ហាវ៉ាណា៖ ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានបរិហារអ្វីដែលលោក បានពិពណ៌នាថាជា “ការគិតមមៃគិតខុស” របស់សហរដ្ឋអាមេរិក ជាមួយនឹងការធ្វើឱ្យប៉ះពាល់ ដល់រដ្ឋាភិបាលនេះ។ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន រកប្រាក់បាន ៣ លានដុល្លារអាមេរិក សម្រាប់អង្គការនានា ដែលមានបំណងស៊ើបអង្កេត បេសកកម្មវេជ្ជសាស្ត្រ របស់ប្រទេសគុយបា នៅក្រៅប្រទេសចំពោះការចោទប្រកាន់ ពីការរំលោភកម្លាំងពលកម្ម។ Diaz-Canel រួមបញ្ចូលទាំងតំណភ្ជាប់ទៅនឹងអត្ថបទ...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ថា គ្រោះទឹកជំនន់ដ៏អាក្រក់ បានកើតឡើងនារដូវវស្សានេះ បាននាំឲ្យទឹកកើនឡើងខ្លាំង ដែលបានឆក់យកជីវិតពលរដ្ឋអស់ជិត ២០០នាក់ នៅក្នុងប្រទេសបង់ក្លាដេស គិតចាប់តាំងពីថ្ងៃទី៣០ ខែមិថុនា ។ យោងតាមរបាយការណ៍ គ្រោះទឹកជំនន់ប្រចាំថ្ងៃ របស់មជ្ឈមណ្ឌលប្រតិបត្តិការ សង្គ្រោះបន្ទាន់សុខាភិបាល របស់ប្រទេសនេះ បានឲ្យដឹងកាលពីថ្ងៃចន្ទថា គ្រោះទឹកជំនន់បានសម្លាប់មនុស្សអស់ ១៨៨នាក់...
ប៉េកាំង៖ ប្រទេសចិន បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងមន្រ្តីសហរដ្ឋអាមេរិកចំនួន ១១នាក់ ដែលមានកំណត់ត្រា ស្តីពីកិច្ចការហុងកុង នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក Zhao Lijian នៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោក Zhao Lijian បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណើសុំ ការអត្ថាធិប្បាយលើអ្វីដែលហៅថា ការដាក់ទណ្ឌកម្មដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាល កណ្តាលចិនចំនួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថាប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងកូវីដ១៩ថ្មី ក្នុងចំនួនឯកទក្តកម្មមួយទៀតពោលគឺ រហូតទៅដល់ជាង ៦០០០០នាក់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ ប្រភពដដែលបានសរសេរទៀតថា ចំនួននៃអ្នកឆ្លងសរុបបានកើនឡើងទៅដល់ ២២១៥០៧៤នាក់ ក្រោយពេលដែលចំនួន អ្នកឆ្លងថ្មីត្រឹមតែមួយថ្ងៃមានទៅដល់ ៦២០៦៤នាក់ ហើយអ្នកស្លាប់ថ្មីក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ គឺមានទៅដល់ ១០០៧នាក់ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះគឺថា ចំនួននៃមេដឹកនាំរដ្ឋាភិបាល ក៏មានចំនួនកើនឡើងផងដែរ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានចេញ មកបដិសេធការចោទប្រកាន់ ថ្មីមួយទៀតថាខ្លួនគឺជាអ្នកដែលបានព្យាយាម និងបានជ្រៀតជ្រែក នូវការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ។ ការប្រកាសឆ្លើយតប ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ង់លោក Abbbas Mousavi ដោយលោកបានបញ្ជាក់ថា ការលើកឡើងមួយនេះគឺជា រឿងដែលមិននឹកស្មានទាល់តែសោះជាពិសេស នៅមុនពេលដែលការបោះឆ្នោត អាមេរិកកាន់តែកៀកមកដល់ ទៅហើយនោះ។ លោកបានបន្តយ៉ាងច្បាស់ៗថា...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ទើបតែត្រូវបានបង្កើតឡើង ហើយការពង្រឹងរបៀបរបបការងារ និងការកសាងសមត្ថភាពរបស់មន្ត្រី នៃគណៈកម្មាធិការនេះ គឺមានលក្ខណៈចាំបាច់ និងមានសារៈសំខាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយទំនួលខុសត្រូវ និងមានប្រសិទ្ធភាព។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម...
ភ្នំពេញ៖ រាជដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្ន នូវជើងហោះហើរ ពីប្រទេសហ្វីលីពីនមួយរយៈ ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងបន្ថែមថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជើងហោះហើរជាបណ្ដោះអាសន្នពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានរួមចំណែកដល់ការទប់ស្កាត់...
បរទេស៖ ប្រភពពីប្រេសិតពិសេសអាមេរិក និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃចន្ទនេះថា កិច្ចចរចាសន្តភាពដែល ទន្ទឹងរង់ចាំជាយូរមកហើយ រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមក្នុងប្រទេសកាតា ក្នុងពេលមួយសប្ដាហ៍ទៀត នៅពេលដែលក្រុមអ្នកទោស តាលីបង់ចុងក្រោយ ត្រូវបានដោះលែង។ រដ្ឋាភិបាលបានទទួលយក ការណែនាំឲ្យដោះលែង អ្នកទោសតាលីបង់ចំនួន ៤០០នាក់ ត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សាគ្នា មានគោលដៅបញ្ចប់សង្គ្រាម ដែលបានកើតមានតាំងពីកងម្លាំង អាហ្វហ្គានីស្ថានគាំទ្រដោយអាមេរិក...