ភ្នំពេញ៖ នៅពេលចាប់ផ្តើមបើក កិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីបានប្រកាស ពីការផ្តល់ថវិកាចំនួន ១៥០លានដុល្លារ ដើម្បីសាងសង់ផ្លូវនៅក្នុងខេត្តសៀមរាប ។ ការសាងសង់នេះនឹងជួយ កែលំអហេដ្ឋារចនាសម្ព័ន្ធខេត្តផង និងផ្តល់ការងារដល់ប្រជាជន ដែលអាចប៉ះពាល់ដោយកូវីដ១៩ ផងដែរ ។ថវិកានេះកសាងផ្លូវ ៣៨ខ្សែ។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធ បានប្រកាសទិន្នន័យចុងក្រោយឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា សរុបមានរហូតដល់ ៣.៨៥៣.៤០៦នាក់ ខណៈដែលអ្នកស្លាប់មានរហូតដល់ ៦៧.៣៧៦នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ។ មានករណីថ្មីចំនួន ៨៣.៨៨៣នាក់ និងស្លាប់ចំនួន ១.០៤៣នាក់ បានត្រូវកត់ត្រាក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស...
ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមប្រឹក្សាយុត្តិធម៌ជាតិ បានចេញសេចក្តីប្រកាស មួយកាលពីថ្ងៃពុធថា ជំងឺកូវីដ១៩បានឆ្លងរាលដាលយ៉ាងឆាប់រហ័សបំផុត តាមរយៈប្រព័ន្ធពន្ធនាគារ របស់ប្រទេសប្រេស៊ីល និងកន្លែងអប់រំកែប្រែ អ្នកទោសជាច្រើនកន្លែង ដែលមានអ្នកទោសស្ទើរជិត ៣៣.០០០នាក់បានរកឃើញថា មានលទ្ធផលវិជ្ជមាននៃវីរុសកូរ៉ូណា ។ ប្រព័ន្ធពន្ធនាគារត្រូវបាន ចុះបញ្ជីមានសរុបចំនួន ២៩.៤០៣ករណី ដែលមានអ្នកស្លាប់ចំនួន ១៨៣នាក់ហើយ...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch សម្រាប់តាមដានការចម្លងជំងឺ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ករណីឆ្លងជំងឺកូវីដ១៩របស់ប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់ ១.៣១១នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលបានកើនឡើងដល់ ២៤៦.១៦៦នាក់ ។ ចំនួនអ្នកស្លាប់ដោយសារ ជំងឺបានកើនឡើងពី៨នាក់ដល់ ៩.៣២១នាក់នៅទូទាំងប្រទេស ។...
ភ្នំពេញ ៖ សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាព មិនលើស៣០ថ្ងៃ មិនមានការពិន័យ ឡើយ ដោយឡែកចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី៣០ថ្ងៃ ឡើងទៅ នឹងមានការពិន័យ ក្នុងមួយថ្ងៃ៥០០រៀល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បាន ឲ្យដឹង ថា...
កោះកុង: ដើម្បីលើកស្ទួយហេដ្ឋារចនាសោភ័ណ្ឌភាព និងផ្នែកវិស័យទេសចរណ៍ខេត្ត និងជួយសម្រួលផ្នែក សុខុមាលភាពរបស់ពលរដ្ឋ ឲ្យមានសុខភាពល្អ និងការពារជំងឺឆ្លងផ្សេងៗ និងសម្រួលការការពារជំងឺឆ្លងកូវិដ១៩ ដែលពិភពលោកកំពង់មាន ហានិភ័យខ្ពស់នោះនៅរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុងបាន ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ឧបករណ៍លំហាត់ប្រាណចំនួន២៦គ្រឿង នៅសួនច្បារមុខសាលាកោះកុង ។ លោក ឈេង សុវណ្ណដា អភិបាលក្រុងបានថ្លែងថា៖...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ប្រជាពលរដ្ឋខ្មែររួមគ្នា ប្តេជ្ញាដាច់ខាត មិនឲ្យមានរបបប្រល័យ ពូជសាសន៍ប៉ុលពត កើតសារជាថ្មីនៅកម្ពុជាឡើយ។ លោក សុខ ឥសាន បានសរសេរនៅក្នុងគ្រុបតេ ឡេក្រាម នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ថា ការវាយផ្តួលរំលំរបបប្រល័យ ពូជសាសន៍បានទាន់ពេលវេលា...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៤០៨នាក់ ត្រូវបានជួយសង្គ្រោះ នៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី ក្នុងអំពឡុងពេលជាង ១សប្តាហ៍កន្លងមកនេះ ។ អង្គការអន្តោប្រវេសន៍អន្តរជាតិ បានឲ្យដឹងថា ក្រុមជនអន្តោប្រវេសន៍ ត្រូវបាននាំមកកាន់ឆ្នេរសមុទ្រវិញ ដោយក្រុមឆ្មាំសមុទ្រនៅលីប៊ី ។ អង្គការខាងលើបានបញ្ជាក់ថា សរុបជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន...
ភ្នំពេញ៖ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូច្នេះ អាច សម្គាល់ ពាក្យ នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗ...