ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងចាប់ពីថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២២ ដោយសាំងធម្មតាក្នុង១លីត្រតម្លៃ៥ ៨០០រៀល តម្លៃដដែល ខណៈម៉ាស៊ូតតម្លៃ៦ ៣០០រៀលឡើង ២០០រៀល បើធៀបនឹងរយៈពេលដូចគ្នាកាលពី ១០ថ្ងៃមុន ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លងថ្មី ជាសះស្បើយ និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុបកំពុងទទូចលើបទឈប់បាញ់ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យនាំចេញ គ្រាប់ធញ្ញជាតិរាប់លានតោន។ វិបត្តិអ៊ុយក្រែនកំពុងមាន ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ ភាពអត់ឃ្លាននៅក្នុងពិភពលោក តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់សារព័ត៌មានបន្ទាប់ពី កិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេស ជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ។ លោកបានច្រានចោលរុស្ស៊ី ដែលបន្ទោសស្ថានការណ៍...
តេអេរ៉ង់៖ ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ ចាត់ទុកអន្តរាគមន៍ពីបរទេសជាការ គំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអារ៉ាប់រួម (UAE) របស់លោក គឺលោកSheikh Abdullah bin Zayed Al Nahyan លោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ៕
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់ អាយប៉ា ស្ដីពីគ្រឿងញៀន (AIPACODD-5) នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភា។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភា នាថ្ងៃ២១ មិថុនា នេះ បានបញ្ជាក់ថា លោក ជាម យៀប...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់ប្រទេសអាល្លឺម៉ង់លោក Robert Habeck កាលពីថ្ងៃចន្ទម្សិលមិញនេះ បានលើកឡើងថា ប្រទេសអាល្លឺម៉ង់នឹងបង្កើន ការប្រើប្រាស់រ៉ែធ្យូងថ្មឡើងវិញ ដើម្បីផលិតអគ្គិសនីប្រើប្រាស់ និងកាត់បន្ថយការនាំចូលហ្កាសពីរុស្សី។ លោករដ្ឋមន្ត្រីបានថ្លែងទៀតថា ដើម្បីកាត់បន្ថយការប្រើប្រាស់ ហ្គាសរោងចក្រដើរដោយធ្យូងថ្ម នឹងត្រូវបង្កើនការប្រើប្រាស់ឡើងវិញ ទោះបីជាកន្លងមកអាល្លឺម៉ង់និងអឺរ៉ុប ធ្លាប់បានបញ្ជាក់ហើយពីការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល ដែលប៉ះពាល់ខ្លាំងដល់បរិស្ថានមួយនេះ។ លោកបន្តថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ពិតជាមានមហិច្ឆិតាក្នុងការផលិតឲ្យ...
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៣៧%ហើយ ។ នាថ្ងៃទី២០ មិថុនា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ...
បរទេស៖ យោងតាមសេចក្តីប្រកាស ដោយលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថាអ៊ុយក្រែន ទំនងជានឹងអាចក្លាយទៅជា សមាជិករបស់អឺរ៉ុបហើយ បើគ្មានអ្វីប្រែប្រួលទេនោះ។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានធ្វើការលើកឡើងអំពីលទ្ធភាព នៃដំណើរទស្សនកិច្ចរបស់លោក ជាលើកដំបូងទៅកាន់ ប្រទេសអ៊ុយក្រែនផងដែរ ប៉ុន្តែមិនឆាប់ពេកឬក្នុងពេល ដែលលោកបំពេញទស្សនកិច្ច ទៅកាន់អឺរ៉ុបនោះទេ។ ថ្លែងនៅក្នុងអំឡុងពេលនៃពេលវេលា វិស្សមកាលរបស់លោកនៅក្នុងរដ្ឋ Delaware និងក្នុងពេលដែលលោកកំពុង...
កូឡុំបូ៖ រដ្ឋមន្ត្រីក្រសួងថាមពល និងថាមពលរបស់ប្រទេសស្រីលង្កា លោក Kanchana Wijesekera បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ពួកគេបានទាក់ទងទៅក្រុមហ៊ុន ផ្គត់ផ្គង់ប្រេងឆៅរុស្ស៊ីមួយចំនួន សម្រាប់ដំណោះស្រាយថាមពលរបស់ប្រទេសនេះ នេះបើយោងតាមស្ថានទូតរុស្ស៊ី នៅទីក្រុងកូឡុំបូ។ លោក Wijesekera បានឲ្យដឹងថា ពួកគេកំពុងព្យាយាមដើម្បីទទួលបាន ប្រេងឆៅពីរុស្ស៊ីជាឥណទាន ដើម្បីរក្សារោងចក្រចម្រាញ់ប្រេងតែមួយគត់ របស់ប្រទេសនេះដំណើរការ។ លោករដ្ឋមន្ត្រីបានលើកឡើងថា វិក័យប័ត្រប្រេងរបស់ប្រទេសស្រីលង្កា បានកើនឡើងដល់...