បរទេស៖ កងទ័ពរបស់ប្រទេសលីបង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទើបបានរកឃើញសារធាតុ អាម៉ូនីញ៉ូមនីត្រាតចំនួន ៤,៣៥តោន នៅជិតច្រកចូលទៅកាន់កំពង់ផែបេរូត ដែលជាទីតាំងមួយ មានការផ្ទុះដ៏ធំកាលពីខែមុន បង្កឡើងដោយស្តុកធំមួយ របស់សារធាតុគីមីផ្ទុះកម្រិតខ្ពស់។ ទីភ្នាក់ងារសារព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា បើតាមសេចក្តីថ្លែងការណ៍កងទ័ព ចេញផ្សាយដោយកាសែតរដ្ឋ NNA វិស្វករកងទ័ពកំពុងតែដោះស្រាយ ជាមួយសារធាតុគីមីទាំងនោះ ហើយសេចក្តីថ្លែងការណ៍...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ថា ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេនឹងនៅបន្តស្វែងរក ក្រុមសហនាវឹកចំនួនជាង ៤០នាក់ ដែលនៅបន្តបាត់ខ្លួន បន្ទាប់ពីមាននាវាដឹកសត្វគោក្របី មួយគ្រឿងដែលធ្វើដំណើរមក ពីប្រទេសណូវែលសេឡង់ ឆ្ពោះទៅកាន់ប្រទេសចិន បានក្រឡាប់លិច នៅក្នុងពេលអាកាសធាតុ មិនអំណោយផលបង្កឡើងដោយព្យុះ...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ដែនដីគោករបស់ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៥នាក់ គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ដែលបានកើនឡើងលើស ១១នាក់ ដែលបានឆ្លងជំងឺកាលពីមួយថ្ងៃមុន ។ គណៈកម្មាធិការសុខាភិបាលជាតិ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.០រ៉ិចទ័រ បានកើតឡើងនៅស្រុក Reihoku ខេត្ត Fukui ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ ។ ការរញ្ជួយនេះបានកើតឡើង នៅវេលាម៉ោង៩និង១០នាទីព្រឹក ម៉ោងក្នុងស្រុក ហើយគ្រោះរញ្ជួយដីនេះមានរង្វាស់ ៣៦.១ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្វែរមូលនិធិរបស់ខ្លួន សម្រាប់អង្គការសុខភាពពិភពលោក (WHO) ទៅនឹងការវាយតម្លៃផ្សេងទៀត របស់អង្គការសហប្រជាជាតិ និងកាត់បន្ថយការចូលរួមរបស់ សហរដ្ឋអាមេរិកជាមួយអង្គការនេះ។ ប្រភពពីក្រសួងការបរទេសបានឲ្យដឹងថា “ថ្ងៃនេះសហរដ្ឋអាមេរិក កំពុងប្រកាសជំហ៊ានបន្ទាប់ ទាក់ទងនឹងការដកខ្លួនរបស់យើង ពីអង្គការសុខភាពពិភពលោក និងការប្តូរទិសដៅធនធានអាមេរិក។ ការប្តូរទិសដៅនេះរួមបញ្ចូលទាំង ការធ្វើសមតុល្យឡើងវិញនូវតុល្យភាព ដែលនៅសល់នៃឆ្នាំសារពើពន្ធ ២០២០ ដែលបានគ្រោងទុកដោយវាយតម្លៃ...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុម័តលើ “សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ”។ មូលបត្ររដ្ឋ គឺជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយ សម្រាប់បម្រើឲ្យរាជរដ្ឋាភិបាល ក្នុងការកៀរគរហិរញ្ញប្បទាន ទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជនសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នៅឆ្នាំ១៩៩៣ ដែលជាឆ្នាំដំបូងនៃការចាប់ផ្តើម ខ្ចីឥទានសម្បទានពីដៃគូ អភិវឌ្ឍន៍ក្រៅប្រទេសមក...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំអស់ ត្រូវអនុញ្ញាតឲ្យកម្មករកម្មករ និយោជិតរបស់ខ្លួន ឈប់សម្រាក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួនបីថ្ងៃ (១៦-១៨) ខែកញ្ញា ឆ្នាំ២០២០ ដោយមានប្រាក់ឈ្នួល។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា “សូមលោក លោកស្រី...
ភ្នំពេញ៖ ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូប ខាងឆ្វេងមួយធ្វើអំពីថ្មភក់ត្រូវ បានប្រទះឃើញនៅក្នុងព្រៃ ខាងត្បូងចម្ងាយប្រហែល ៣០០ម៉ែត្រ ពីប្រាសាទបាយ័ន្ត។ យោងតាមគេហទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ បានឲ្យដឹងថា ចម្លាក់នេះមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ ក្នុងសភាពហាក់មិនទាន់ ឆ្លាក់រួចរាល់ត្រឹមត្រូវនៅឡើយ ដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយ។ តាមការបញ្ជាក់របស់លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបី...
បរទេស៖ អ្នកនយោបាយជាន់ខ្ពស់តៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការគម្រាមកំហែងរបស់ចិន ជុំវិញដំណើរទស្សនកិច្ច ធ្វើឡើងដោយប្រធាន ព្រឹទ្ធសភាសាធារណរដ្ឋឆែក មកកាន់តៃវ៉ាន់ គឺហាក់ដូចជាខ្យល់រដូវរងារ ដ៏ត្រជាក់សោះកក្រោះ និងផ្ទុយទៅនឹងពាក្យពេចន៍ដ៏សុភាពរាបសា ដែលលោកប្រធានព្រឹទ្ធសភាបាននិយាយ ក្នុងខណៈកំពុងនៅកោះតៃវ៉ាន់។ ប្រទេសចិន ដែលអះអាងកោះតៃវ៉ាន់ថា ជាទឹកដីមួយផ្នែករបស់ខ្លួននោះ បានធ្វើការថ្កោលទោសចំពោះ ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក គឺលោក Milos Vystrcil សម្រាប់ដំណើរទស្សនកិច្ចនៅតៃវ៉ាន់...
ដើម្បីអបអរសាទរ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ទឹកក្រូចអាយស៍ IZE និងផលិតផលដទៃទៀតរបស់ ខ្មែរ ប៊ែវើរីជីស នឹងលក់ជូនជាមួយប្រូម៉ូសិនពិសេស អមដោយកាដូអនុស្សាវរីយ៍ជាច្រើន ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា នៅគ្រប់ខេត្តក្រុងទាំងអស់។ រាល់ការទិញទឹកក្រូចអាយស៍ គ្រប់ចំនួនកំណត់នឹងទទួលបានអាវយឺត កែវទឹក និងកាបូបស្ពាយដ៏ស្រស់ស្អាតភ្លាមៗ។ ក្រៅពីនេះ រាល់ការទិញផលិតផលស្រាបៀរ កម្ពុជា...