ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយ ប្រេងឥន្ធនៈ សម្រាប់អនុវត្តពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា ប្រេងសាំងធម្មតា ធ្លាក់ថ្លៃនៅសល់ តែ២២៥០រៀល តែប៉ុណ្ណោះ ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ២៣០០រៀល ក្នុងមួយលីត្រ ៕
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹងថ្ងៃទី១៦ មេសានេះ បាននឹងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល» នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ក្នុងទិសដៅស្នូល ជំរុញគោលនយោបាយ...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានសង្កត់ធ្ងន់ថារដ្ឋាភិបាលមិនទាន់ បានបញ្ចប់ដំណាក់កាល សម្រាប់គម្រោងផ្តល់ប្រាក់ ៥.០០០ បាត ដល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺ Covid-19 នោះទេ ព្រោះមូលនិធិដែលមានស្រាប់ មានរយៈពេលតែមួយខែប៉ុណ្ណោះ។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានប្រកាសនៅថ្ងៃពុធនេះថា នឹងបន្លាយពេលក្នុងការហាមប្រាមរាល់ ការហោះហើរចូល ក្នុងប្រទេសគិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ។ លោក Chula Sukmanop ប្រធាន CAAT បានថ្លែងថា “ការហាមប្រាមគឺផ្តើមឡើង...
ភ្នំពេញ៖ ក្រោយពីឃើញ បណ្ដាញសារព័ត៌មាន មួយចំនួនបានចុះផ្សាយថា ពលករខ្មែរមួយក្រុមត្រូវបាន អាជ្ញាធរថៃឃាត់ខ្លួនបន្ទាប់ពីពួកគេជួបជុំគ្នា ផឹកស៊ីយ៉ាងសប្បាយ ដែលបំពានទៅនឹងបម្រាមហាមឃាត់ ទូទាំងប្រទេសរបស់រដ្ឋាភិបាលថៃ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យ ពលករ-ពលការីខ្មែរ ដែលស្នាក់នៅនិងធ្វើការងារ នៅក្នុងប្រទេសថៃទាំងអស់ ចូលរួមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលបានដាក់ចេញដោយអាជ្ញាធរថៃ។...
បរទេស៖ ក្រុមហ៊ុនកូរ៉េខាងត្បូង SolGent នាពេលថ្មីៗនេះ ទើបទទួលបានការបញ្ជាឲ្យ ធ្វើការផ្គត់ផ្គង់ដល់ទីភ្នាក់ងារ រដ្ឋាភិបាលសហរដ្ឋអាមេរិក នូវឧបករណ៍តេស្តរកមេរោគកូវីដ១៩ ចំនួន ៧.៥០០បន្ថែមទៀត ដែលឧបកណ៍នីមួយៗ អាចធ្វើការតេស្តរកវីរុសកូរ៉ូណាចំនួន ១០០ដង។ អគ្គនាយកក្រុមហ៊ុនកូរ៉េខាងត្បូងនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ការបញ្ជាកុម្ម៉ង់នោះ នឹងធ្វើឲ្យចំនួនតេស្តដែលអាជ្ញាធរ សហរដ្ឋអាមេរិកអាចធ្វើបាន កើនឡើងជាទ្វេដង ដោយប្រើប្រាស់ឧបករណ៍ មានប្រភពមកពីកូរ៉េខាងត្បូង...
ញូវដេលី៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងពង្រីកការដាក់ បំរាមគោចរណ៍នៅទូទាំងប្រទេស ដែលបានដាក់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ រហូតដល់ថ្ងៃទី៣ ខែឧសភា។ បំរាមដែលបានចូលជាធរមាន នៅថ្ងៃទី២៥ ខែមីនា ត្រូវបានកំណត់ដំបូង រហូតដល់ថ្ងៃអង្គារ ប៉ុន្តែការពន្យាពេលត្រូវបានគេចាត់ទុកថា ចាំបាច់នៅពេលដែល ប្រទេសនេះឃើញថា ចំនួននៃករណីឆ្លងដែលបានបញ្ជាក់មានលើសពី ១០.០០០ករណីក្នុងចំណោម ៦០០ករណី ដែលត្រូវបានរាយការណ៍នៅថ្ងៃដំបូង...