ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត តូន ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ រួមទាំងបុគ្គលិកនៃមន្ទីរពេទ្យជាច្រើននាក់ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈដែលតម្រូវការឈាម ក្នុងមួយថ្ងៃៗនៅតែមានការកើនឡើង ។ មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលព្យាបាលជំងឺទូទៅ ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងមានវេជ្ជបណ្ឌិតល្បីៗ មកពីប្រទេសវៀតណាមផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះមន្ទីរពេទ្យជោរៃភ្នំពេញ ដែលចូលរួមក្នុងសកម្មភាព ជួយសង្គមជាច្រើនផងដែរ...
បរទេស៖ ប្រធានគណៈកម្មាធិការអឺរ៉ុប នៅថ្ងៃចន្ទនេះបានធ្វើការបង្ហាញថា ប្រទេសអង់គ្លេស ត្រូវតែគោរពកិច្ចព្រមព្រៀងរបស់ខ្លួន ស្តីពីការដកខ្លួនចេញពីសហភាពអឺរ៉ុប ប្រសិនបើចង់មានដំណោះស្រាយមួយ ស្តីពីចំណងមិត្តភាពអនាគតណាមួយ ជាមួយសហគមន៍អន្តរជាតិដែលមានប្រទេសចំនួន ២៧ជាសមាជិកនេះ។ ការថ្លែងបែបនេះរបស់លោក Ursula von der Leyen គឺជាការឆ្លើយតបមួយ ចំពោះសេចក្តីរាយការណ៍របស់ កាសែតកាលពីថ្ងៃអាទិត្យ ដែលថា រដ្ឋាភិបាលអង់គ្លេស កំពុងតែគ្រោងច្បាប់ដើម្បី បដិសេធផ្នែកសំខាន់ៗនៃកិច្ចព្រមព្រៀង...
បរទេស៖ គណៈកម្មាធិការសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានបង្ហាញឲ្យឃើញ នូវក្តីព្រួយបារម្ភដ៏ជ្រៀលជ្រៅ ចំពោះការនៅតែបន្តធ្វើការបង្ក្រាប ទៅលើក្រុមប្រឆាំងក្នុងប្រទេសបេឡារុស ថាជារឿងដែលមិនអាច ទទួលយកបានទាល់តែសោះ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សហគមន៍អន្តរជាតិ ដែលមានប្រទេសចំនួន ២៧ជាសមាជិកនេះ ក៏នឹងធ្វើការដាក់ទណ្ឌកម្ម...
ភំ្នពេញ៖ អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ បានជំរុញឲ្យកងកម្លាំងនគរបាលទាំងអស់ ខិតខំបង្កើនសមត្ថភាព ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសសម្អាតប្រាក់ដែល បានមកណីបទល្មើសគ្រឿងញៀន ។ នេះបើយោងតាមការចេញ ផ្សាយអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជំនាញស៊ើបអង្កេត បង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ប្រទេសអាមេនីបានចាប់ផ្តើម ធ្វើសមយុទ្ធយោធាហើយ ជាមួយនឹងយោធានៃ ប្រទេសរុស្សីនៅក្នុងតំបន់ Gyumi ស្ថិតនៅភាគខាងជើង នៃប្រទេសអាមេនី។ យោងតាមរបាយការណ៍ ពីសារព័ត៌មានក្នុងស្រុក Armenpress បានបញ្ជាក់ទៀតថា កងទ័ពបានធ្វើការហ្វឹកហាត់ ដែលរួមមានទាំងការបើកបរ រថពាសដែកពេលថ្ងៃ និងពេលយប់ក៏ដូចជា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើអាវុធកាំភ្លើងត្បាល់ រថក្រោះកាំភ្លើងធំ...
ភ្នំពេញ៖ សាលារៀនមួយចំនួននៅកម្ពុជា បានបើកដំណើរការឡើងវិញដំណាក់កាលទី២ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល ៦ខែ។ ការបើកដំណើរការឡើងវិញនេះ សាលាត្រូវអនុវត្តនូវស្តង់ដាអនាម័យ តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះ ដើម្បីឲ្យក្រុមសិស្សបានយល់ កាន់តែច្បាស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ៖ លោក មិត្ត ឆៃយុត្តិ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តក្រចេះ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ បានចាត់អោយលោកស្រី ចក់ ករុណា អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តក្រចេះ ព្រមទាំងសមាជិក-សមាជិកា សហការជាមួយលោកចៅសង្កាត់ក្រគរ ក្រុង/ខេត្តក្រចេះ និងយុវជនគណបក្ស ប្រជាជនកម្ពុជាសង្កាត់ក្រគរ នាំយកអំណោយប្រគល់ជូនដល់លោក...
ភ្នំពេញ៖ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នៅថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាត់ឲ្យលោក សុី សុខគង់ ជាតំណាង នាំយកថវិកាចំនួន ១លានរៀល...
បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅសប្តាហ៍នេះ បានឲ្យដឹងថាអ្នកចម្រៀង RnB ដ៏ល្បីលោក Akon នៅថ្ងៃនេះបានធ្វើការបង្ហាញ ពីមហិច្ឆិតាដ៏អស្ចារ្យមួយ របស់លោកក្នុងការកសាងទីក្រុង ដែលមានរូបរាងពិត ដូចទៅនឹងរឿងរបស់ Wakanda នៅក្នុងរឿង Black Panther។ លោក Akon ដែលត្រូវបានស្គាល់ឈ្មោះពេញថា Aliaume Damala...