បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើការប្រកាសថា យន្តហោះទម្លាក់គ្រាប់សហរដ្ឋអាមេរិក B-1B Lancer មួយគ្រឿង ដែលត្រូវបានប្រគល់ឲ្យ កងកម្លាំងទម្លាគ់គ្រាប់លេខ៣៧ បានចូលរួមជាមួយកងកម្លាំង ទ័ពអាកាសជប៉ុន ធ្វើសមយុទ្ធទ្វេភាគីនៅក្បែរប្រទេសជប៉ុន កាលពីសប្ដាហ៍មុន ។ យោងតាមកងកម្លាំងទ័ពអាកាសអាមេរិក យន្តហោះនោះ បានហោះហើរចេញ ពីមូលដ្ឋានទ័ពអាកាស Ellsworth នៅក្នុងរដ្ឋ South Dakota...
បរទេស៖ គណៈរដ្ឋមន្ត្រីនៃ ប្រទេសអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ បានជំរុញឲ្យក្រុមបះបោរ ដ៏ធំក្នុងប្រទេសយេម៉ែន ដែលទើបបានប្រកាស ស្វយគ្រប់គ្រងនៅភាគខាងត្បូងប្រទេស គោរពតាមកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការជាប់គាំងពីមុន ជាមួយរដ្ឋាភិបាលដែល អារ៉ាប៊ីសាអូឌីតគាំទ្រ។ ដោយសំដៅដល់ការព្រមព្រៀង ចែករំលែកអំណាចគ្នាកាលពីខែវិច្ឆិកា គណៈរដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត បាននិយាយក្នុងសេចក្តី ថ្លែងការណ៍មួយថា “វិធានការណាមួយ ដែលផ្ទុកទៅនឹងកិច្ចព្រមព្រៀង នៅទីក្រុងរីយ៉ាដ គួរតែត្រូវបានលុបចោល”។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេស ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើវិស័យទេសចរណ៍អាស៊ាន តាមរយៈ Video Conference នៅថ្ងៃទី២៩ មេសា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានឯកភាពគ្នាដាក់ចេញនូវវិធានការ សំខាន់ៗចំនួន ៧ចំណុច ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលរងផលប៉ះពាល់ ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងទេសចរណ៍ ។ លោក...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានរកឃើញថាមានមនុស្សជាង ១ លាននាក់បានឆ្លងជំងឺកូវីដ-១៩ នេះហើយក្លាយជា ប្រទេសដំបូងគេ ដែលឈានដល់ដំណាក់ កាលឆ្លងដ៏មហិមា នេះបេីយោងតាមការ ចុះផ្សាយរបស់ទី ភ្នាក់ងារសារព័រ៌មាន ក្យូដូជប៉ុន។ នៅទូទាំងពិភពលោកចំនួនករណីឆ្លង ដែលបានបញ្ជាក់បានឡើងដល់ជាង ៣ លាននាក់ដោយជំងឺបណ្តាលមកពីជំងឺរលាកសួតបានសម្លាប់មនុស្សជាង ២១០.០០០ នាក់ ក្នុងអេស្បា ញនិងអ៊ីតាលី ឈរនៅលេខរៀងបន្ទាប់...
ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ទាំងអស់រួមគ្នាទប់ស្កាត់ ឲ្យបានចំពោះពលករខ្មែរ ដែលចង់វិលត្រឡប់ទៅកាន់ ប្រទេសថៃវិញ ខណៈមានមេខ្យល់កំពុងដើរ ឃោសនាឲ្យពួកគេវិលវិញ ។ ចំពោះករណីនេះ ត្រូវបានលោកស្រីអះអាងថា អាច នឹងធ្វើឲ្យពួកគេជួបហានិភ័យ ខ្ពស់ចំពោះការបញ្ហា...
បរទេស៖ ស្ថានទូតកូរ៉េខាងជើង ប្រចាំនៅក្នុងទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍ ទើបបានចេញសេចក្តីថ្លែងការណ៍ ខុសប្រក្រតីមួយ ដោយលើកសរសើរពី មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ស្របពេលមានមន្ទិល សង្ស័យកើនឡើង ស្តីពីស្ថានភាពបាត់ខ្លួន របស់មេដឹកនាំកូរ៉េខាងជើងរូបនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស្ថានទូតកូរ៉េខាងជើង បាននិយាយថា បើទោះជាអនាគតមិនច្បាស់លាស់ ប៉ុន្តែលោក គីម បានបង្ហាញខ្លួនលោកថា...
បរទេស៖ ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានចូលរួមជាមួយសហរដ្ឋអាមេរិក ធ្វើការថ្កោលទោសការបាញ់បង្ហោះ ផ្កាយរណបយោធារបស់ប្រទេសអ៊ីរ៉ង់ ដោយធ្វើការលើកឡើងថា វាជាការបំពានមួយ ចំពោះសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ។ មន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានថ្កោលទោសការបាញ់បង្ហោះនោះ ដោយលើកឡើងថា មីស៊ីលដែលប្រើបញ្ជូនផ្កាយរណប Nour-1...
បរទេស៖ ការប្រកាសស្វយគ្រប់គ្រង ធ្វើឡើងដោយក្រុមបះបោរ នៅក្នុងប្រទេសយេម៉ែន នាពេលថ្មីៗនេះ បានធ្វើឲ្យមេដឹកនាំយោធានិងការទូត ធ្វើការអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងៀម ព្រោះភ័យខ្លាចថា ទង្វើបែបនេះ បញ្ឆេះឲ្យមានភ្លើងហិង្សាខ្លាំងឡើង រវាងក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង និងរដ្ឋាភិបាលយេម៉ែន ដែលអន្តរជាតិទទួលស្គាល់។ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីតនៅយេម៉ែន មន្ត្រីការទូត និងអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវឲ្យក្រុមប្រឹក្សា អន្តរកាលភាគខាងត្បូងយេម៉ែន ឈប់ធ្វើការបង្កឲ្យមានភាពតានតឹងកើនឡើង នៅក្នុងប្រទេសដែលខ្ទេចខ្ទាំ...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា វឌ្ឍនភាពនៃការអនុវត្តគម្រោង ធ្វើឲ្យប្រសើរឡើងនូវ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណដែលមានប្រវែង ៨៤,៧៤គីឡូម៉ែត្រ សម្រេចបាន ៨០,០២%ហើយ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួង សាធារណការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា គម្រោងធ្វើឲ្យប្រសើរឡើង ផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១)...