តូក្យូ៖ លោក Haruhiko Kuroda ទេសាភិបាលធនាគារកណ្តាលជប៉ុន BOJ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ កំពុងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទសជប៉ុន ហើយទស្សនវិស័យសេដ្ឋកិច្ច ពិភពលោកនៅតែមិនទាន់មានភាព ច្បាស់លាស់នៅឡើយ។ លោកបានប្រាប់ទូរគមនាគមន៍ ជាមួយអ្នកគ្រប់គ្រងសាខាប្រចាំតំបន់របស់ធនាគារកណ្តាលថា “BOJ នឹងចាត់វិធានការបន្ធូរបន្ថយបន្ថែម ដោយគ្មានការស្ទាក់ស្ទើរបើចាំបាច់” ខណៈពេលកំពុងឃ្លាំមើលការវិវត្តនៃការរីករាលដាល នៃមេរោគកូវីដ-១៩នេះ៕ ដោយ ឈូក បូរ៉ា
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃពុធ សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយជំងឺកូវីដ១៩លើសពី១៤.៦០០នាក់ ដែលជាប្រទេសជាប់លំដាប់លេខ២ នៅលើពិភពលោក បន្ទាប់ពីអ៊ីតាលី ។ នាពេលឥឡូវនេះ ការឆ្លងរាលដាលជំងឺ បានសម្លាប់មនុស្សនៅសហរដ្ឋអាមេរិក អស់តិចបំផុត១៤.៦៩៥នាក់ ដែលនាំមុខពិភពលោក ដោយមានអ្នកឆ្លងជំងឺ ច្រើនជាងគេបំផុតដល់ទៅ...
ភ្នំពេញ៖ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងព័ត៌ មាន មិនដែលចាត់ទុក ការផ្សព្វផ្សាយព័ត៌មាន តាមរយៈហ្វេសប៊ុក គឺជាអង្គភាពសារព័ត៌មាន ទេ ឬក៏ព័ត៌មានមិនពិត ដូច្នេះបើផ្សាយព័ត៌មានមិនការពិត គឺទទួលខុសត្រូវ ចំពោះមុខច្បាប់។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ...
ភ្នំពេញ៖ ស្របតាមគំនិតផ្តួចផ្តើម របស់សាធារណរដ្ឋ សង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០ នៅថ្ងៃទី៩ មេសានេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បាននិងកំពុងបើកកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៨ មេសា បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ...
ភ្នំពេញ៖ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ ធ្វើសមយុទ្ធយោធាជាមួយ សហរដ្ឋអាមេរិកនៅកម្ពុជា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានទូរស័ព្ទមកសម្ដេច ដើម្បីសម្ដែងការអបអរសាទរ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអាស៊ាន ជាពិសេសក៏បាននិយាយពីបញ្ហាកូវីដ១៩ផងដែរ ។ ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាថ្ងៃទី៧ មេសា...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា មនុស្សជាង ៥០នាក់ ដែលបានជាសះស្បើយបន្ទាប់ពីឆ្លងមេរោគកូវីដ-១៩ បានធ្វើតេស្តវិជ្ជមានម្តងទៀត ប៉ុន្តែលទ្ធផលនេះអាចបណ្តាលមកពីការធ្វើឱ្យសកម្មឡើងវិញនៃវីរុសនេះ។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងថាមនុស្ស ៥១ នាក់មកពីទីក្រុង Daegu និងខេត្ត Gyeongsang ភាគខាងជើង ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺកូវីដ-១៩ នៅទីនេះបានធ្វើតេស្តវិជ្ជមាន សម្រាប់វីរុសនេះ បន្ទាប់ពីពួកគេត្រូវបានដោះលែងពីការ...
ភ្នំពេញ៖ ថ្ងៃនេះមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សុំធ្វើការដកស្រង់អត្ថបទដើមទាំងស្រុង ពីគេហទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា មកធ្វើការបង្ហាញជូនប្រិយមិត្ត ដែលតែងតែនិយមតាមដាន ព័ត៌មានឲ្យបានជ្រាបច្បាស់ពីដំណើរដើមទង នាំឲ្យមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ ឆ្លងជំងឺកូវីដ១៩ និងការព្យាបាល ។ ខាងក្រោមនេះ ជាការរៀបរាប់របស់មន្ត្រីខ្មែរម្នាក់ ដែលសះស្បើយពីជំងឺកូវីត១៩ ពីការព្យាបាល ការប្រើប្រាស់ថ្នាំ និងសមត្ថភាពពេទ្យ៖ ជាមន្ត្រីរាជការវ័យ៣៩ឆ្នាំ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ...
ភ្នំពេញ៖ នៅពេលវីរុសកូវីដ-១៩ រីករាលដាលខ្លាំងនៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានពុះពារគ្រោះថ្នាក់សួរសុខទុក្ខ និងផ្តល់ភាពកក់ក្តៅដល់ទីក្រុងប៉េកាំង និងប្រជាជនចិនចំនួន ១៤០០លាននាក់ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។ ប្រជាជនចិននឹងមិនភ្លេច នូវមិត្តភាពដ៏ជ្រាលជ្រៅរបស់ ប្រជាជនកម្ពុជាចំពោះពួកគេឡើយ។ វីរុសមិនបែងចែកប្រទេស ក្នុងពេលដែលរដ្ឋាភិបាលចិន អាចគ្រប់គ្រងវីរុសកូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាព...