ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៩៖៣០នាទីព្រឹក ថ្ងៃទី២៩ មេសានេះ បាននិងកំពុងជួបពិភាក្សាការងារ ជាមួយលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យ Timor-Leste ។
ភ្នំពេញ៖ ដោយសារសភាពការណ៍ នៃការីករាលដាលជំងឺឆ្លងកូវីដ១៩ នៅលើពិភពលោក នៅមិនទាន់បានថមថយនៅឡើយ លោក ប្រាយុទ្ធ ចាន់អូចារ នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានសម្រេច ប្រកាសដាក់ប្រទេសរបស់ខ្លួន ក្នុងគ្រាមានអាសន្ន រយៈពេល ១ខែបន្ថែមទៀត ។ យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៨ មេសា បានឲ្យដឹងថា រាជរដ្ឋាភិបាលថៃដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេល...
កាលពីថ្ងៃទី២៥ ខែមេសា យន្តហោះដឹកអីវ៉ាន់ របស់កងទ័ពជើងអាកាសប្រទេសចិន បានចុះចតនៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញម្តងទៀត ដោយបំពាក់នូវសម្ភារៈបរិក្ខារពេទ្យ សំរាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយទន្ទឹមនឹងគ្នា បាននាំមកនូវមនោសញ្ចេតនា និងមិត្តភាពដ៏ជ្រាលជ្រៅ និងការជូនពរល្អប្រសើរ ពីប្រជាជនចិនជាង ១៤០០លាននាក់ និងពីយោធិនចិនចំនួន ២លាននាក់។ នេះគឺជាជំនួយលើកទី៣ ដែលក្រសួងការពារជាតិចិន បានផ្តល់សម្ភារពេទ្យ សំរាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនចំពោះក្រសួងការពារជាតិកម្ពុជា ហើយបានបង្ហាញច្បាស់លាស់ថែមទៀត...
ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា រដ្ឋាភិបាលចិន នឹងបន្តជួយគាំទ្រកម្ពុជាតទៅទៀត ដើម្បីជំរុញការអភិវឌ្ឍ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ ពីការរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំង កូវីដ១៩ កាលពីរសៀលថ្ងៃទី២៧...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយដំណើរការអនុម័តមួយ នៅចុងខែនេះសម្រាប់ ការសាកល្បងគ្លីនិក និងការស្រាវជ្រាវសម្រាប់វ៉ាក់សាំង ពិសោធន៍ និងការព្យាបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Park Neung-hoo បានឲ្យដឹងថាស្ថិតក្រោម ការផ្លាស់ប្តូរនេះដំណើរការអនុម័តនឹងត្រូវបានកាត់ បន្ថយរហូតដល់តិចជាងមួយសប្តាហ៍ ចាប់ពីមួយ ខែ ឬ ២ ខែបច្ចុប្បន្ន។...
បរទេស៖ មន្ត្រីកូរ៉េខាងត្បូង ធ្វើការសង្កត់ធ្ងន់ថា ពួកគេមិនឃើញមាន សកម្មភាពខុសប្រក្រតី នៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ ហើយនិងកំពុងតែប្រុងប្រយ័ត្ន ចំពោះសេចក្តីរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានជម្ងឺ ឬក៏ត្រូវបានឲ្យស្នាក់នៅ ដាច់ដោយឡែក ដោយសារក្តីព្រួយបារម្ភអំពីវីរុសកូរ៉ូណា។ នៅក្នុងកិច្ចប្រជុំសម្ងាត់មួយ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីបង្រួបបង្រួមរបស់ ប្រទេសកូរ៉េខាងត្បូង លោក Kim...
តូក្យូ៖ ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា សេដ្ឋកិច្ចក្នុងតំបន់របស់ប្រទេសជប៉ុន បាននិងកំពុងធ្លាក់ចូលក្នុងភាព អាក្រក់យ៉ាងឆាប់រហ័ស និងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ខណៈដែលវីរុសឆ្លងកូវីដ-១៩ បានបង្កផលប៉ះពាល់ យ៉ាងខ្លាំងលេីសេដ្ឋកិច្ចជាតិ។ ក្រសួងបានបន្ទាបការវាយតម្លៃរួម របស់ខ្លួនសម្រាប់តំបន់ចំនួន ១១ ជាលើកដំបូងចាប់តាំងពីខែតុលាឆ្នាំ២០១២។ ខ្លួនបានឲ្យដឹងនៅក្នុងខែមករាថា ខណៈពេលដែលមានភាព ទន់ខ្សោយមួយចំនួននៅក្នុងសកម្មភាពផលិតកម្ម សេដ្ឋកិច្ចកំពុងងើបឡើងវិញ។ ក្រសួងបានកត់សម្គាល់ ថាមេរោគនេះបានបណ្តាលឱ្យមាន ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងការចំណាយគ្រួសារ និងបរិភោគទៅតម្រូវការក្រៅប្រទេស...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន ទទូច ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវ គោក ដើម្បីការពារ អាយុជីវិត និងទ្រព្យសម្បត្តិខ្លួន ឯងផ្ទាល់ និងអ្នកដទៃ ដោយស្មារតីទទួល ខុសត្រូវខ្ពស់។ យោងតាមសេចក្ដីជូនដំណឹង...
ភ្នំពេញ៖ ក្នុងអំឡុងពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបន្តក្រើនរំលឹកដល់កងទ័ពនិងនិស្សិត ខ្មែរនៅក្រៅប្រទេស បន្តថែរក្សាអនាម័យ អោយបានជាប់ជានិច្ច។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើបណ្ដាញហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា «សូមក្មួយៗ កងទ័ព...