បរទេស៖ នៅក្នុងសន្នសិទសារព័ត៌មានមួយ កាលពីថ្ងៃពុធម្សិលមិញនេះ ក្រសួងការពារជាតិនៃប្រទេសរុស្សី បានធ្វើការអះអាងថាការ វាយប្រហារចុងក្រោយមួយ ដែលបានធ្វើឡើងទៅលើផែ Nikolaev របស់ប្រទេសអ៊ុយក្រែនកន្លងមកនេះរុស្សី បានសម្លាប់យោធាអ៊ុយក្រែន មួយកងពលតូចទាំងអស់ដែលមានចំនួន ៥០០នាក់។ យោធាអ៊ុយក្រែន ដែលស្ថិតនៅក្រោមកងពលតូច Machanized Brigade ទី៥៩ គឺជាអ្នកការពារទីតាំង រោងចក្រដែលស្ថិតនៅភាគខាងត្បូង នៃទីក្រុងមួយរបស់អ៊ុយក្រែន ចំងាយប្រមាណជា ៦០គីឡូម៉ែត្រ...
បរទេស៖ យោងតាមមន្ត្រីជាន់ខ្ពស់ របស់កូរ៉េខាងត្បូងលោក Kim Sung-han កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា កូរ៉េខាងត្បូងបានរៀបចំផែនការ រួចរាល់ទៅហើយដើម្បី បញ្ចូនបេសកជនពិសេសតំណាងរបស់ខ្លួន ទៅឲ្យធ្វើការនៅស្នាក់ការកណ្តាល របស់អង្គការណាតូ។ រដ្ឋាភិបាលទីក្រុងសេអ៊ូល ដែលជាសម្ព័ន្ធមិត្តជាយូរមកហើយ របស់រដ្ឋាភិបាលអាមេរិកនោះ កំពុងស្វែងរកឱកាសក្នុងការបង្កើន កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាមួយនឹងប្លុកដែលដឹកនាំ ដោយអាមេរិកមួយនេះដោយបានអះអាងថា ដោយសារតែបញ្ហាមិនច្បាស់លាស់ នៃស្ថេរភាពសន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិទាំងមូលផង។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអះអាងទៅកាន់សមាជិក សភាអាល្លឺម៉ង់ហើយថា រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការសន្យា និងប្តេជ្ញាចិត្តរួចរាល់ហើយថា នឹងមិនប្រើប្រាស់អាវុធដែអាល្លឺម៉ង់ បានផ្តល់ជាជំនួយនោះទៅធ្វើការវាយប្រហារ លើប្រទេសរុស្សីជាដាច់ខាត។ ការបញ្ជាក់នេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រព័ន្ធកាំភ្លើងធំរបស់អាល្លឺម៉ង់ PzH 2000 Howitzer ចំនួន៧គ្រឿង ត្រូវបានបញ្ជូនទៅដល់ ប្រទេសអ៊ុយក្រែន រួចរាល់ដែលអះអាងថា ត្រូវប្រើប្រាស់សម្រាប់ តែការការពារជាតិប៉ុណ្ណោះ...
បរទេស៖ ស្ថានទូតរបស់ប្រទេសអាមេរិក កាលពីថ្ងៃពុធម្សិលមិញនេះ ត្រូវបានកាសែត rt.com ចេញផ្សាយថាបានធ្វើការ ផ្លាស់ប្តូរទីតាំងរបស់ខ្លួនហើយ ក្រោយទីតាំងដែលកំពុងតាំងបច្ចុប្បន្ននោះ ត្រូវបានរុស្សីប្តូរឈ្មោះទៅជា Donetsk People’s Repulic Square។ Donetsk People Repulic គឺជាតំបន់ដែលត្រូវបានទទួលស្គាល់ ពេញលេញដោយប្រទេសរុស្សី ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត នៅមិនទាន់បានទទួលស្គាល់នៅឡើយទេ។...
វ៉ាស៊ីនតោន៖ អនុរដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិកលោក Wally Adeyemo បានសរសើរ “ក្របខ័ណ្ឌដ៏រឹងមាំ” របស់អាមីរ៉ាតអារ៉ាប់រួម UAE ក្នុងការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ប្រទេសអេមីរ៉ាត កាលពីថ្ងៃអង្គារ។ លោក Adeyemo កំពុងធ្វើទស្សនកិច្ចនៅ UAE និងតួកគី ដើម្បីពិភាក្សាអំពីវិធីប្រយុទ្ធប្រឆាំងនឹង លំហូរសាច់ប្រាក់ខុសច្បាប់ នៅជុំវិញពិភពលោក...
ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសម្ព័ន្ធពិភពឥស្លាម ដឹកនាំដោយលោក មហាំម៉ាត់ អាប់ឌុលការី អាល់អ៊ីសា (MOHAMMAD ABDULKARIM A ALISSA) អគ្គលេខាធិការនៃសម្ព័ន្ធពិភពឥស្លាម និងជាប្រធានសមាគមសម្ព័ន្ធបញ្ញវន្តឥស្លាម ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកដឹកនាំ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ភាពមិនត្រឹមត្រូវនៃការអនុវត្តគោលនយោបាយ កន្លងមកនៅកម្ពុជា គឺដោយសារកំហុសរបស់មេដឹកនាំមុនៗ ជាពិសេសមេដឹកនាំរបបប្រល័យពូជសាសន៍ បានហាមឃាត់ការប្រតិបត្តិខាងសាសនា និងគ្រប់សាសនា។ នាឱកាសជួបពិភាក្សាការងារជាមួយ លោក Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃ អង្គការសម្ព័ន្ធពិភពឥស្លាម...
ប៉េកាំង៖ បេសកជនចិនកាលពីថ្ងៃអង្គារ៍ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការាហប្រជាជាតិ កែសម្រួលទណ្ឌកម្មប្រឆាំងនឹងស៊ូដង់ ក្នុងលក្ខណៈទាន់ពេលវេលា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ តំបន់ Darfur នៃប្រទេសស៊ូដង់ ស្ថិតក្នុងដំណាក់កាលសំខាន់នៃ ការផ្លាស់ប្តូរពីការរក្សាសន្តិភាព ទៅជាការកសាងសន្តិភាព។ ទីប្រឹក្សា លោក Xing Jisheng នៃបេសកកម្មអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ស្ថានភាពសន្តិសុខនៅក្នុង...
ប៉េកាំង៖ មន្ត្រី ចិន ម្នាក់ ឲ្យដឹងថា ការហាមឃាត់លើការនាំចូល ទាំងអស់ពីតំបន់ស្វយ័តស៊ីនជាំង របស់ប្រទេសចិន ដែលធ្វើឡើងដោយមហាអំណាចអាមេរិក គឺជាឧទាហរណ៍ធម្មតា នៃការបង្ខិតបង្ខំសេដ្ឋកិច្ច។ ទង្វើនេះនឹងបំផ្លាញផលប្រយោជន៍របស់ចិន និងអាមេរិកយ៉ាងធ្ងន់ធ្ងរ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកប្រើប្រាស់ និងសហគ្រាស ហើយនឹងមិនផ្តល់ផលល្អសម្រាប់ ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់សកល ការបន្ធូរបន្ថយអតិផរណាសកល ឬការលើកកម្ពស់ការងើបឡើងវិញ...
បង់ក្លាដេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា ប្រជាជនបង់ក្លាដេស រាប់លាននាក់ត្រូវភៀសខ្លួនចេញ ពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កជាគ្រោះទឹកជំនន់ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣២នាក់ ។ មនុស្សប្រហែល ៣០០.០០០នាក់ ត្រូវបានផ្លាស់ទៅរកទីជម្រក ប៉ុន្តែមនុស្សជាង ៤លាននាក់ ត្រូវជាប់គាំងនៅជិតផ្ទះរបស់ពួកគេ ដែលត្រូវបានជន់លិចដោយទឹកជំនន់...