ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអះអាងថា នឹងពិនិត្យពិភាក្សាលើចំណុច ខ្វះខាតមួយចំនួន ដើម្បីស្ដារមុខមាត់ប្រទេសកម្ពុជាឡើងវិញ ក្រោយនាពេលកន្លងមកកម្ពុជា ត្រូវបានអាមេរិកវាយតម្លៃ ដាក់ឲ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីឃ្លាំមើលចំនួន ២ឆ្នាំជាប់គ្នា ហើយនឹងត្រូវធ្លាក់ទៅលេខ៣ ដោយស្វ័យប្រវត្តិ បើសិនភាគីពាក់ព័ន្ធ...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចុះអនុស្សារណៈ នៃការយោគយល់គ្នា (MoU) ជាមួយអង្គការស្វីសខន់ថាក់ លើកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ដែលគម្រោងផ្តោតលើការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច។ យោងតាមគេហទំព័រហ្វេសប៊ុក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដោយ មានអ្នកឆ្លងថ្មីចំនួន ១.៩២២នាក ដែលនាំឲ្យតួលេខសរុបកើនឡើងដល់ ១១៥.០៥៦នាក់ និងមានអ្នកស្លាប់ដោយជំងឺនេះពី ៨៦នាក់ដល់ ៥.៣៨៨នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១.៨១៣នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ...
បរទេស៖ រដ្ឋាភិបាលវៀតណាមបាននិយាយថា សេដ្ឋកិច្ចមិនទាន់ងើបឡើងវិញ ពីផលប៉ះពាល់ដោយសាររលកទី១ នៃមេរោគកូវីដ១៩ ចំណែករលកទី ២ ក៏មិនមានផលល្អ សម្រាប់ការងារនោះទេ បើតាមការព្យាករណ៍។ យោងតាមការិយាល័យស្ថិតិទូទៅ អត្រាគ្មានការងារធ្វើ នៅទីក្រុងក្នុងត្រីមាសទី ២ មានអត្រាខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំគឺ ៤,៤៦ ភាគរយ។ យោងតាមសារព័ត៌មាន VN Express...
ភ្នំពេញ៖ ព្រះចៅអធិការវត្តប្រាសាទ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រគល់ទេយ្យទាន និងបច្ច័យមួយចំនួន រួមមានទាំងអង្ករ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ផ្ទះបាយ ជូនសាខាកាកបាទក្រហម រាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយ ទៅប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ នៅក្នុងរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធី ប្រគល់និងទទួលទេយ្យទាន និងបច្ច័យ ដែលប្រព្រឹត្តិទៅ...
បរទេស៖ ប្រទេសលីបង់កំពុងកាន់ទុក្ខ បន្ទាប់ពីការផ្ទុះដ៏ធំមួយ នៅក្នុងរដ្ឋធានីបេរូត បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨នាក់ និងរងរបួសជាង ៤ ០០០ នាក់ផ្សេងទៀតកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ទីក្រុងទាំងមូលត្រូវបានរង្គោះរង្គើ ដោយការផ្ទុះដែលបាន ចាប់ផ្តើមដោយភ្លើងឆេះនៅកំពង់ផែ ។ ប្រធានាធិបតីលីបង់ លោក...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានស្នើក្រុមអ្នកតវ៉ាដឹកនាំដោយនិស្សិត មិនឲ្យបង្កភាពចលាចល បន្ទាប់ពីអ្នកខ្លះបានបំពាន បម្រាមជាយូរអង្វែងមក ដោយធ្វើការអំពាវនាវជាចំហ ឲ្យកំណែទម្រង់របបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ។ លោកនាយករដ្ឋមន្ត្រី ផ្រាយុទ្ធ ចាន់អ៊ូចា ដែលជាអតីតមេទាហានធ្វើរដ្ឋប្រហារ កាលពី៦ឆ្នាំមុន និងបានដឹកនាំរដ្ឋាភិបាល គំាទ្រដោយយោធា រហូតមកទល់ពេលបច្ចុប្បន្ននេះនោះ ក៏បានសន្យាផងដែរថា រដ្ឋសភានឹងពិចារណា...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានទិញត្រឹមតែ ៥ភាគរយ នៃទំហំទឹកប្រាក់គោលដៅ ២៥,៣ពាន់លានដុល្លារ ក្នុងផលិតផលថាមពល ពីសហរដ្ឋអាមេរិក នៅក្នុងពាក់កណ្ដាលដំបូង នៃឆ្នាំ២០២០ ដោយមិនអាចបំពេញបានល្អ នូវការប្តេជ្ញាក្នុងកិច្ចព្រមព្រៀង ជំនួញរបស់ខ្លួន ស្របពេលចំណងមិត្តភាពរវាង មហាអំណាចសេដ្ឋកិច្ចទាំងពីរ បានធ្លាក់ចុះស្រាប់ហើយ។ យោងតាមការគណនា ដោយផ្អែកលើទិន្នន័យគយចិន បានឲ្យដឹងថា ការនាំចូលរបស់ចិន លើប្រេងឆៅ...
កោះកុង៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយ អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមក្រុងខេមរភូមិន្ទ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូន គ្រួសាររងគ្រោះដោយសារ ខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី២ និងទី៣ ខែសីហា ឆ្នាំ២០២០...