អ៊ីស្លាម៉ាបាដ៖ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់ អំពីតម្រូវការ សម្រាប់ការកាត់បន្ថយអំពើហឹង្សា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាគន្លឹះដើម្បីធ្វើឱ្យ ដំណើរការសន្តិភាពឆ្ពោះទៅមុខ។ ការអំពាវនាវរបស់ប៉ាគីស្ថាន បានកើតឡើងចំពេលមាន ការកើនឡើងនៃការវាយប្រហារ របស់ពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ទោះបីមានកិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងតាលីបង់ក៏ដោយ។ ក្រសួងការបរទេសប៉ាគីស្ថាន បានឲ្យដឹងថា ប្រទេសនេះបានគូសបញ្ជាក់ ជាប្រចាំនូវសារៈសំខាន់នៃប្រទេសអាហ្វហ្គានីស្ថាន ប្រកបដោយសន្តិភាព...
សាំងហ្គាពួរ៖ ប្រទេសសិង្ហបុរី នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើប្រតិបត្តិការអាជីវកម្មឡើងវិញជាបណ្តើរៗ ចាប់ពីថ្ងៃទី១២ ខែឧសភាខណៈពេលដែល រក្សាបាននូវការបិទមួយ ផ្នែករហូតដល់ថ្ងៃទី០១ ខែមិថុនា ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងថ្មី។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បានលេីកឡេីងថា “យើងកំពុងស្នើសុំឱ្យក្រុមហ៊ុនផ្សេងៗដាក់ចេញ នូវវិធានការណ៍ផ្សេងៗ ហើយពួកគេនឹងចាប់ផ្តើមរៀបចំឥឡូវនេះ … នៅពេលពួកគេបានត្រៀមរួចរាល់ នៅថ្ងៃទី១២ ខែឧសភា ពួកគេអាចបន្តការងារបាន”...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នឹងធ្វើការសម្រេចចិត្តជាផ្លូវការ លើការពន្យារពេលមួយខែទៀត ទៅក្នុងភាពអាសន្ន ទូទាំងប្រទេសនៅថ្ងៃច័ន្ទនេះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ បើទោះបីជាមានរោគសញ្ញា មិនអំណោយផលនៃ ករណីធ្លាក់ចុះក៏ដោយ។ ការពន្យាពេលហួសថ្ងៃពុធ ដែលជាថ្ងៃចុងក្រោយនៃថ្ងៃឈប់ សម្រាកសប្តាហ៍មាសរបស់ប្រទេសជប៉ុន ដល់ថ្ងៃទី៣១ ខែឧសភា បានកើតឡើងខណៈដែលប្រព័ន្ធ វេជ្ជសាស្ត្រមានសភាពទ្រុឌទ្រោមនិងសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារការស្នើសុំនៅផ្ទះ និងបិទអាជីវកម្មក្រោមសេចក្តីប្រកាសអាសន្ន។ លោកអាបេ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថាខ្លួននឹងបញ្ចប់យុទ្ធនាការ នៅឆ្ងាយពីសង្គមរាប់សប្តាហ៍របស់ខ្លួន និងអនុវត្តនូវគម្រោងដាច់ដោយឡែក សំរាប់ការរស់នៅប្រចាំថ្ងៃ នៅចុងសប្តាហ៍នេះដោយសារការផ្ទុះឡើង នូវមេរោគថ្មីនេះ បានថយចុះ។ លោកនាយករដ្ឋមន្រ្តីជុង ស៊ុយគង់ បានថ្លែងនៅក្នុងកិច្ចប្រជុំមួយ ស្តីពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាតកូវីដ-១៩ ថាគម្រោងដាក់គម្លាតជីវិត រស់ប្រចាំថ្ងៃត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធ។ ប្រទេសកូរ៉េខាងត្បូង ដែលបាននិងកំពុងអនុវត្ត វិធានការណ៍គម្លាតសង្គម ជំនួសឱ្យការចាក់សោយ៉ាងតឹងរឹងបានបន្ថែមតែ ១៣ ករណីប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ។ ចំនួនអ្នកស្លាប់របស់ប្រទេសនេះឡើងដល់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសាបានឲ្យដឹងថា ក្រុមហ៊ុនប៊ូអ៊ីងនៅថ្ងៃនេះ បានប្រកាសថា ខ្លួនបានខាតបង់ប្រាក់ រហូតទៅដល់ ៦៤១លានដុល្លារ នៅក្នុងត្រីមាសទី១នេះហើយ កំពុងត្រៀមផែនការកាត់បន្ថយ កម្លាំងពលកម្មនិងផលិតកម្មផលិត យន្តហោះរបស់ខ្លួនផងដែរ។ ក្នុងនោះផងដែរក្រុមហ៊ុន ក៏បានប្រកាសនឹងបញ្ចប់ដំណើរការ ផលិតយន្តហោះ 737 Maxផងដែរ។ ក្រុមហ៊ុនក៏បានប្រកាសផងដែរពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ត្រីមាសទី១ ជាមួយនឹងប្រាក់ចំណូលដែលមាន ១៦,៩...
សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ២៤,៣ ភាគរយក្នុងខែមេសា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារគ្រោះថ្នាក់នៃជំងឺរាតត្បាត និងការធ្លាក់ចុះតម្លៃប្រេង ហើយបានជួបនឹង ឱនភាពពាណិជ្ជកម្មប្រចាំខែដំបូង ចាប់ពីឆ្នាំ២០១២ ។ ការនាំចេញទៅក្រៅប្រទេស បានឈានដល់ ៣៦,៩ ពាន់លានដុល្លារកាលពីខែមុនធៀបនឹង ៤៨,៧ ពាន់លានដុល្លារ កាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យ ដែលចងក្រងដោយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ស្របពេលនឹងការបង្កេីនអនាម័យ សុខភាពអាយុជីវិត ប្រជាពលរដ្ឋ តរូវតែចូលរួមគោរព ច្បាប់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍ កេីតឡេីងរាល់ថ្ងៃ ហើយស្លាប់ច្រេីនជាងជំងឺឆ្លងកូវីវីដ-១៩ ទៅទៀត។ សម្ដេចតេជោបានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ថា ប្រជាពលរដ្ឋ...
បរទេស៖ នៅថ្ងៃសុក្រ ទី១ ខែឧសភា មហាសេដ្ឋីដែលជាស្ថាបនិក របស់ក្រុមហ៊ុន Microsoft លោក Bill Gate បានសរសេរនៅក្នុង blog របស់លោកថា បច្ចុប្បន្នលោកមាន បេក្ខភាពជោគជ័យពី ៨ ទៅ១០ ហើយសម្រាប់ការផលិត វ៉ាក់សាំងការពារវិរុសកូរ៉ូណា។ លោក Bill Gate...