បរទេស៖ ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍អំពាវនាវ ឲ្យសហរដ្ឋអាមេរិកលុបបំបាត់ ភាពតានតឹងរវាងប្រទេសទាំងពីរ។ យោងតាមសរព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ថានទូតចិនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃពុធថា “ប្រសិនបើទំនាក់ទំនង រវាងចិននិងអាមេរិក គឺជាយានមួយនោះ នោះសហរដ្ឋអាមេរិកកំពុងដើរ លើផ្លូវខុសហើយកាន់តែអាក្រក់ទៅៗ វាកំពុងឈានដល់ល្បឿនដែលលឿន”...
សេអ៊ូល៖ យោងតាមរបាយការណ៍មួយ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានបង្ហាញថា ផលិតផលប្រេងចម្រាញ់ពីប្រទេសចិន និងរុស្ស៊ី ទៅកាន់ប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះនៅត្រីមាសទី៣ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ។ យោងតាមរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងការអនុវត្តការ ដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ប្រទេសចិន បានផ្តល់នូវផលិតផល ប្រេងចម្រាញ់សរុបចំនួន ២ ៨២០ តោនទៅឱ្យប្រទេសកូរ៉េខាងជើង...
ភ្នំពេញ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.៥លានអឺរ៉ូ (ប្រមាណ១.៧លានដុល្លារ) ដើម្បីចូលរួមស្តារឡើងវិញ នូវវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិ Covid-19 ។ នេះបើយោងតាម ក្រសួងទេសចរណ៍ ។ សូម រំលឹក ថាវិស័យទេសចរណ៍ បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ដោយសារតែការបាត់បង់ នូវភ្ញៀវបរទេសមកកម្ពុជា...
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅស្ដីការ ក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានបើកកិច្ចប្រជុំស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិ...
សែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត ជាមោទនភាពរបស់ជាតិខ្មែរ បានប្រកាសក្នុងថ្ងៃនេះនូវ ការផ្តល់កាដូចុងសប្តាហ៍ឥតគិតថ្លៃ ជាទិន្នន័យអ៊ីនធើណិត នាទីសម្រាប់តេចេញ និងសារ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ Cellcard 4U ទាំងអស់។ ការផ្តល់ជូនពិសេសនេះ គឺជាកាដូដើម្បីលើកទឹកចិត្តដល់អតិថិជន និងដើម្បីតបស្នងជូន ដល់សហគមន៍មូលដ្ឋាន ដែលកំពុងត្រូវការការគាំទ្រ បន្ថែមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ នាពេលបច្ចុប្បន្ននេះ។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យខាងមុខនេះ (ទី 25 និង 26 ខែកក្កដា) អតិថិជនកំពុងប្រើប្រាស់គម្រោង 4U ទាំងអស់ ដែលបញ្ចូលលេខកូដធម្មតា *5050# នឹងទទួលបានកាដូដោយស្វ័យប្រវត្តិ ជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នាទីសម្រាប់តេចេញ និងផ្ញើសារក្នុងប្រព័ន្ធដោយឥតកំណត់។ អតិថិជនប្រើប្រាស់គម្រោង Cellcard 4U ទាំងអស់ នឹងអាចទទួលបានកាដូនេះ ដរាបណាពួកគាត់នៅតែជាអតិថិជនសកម្ម របស់គម្រោងមួយនេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា គម្រោង 4U ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេស ដូចជាការឱ្យយកទិន្នន័យនៅសល់ទៅបូកបញ្ចូល ក្នុងគម្រោងបន្ទាប់ និងការទទួលបានសប្តាហ៍ទី 4 ដោយឥតគិតថ្លៃសម្រាប់គម្រោង 5,000 រៀល កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនគ្រប់វ័យ នៅទូទាំងប្រទេសកម្ពុជា។ “តាមរយៈការសិក្សា ស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ទិន្នន័យ ប្រចាំថ្ងៃជាមធ្យម កំពុងតែមានការកើនឡើងខ្លាំង ស្របពេលដែលពលរដ្ឋខ្មែរយើង បានចំណាយពេលកំសាន្តអារម្មណ៍និងសិក្សាតាមអនឡាញ កាន់តែច្រើនឡើងៗ”។ “តាមរយៈការផ្តល់ជូនកាដូ ចុងសប្តាហ៍ដោយឥតគិតថ្លៃ យើងចង់ឱ្យអ្នកប្រើប្រាស់ ទាំងក្មេងនិងចាស់ កាន់តែច្រើនឡើង ទទួលបានបទពិសោធន៍ ប្រើប្រាស់អ៊ីនធើណិតប្រកបដោយទំនុកចិត្តខ្ពស់ របស់បណ្តាញទូរស័ព្ទចល័តសែលកាត ក៏ដូចជារីករាយជាមួយ ការកំសាន្តតាមអនឡាញទៅតាមចំណង់ ចំណូលចិត្តរបស់ពួកគាត់”។ លោក វ៉ាតសុន បានថ្លែងទៀតថា ការផ្តល់ជូនកាដូដ៏គាប់ចិត្តជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នេះ នឹងជួយអតិថិជនឱ្យរីករាយជាមួយ ការចូលទស្សនាគេហទំព័រ ទស្សនាខ្សែភាពយន្តនិងស្តាប់តន្ត្រី ប្រើប្រាស់បណ្តាញសង្គម លេងហ្គេម សិក្សាតាមអនឡាញនិងការសន្ទនាជាវីដេអូជាមួយក្រុមគ្រួសារនិងមិត្តភក្តិ បានយ៉ាងរលូនបំផុត។ ការផ្តល់ជូនកាដូចុងសប្តាហ៍ ដោយឥតគិតថ្លៃនេះ ត្រូវបានរៀបចំធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាតបានបើកដំណើរការ កម្មវិធីផ្តល់ជូនពិសេស សម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលកំពុងផ្សព្វផ្សាយយ៉ាងសកម្មនៅតាមបណ្តាផ្សារទំនើបឡាក់គី ក្នុងរាជធានីភ្នំពេញ។ កម្មវិធីផ្តល់ជូនពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយធ្វើឱ្យវិស័យទេសចរណ៍ ក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ក្នុងកំឡុងស្ថានភាពដ៏ពិបាកនាពេលនេះ និងជួយលើកកម្ពស់ដល់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ក៏ដូចជាគូស្វាមីនិងភរិយាផងដែរ។ កម្មវិធីប្រូម៉ូសិនពិសេសនេះ មានផ្តល់ជូននូវកញ្ចប់ ដំណើរកំសាន្ត ចំនួន 11 រង្វាន់ដោយក្នុងនោះរួមមានទាំងរង្វាន់ពិសេស ដែលជាការស្នាក់នៅរយៈពេល 2 យប់ នៅឯសណ្ឋាគារ សូហ្វីតែលភ្នំពេញផងដែរ៕
យូអិន៖ សម្រាប់គេហទំព័រ របស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យដឹងថា អង្គការសហប្រជាជាតិ បានផ្តល់ការលើកលែងការ ដាក់ទណ្ឌកម្មជាបណ្តោះអាសន្ន សម្រាប់គម្រោងរបស់អង្គការ ក្រៅរដ្ឋាភិបាលកូរ៉េខាងត្បូងមួយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង កំចាត់មេរោគរបស់កូរ៉េខាងជើង។ ការស្រាវជ្រាវសហប្រតិបត្ដិការសេដ្ឋកិច្ចកូរ៉េ ត្រូវបានផ្តល់ការលើកលែង ចំពោះ “ចូលរួមសកម្មភាពមនុស្សធម៌ សម្រាប់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ឆ្ពោះទៅការការពារ និងត្រួតពិនិត្យជំងឺកូវីដ-១៩”។ ការលើកលែងនេះអនុញ្ញាតឱ្យ អង្គការនេះនាំយកម៉ាស៊ីនថតរូបភាពកម្ដៅ ចំនួន ២០...
បរទេស៖ នៅពេលក្រុមនាវា ដឹកយន្តហោះអាមេរិកចំនួន ២ ក្រុមបានធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូង កាលពីសប្តាហ៍មុន កងទ័ពអាកាសរបស់ កងទ័ពរំដោះប្រជាជនចិន (PLAAF) បានធ្វើសមយុទ្ធវាយប្រហារប្រឆាំង នឹងនាវានៅក្បែរនោះផងដែរ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អស់រយៈពេលជាច្រើនសប្តាហ៍ នាវាដឹកយន្តហោះអាមេរិក ជាច្រើនបានធ្វើសមយុទ្ធ...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមរិក នឹងធ្វើសមយុទ្ធយោធាចំនួន ពីរ នៅតំបន់ដែនទឹកអាស៊ី នាសប្ដាហ៍នេះ ដោយមានការចូលរួមពីប្រទេសជប៉ុន ប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌា។ សមយុទ្ធនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលការប្រជែងគ្នា ផ្នែកយោធារវាងសហរដ្ឋអាមេរិកនិងចិន កំពុងតែកើនកម្តៅខ្លាំងឡើង និងក្រោយប៉ុន្មានថ្ងៃបន្ទាប់ សហរដ្ឋអាមេរិកបាននិយាយប្រាប់ថា ការអះអាងកម្មសិទ្ធិ នៅក្នុងដែនសមុទ្រចិនខាងត្បូង គឺមិនស្របច្បាប់នោះឡើយ។...