ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រជាធានសមាគមអតីតយុទ្ធជនកម្ពុជា បានអំពាវនាវដល់អតីតយុទ្ធជនកម្ពុជា បន្ដរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីធ្វើជាគំរូល្អក្នុងសង្គម។ តាមរយៈសារលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា «បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ...
បរទេស៖ ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹងកាសែត Munchner Merkur កាលពីថ្ងៃចន្ទម្សិលមិញនេះ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholf បានធ្វើការអះអាងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin ពេលនេះកំពុងសង្ឃឹមថា នឹងអាចវិលត្រឡប់ទៅវិញ ជាមនុស្សដែលមានឥទ្ធិពលបំផុតមួយ លើគោលនយោបាយជាមួយនឹង អឺរ៉ុបប៉ុន្តែទោះបីជា យ៉ាងណាក្តីផែនការនេះនឹង មិនអាចសម្រេចជោគជ័យឡើយ។ នៅក្នុងចំណោមប្រធានបទ ជាច្រើនលោកអធិកាបតី...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានហៅវិធីសាស្រ្តរបស់សហរដ្ឋអាមេរិក ចំពោះកិច្ចពិភាក្សានៅទីក្រុងវីយែនថា “គ្មានការស្ថាបនា” ។ ធ្វើការកត់សម្គាល់នៅ ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell ដែលមានតួនាទីជាអ្នកសម្របសម្រួល សហភាពអឺរ៉ុបនៃកិច្ចពិភាក្សានៅទីក្រុងវីយែន លោក Hossein Amir-Abdollahian បានរិះគន់សហរដ្ឋអាមេរិកចំពោះ “ការចាត់វិធានការមិនស្ថាបនា...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានព្រមានអ៊ីរ៉ង់ប្រឆាំងនឹង “ការប៉ុនប៉ងរៀបចំការវាយប្រហារ ប្រឆាំងនឹងអ៊ីស្រាអែល នៅក្រៅប្រទេស” ដោយគំរាមកំហែងថាអ៊ីស្រាអែល នឹងកំណត់តម្លៃ សម្រាប់ការប៉ុនប៉ងធ្វើបាបពលរដ្ឋរបស់ខ្លួន ។ ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោក Bennett បានឲ្យដឹងថា “បច្ចុប្បន្នយើងកំពុងឃើញការប៉ុនប៉ង របស់អ៊ីរ៉ង់ក្នុងការវាយប្រហារ លើជនជាតិអ៊ីស្រាអែល នៅក្នុងទីតាំងផ្សេងៗពីបរទេស” ដោយបន្ថែមថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រី ដែលជាកូតារបស់គណបក្សប្រជាជនកម្ពុជា (CPP) មិនត្រូវអួងអាងឌឺដង ដាក់ផ្លែ ដាក់ផ្កា ទៅគណបក្សនយោបាយផ្សេងៗ ដែលចាញ់ឆ្នោតនោះទេ ព្រោះសុទ្ធសឹងតែជាខ្មែរដូចគ្នា។ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តពោធិរង្ស៊ី ហៅវត្តត្រពាំងទទឹម ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែល ប្រឆាំងនឹងគោលដៅដែល មានទំនាក់ទំនងនឹងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ត្រូវបានអនុវត្តដោយមានការយល់ព្រម ជាសម្ងាត់ពីយោធាសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត Wall Street Journal...
ភ្នំពេញ៖ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញប្បទានទាំងអស់ ឲ្យផ្តល់ប្រាក់កម្ចីដោយយកចិត្តទុកដាក់ លើលទ្ធភាពសងត្រលប់ ជាជាងទ្រព្យធានា។ ក្នុងវេទិកាសហគ្រិនស្ត្រី ស្តីពី «លទ្ធភាពទទួលបានហិរញ្ញប្បទាន និងទីផ្សារក្នុងការអភិវឌ្ឍអាជីវកម្មរបស់ស្រ្តី» នាពេលថ្មីៗនេះ លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងថា សហគ្រិនត្រូវការលទ្ធភាព ទទួលបានសេវាហិរញ្ញប្បទាន...
ភ្នំពេញ៖ ក្រុមការងារអភិរក្សសត្វកម្ពុជា បានចាប់ផ្តើមដំណើរការជំរឿន សត្វត្មាតប្រចាំឆ្នាំរបស់ខ្លួន ស្ថិតក្នុងក្របខណ្ឌ នៃការធ្វើជំរឿនប្រចាំឆ្នាំចំនួន ៥ដង ដើម្បីតាមដានលើទិន្នន័យ វត្តមានរបស់សត្វត្មាត និងការត្រៀមរៀបចំផែនការបន្ត ក្នុងការការពារថែរក្សា និងអភិរក្សប្រភេទសត្វស្លាបកម្រនេះឲ្យ បានគង់វង្ស។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា ទីតាំងជំរឿនចំនួន ៤ កន្លែងត្រូវបានបើកក្នុងពេលដំណាលគ្នា នាថ្ងៃនេះ គឺ ទី១-ដែនជម្រកសត្វព្រៃសម្បូណ៌ក្នុងខេត្តក្រចេះ...
បរទេស៖ យោងតាមទិន្នន័យប្រចាំសប្តាហ៍ ដែលធ្វើឡើងដោយក្រុមហ៊ុនអ្នកជំនាញ ផលិតប្រេងនៃទីក្រុង Houston មានឈ្មោះថា Baker Hughes កាលពីថ្ងៃសុក្រម្សិលមិញនេះបង្ហាញថា ចំនួនខួងប្រេងរបស់អាមេរិក នៅសប្តាហ៍នេះបានកើនឡើងដល់ ៧៤០ដងមកហើយ។ ប្រភពដដែលបានបង្ហាញទៀតដែរថា ធៀបទៅនឹងចំនួនខួងប្រេង កាលពីសប្តាហ៍មុនមានត្រឹមតែ ២៧០ដងប៉ុណ្ណោះ ហើយក្នុងនោះការខួងនៅលើដីមាន ៧២១ដង ខួងលើដីទឹកមាន៣ដងនិងខួង នៅសមុទ្រមានចំនួន ១៦ដង។ មកទល់បច្ចុប្បន្នក្រុមហ៊ុន...