចំពោះមេដឹកនាំបាតុកម្ម លោកស្រី Maria Kolesnikova ក្រោយមានសេចក្តីរាយការណ៍ថា អ្នកនយោបាយប្រឆាំង ត្រូវក្រុមបុរសពាក់ម៉ាស់ មិនស្គាល់អត្តសញ្ញាណ ចាប់ឃុំខ្លួន។ លោក Dominic Raab ជារដ្ឋមន្ត្រីការបរទេសអង់គ្លេស បានមានប្រសាសន៍ដូច្នេះថា “មានក្តីព្រួយបារម្ភយ៉ាងខ្លាំងក្លា...
ញូវដេលី៖ ទិន្នន័យចុងក្រោយបង្អស់ ដែលចេញផ្សាយដោយ ក្រសួងសុខាភិបាលសហព័ន្ធ កាលពីថ្ងៃអង្គារបានបង្ហាញថា ចំនួនសរុបនៃ COVID-១៩ របស់ឥណ្ឌានៅតែបន្តកើនឡើង យ៉ាងខ្លាំងសូម្បីតែចំនួនករណីថ្មី ៧៥.៨០៩ ត្រូវបានរកឃើញក្នុងកំឡុងពេល ២៤ ម៉ោងកន្លងមកនេះ ដែលតួលេខសរុបកើនឡើងដល់ ៤.២៨០.៤២២ករណី។ យោងតាមទិន្នន័យបានឱ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងប្រទេសឥណ្ឌាមានចំនួន ១,១៣៣ នាក់បានកើតឡើងចាប់តាំងពីថ្ងៃច័ន្ទ ដោយនាំយកចំនួនសរុបដល់ ៧២.៧៧៥...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញ ប្រទេសអេហ្ស៊ីប និងប្រទេសចិន បានធ្វើពិធីចុះហត្ថលេខា ទៅលើកិច្ចសហប្រតិបត្តិការគ្នាមួយ ដើម្បីអនុញ្ញាតិឲ្យមានកម្មវិធី បង្រៀនថ្នាក់ភាសាចិន នៅសកលវិទ្យាមួយចំនួន ក្នុងប្រទេសអេហ្ស៊ីបជាភាសាបរទេសទី២ ។ ពិធីនេះត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីក្រសួងអប់រំ និងអប់រំអេហ្ស៊ីបគឺលោក Tarek Shawki និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅ Cairo គឺលោក Liao Liqiang ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយថា ប្រទេសប្រេស៊ីល បានធ្វើការរាយការណ៍តួលេខចុងក្រោយមួយ អំពីចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ ដែលបានកើនឡើងទៅដល់ ១២៦៩៦០នាក់ ហើយត្រមតែ ២៤ម៉ោងចុងក្រោយ។ នៅក្នុងនោះផងដែរករណីឆ្លងថ្មី នៅទូទាំងប្រទេសក៏មាន ចំនួនកើនឡើងខ្លាំងផងដែរពោលគឺដល់ទៅ ១០២៧៣នាក់ ត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយ ដូចគ្នាហើយចំនួននេះ បានធ្វើឲ្យករណីឆ្លងសរុប មានទៅដល់ ៤១៤៧៧៩៤នាក់។ គួរឲ្យដឹងដែរថា ប្រទេសប្រេស៊ីលបានក្លាយទៅជា...