ភ្នំពេញ៖ ដើម្បីជាការរួមចំណែក ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តអត់ធ្មត់ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ ចំពោះវិធានការនានា ជាពិសេសបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ។ សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញ...
បរទេស៖ អ្នកជំនាញផ្នែកសុខភាព សាធារណៈកំពូលរបស់ ប្រទេសចិនបាននិយាយថា ប្រទេសចិន អាចមានវ៉ាក់សាំងប្រឆាំងនឹង មេរោគ Covid-19 សម្រាប់ការប្រើជាបន្ទាន់នៅខែកញ្ញា និងសម្រាប់សាធារណជន ទូទៅនៅដើមឆ្នាំក្រោយ ។ យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នេះជាលើកទីមួយហើយ...
បរទេស៖ អ្នកកបើកយន្ដហោះ Jet-liner លោក Thanun Khantatatbumroong បានសម្រេចចិត្តចាប់ផ្តើមរត់ម៉ូតូ ដោយផ្តល់សេវាអាហារដល់ផ្ទះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍របស់គាត់ បានផ្អាកសេវាកម្មក្នុងអំឡុងពេលមានវិបត្តិ Covid-19 ដោយកាត់បន្ថយប្រាក់ចំណូល របស់គាត់ជាង ៥០ ភាគរយ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩” នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងបានបន្តព្យាបាល អ្នកជំងឺឆ្លងកូវីដ១៩ បានជាសះស្បើយចំនួន ២នាក់បន្ថែមទៀត សរុបកើនដល់ ១១៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាល នៅសល់ត្រឹមតែ ៣នាក់ទៀតតែប៉ុណ្ណោះ ៕
បរទេស៖ ប្រជាជននៅរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង បានចាប់ផ្តើមទិញរបស់ ប្រើប្រាស់ស្តុកទុក នៅពេលមានពាក្យចចាមអារ៉ាម អំពីការស្លាប់របស់មេដឹកនាំ ប្រទេសគឺលោកគីមជុងអ៊ុន។ នេះបើយោងតាមកាសែត Washington Post ។ ប្រជាជនបានរាយការណ៍ថា បានទិញអ្វីៗគ្រប់យ៉ាងតាំង ពីស្រារហូតដល់ត្រីកំប៉ុង ក្នុងពេលរបាយការណ៍ស្តីពី “ជំងឺធ្ងន់ធ្ងរ” របស់ប្រធានាធិបតី គីម ឬសូម្បីតែភាពមិនច្បាស់លាស់ នៃការស្លាប់របស់មេដឹកនាំ កំពូលរបស់ប្រទេស។...
រ៉ាម៉ាឡាហ៍៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសប៉ាឡេស្ទីន បានជំរុញឲ្យអ៊ីស្រាអ៊ែល ធ្វើការដោះលែងអ្នកទោសប៉ាឡេស្ទីនម្នាក់ មានរោគសញ្ញាជំងឺកូវីដ១៩ ករណីនេះបានកើតរយៈពេល ៣ថ្ងៃ បន្ទាប់ពីរូបគាត់ ត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ីស្រាអ៊ែល នៅតំបន់ West Bank ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។ លោក Saeb Erekat...
ភ្នំពេញ៖ ក្រោយចុះត្រួតពិនិត្យឃើញថា ភាគីវៀតណាម បោះតង់រំលោភចូលក្នុងតំបន់សចំនួន ៩កន្លែងនោះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានប្រាប់ឲ្យរុះរើសចេញឲ្យឆ្ងាយ ពីបន្ទាត់ព្រំដែនជាតំបន់សភ្លាមៗ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល...
ថៃ៖ អាកាសយានដ្ឋានសុវណ្ណភូមិ របស់ប្រទេសថៃ នឹងត្រៀមខ្លួនបើកដំណើរ ការឡើងវិញនៅថ្ងៃទី១ ឧសភា បន្ទាប់ពីការបិទជាបណ្តោះអាសន្ន ដោយសារវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើករបស់លោក Sutheerawat Suwannawat នាយកព្រលានយន្តហោះថា ពួកគេនឹងអាចទ្រទ្រង់រាល់ការ ហោះហើរទាំងអស់ដូចពីមុន ប៉ុន្តែការកែសំរួលមួយចំនួន នឹងត្រូវបានទាមទារទាក់ទងទៅ...
បរទេស៖ កូរ៉េខាងត្បូង បានចេញមុខបន្សាបលើ ការរំពឹងទុកកាន់តែច្រើនឡើង ៗ អំពីសុខភាពរបស់មេដឹកនាំ កូរ៉េខាងជើងលោក គីមជុងអ៊ុន ដោយប្រាប់ CNN ថា លោក គីម គាត់“ មានជីវិត និងមានសុខភាពល្អ” ។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០...
អង់គ្លេស៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ស្រ្តីជាម្តាយដែលផឹកសុរា ពេលមានផ្ទៃពោះកំពុង ធ្វើឲ្យកូនៗរបស់ពួកគេប្រឈមនឹង ហានិភ័យខ្ពស់នៃការវិវត្ត ទៅជាជំងឺធ្លាក់ទឹកចិត្ត នៅពេលពួកគេមានវ័យជំទង់ ជាក់ជាមិនខានឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bristol បានពិនិត្យទិន្នន័យលើស្ត្រីចំនួន ១៤,៥៤១នាក់ ដែលមានផ្ទៃពោះនៅទសវត្សឆ្នាំ១៩៩០ និងមើលថា តើកូនៗរបស់ពួកគេមាន ជំងឺធ្លាក់ទឹកចិត្តនៅអាយុ ១៨ ឆ្នាំដែរឬទេ។...