បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ដំណើរជំរុញបង្កើតសន្តិភាព អាហ្វហ្គានីស្ថានដឹកនាំ ដោយសហរដ្ឋអាមេរិក បានឃើញមានភាពរីកចម្រើនឡើង ចាប់តាំងពីលោកបានធ្វើដំណើរ ទស្សនកិច្ចទីក្រុងកាប៊ុល កាលពីខែមុន ដើម្បីជំរុញលើកទឹកចិត្ត ប្រធានាធិបតីអាហ្វហ្គានីស្ថាន និងសត្រូវនយោបាយដ៏ចម្បងរបស់លោក ឲ្យបញ្ចប់ជម្លោះដណ្ដើម ការដឹកនាំរបស់ពួកគេ។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News...
សេអ៊ូល៖ កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី កាលពីថ្ងៃច័ន្ទបានយល់ព្រមរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីនាពេលអនាគត ដើម្បីអនុវត្តវាឱ្យបាន ឆាប់រហ័សតាមមធ្យោបាយមួយដែល ជួយកាត់បន្ថយការធ្លាក់ចុះ នៃសេដ្ឋកិច្ចពីការឆ្លងរាតត្បាតថ្មី។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Yoo Myung-hee បានលេីកឡេីងថា “សហគមន៍អន្តរជាតិត្រូវតែរួមគ្នា ដើម្បីរក្សាចង្វាក់ផ្គត់ផ្គង់សកល និងដើម្បីធានាបាននូវ ការធ្វើដំណើររបស់...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសចិន ផ្តោតលើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតវីរុសកូវីដ-១៩ ជាជាងការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗនេះថា នាវាឆ្មាំសមុទ្រចិន នៅក្នុងតំបន់មានជម្លោះ បានបាញ់ឲ្យលិចនាវានេសាទ វៀតណាមមួយគ្រឿង។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Morgan Ortagus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុដែលបានកើតឡើងនៅតំបន់ជុំវិញកោះ Paracel កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ លោកស្រីបានបន្ថែមទៀតថា...
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ទង ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ រួមទាំងបុគ្គលិកនៃមន្ទីរពេទ្យជាច្រើននាក់ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈដែលតម្រូវការឈាម ក្នុងមួយថ្ងៃៗនៅតែមានការកើនឡើង ។ មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលព្យាបាលជំងឺទូទៅ ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងមានវេជ្ជបណ្ឌិតល្បីៗ មកពីប្រទេសវៀតណាមផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះមន្ទីរពេទ្យជោរៃភ្នំពេញ ដែលចូលរួមក្នុងសកម្មភាព ជួយសង្គមជាច្រើនផងដែរ...
បរទេស៖ ប្រទេសតួកគីបាននិយាយ នៅថ្ងៃអាទិត្យថា ខ្លួននឹងកាត់បន្ថយសកម្មភាពយោធា នៅតំបន់ប្រតិបត្តិការក្នុងប្រទេសស៊ីរី ដើម្បីជាការឆ្លើយតបទៅនឹង ការផ្ទុះឆ្លងនៃមេរោគកូរ៉ូណា ស្របពេលដែលករណីស្លាប់ និងករណីឆ្លងនៅតួកគី បានកើនឡើង ។ ក្រសួងការពារជាតិតួកគី បាននិយាយថា កងទ័ពដែលដាក់ពង្រាយនៅស៊ីរី ក្នុងពេលបច្ចុប្បន្ននេះ នឹងចូលហើយ និងចេញពីតំបន់ប្រតិបត្តិការ លុះត្រាតែមានការអនុញ្ញាតពីមេកងទ័ព ដូច្នោះសកម្មភាពរបស់បុគ្គលិកនិងកងទ័ព ត្រូវបានថយចុះ ប្រសិនបើគ្មានការចាំបាច់ទេនោះ។ គួរបញ្ជាក់ថា...
យូអិន៖ ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា ប្រធានទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានស្នើសុំឱ្យប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជេអ៊ីន ឈានមុខគេនៅក្នុងសង្គ្រាមពិភពលោក ប្រឆាំងនឹងមេរោគកូវីដ-១៩ ដើម្បីឱ្យប្រទេសដទៃទៀត អាចដើរតាមគន្លងរបស់ប្រទេសលោក។ ថ្លែងតាមទូរស័ព្ទជាមួយលោក មូន អគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus...
បរទេស៖ The Dailymail ចេញផ្សាយនៅថ្ងៃចន្ទ ទី៦ ខែមេសានេះបានឲ្យដឹងថាអ្នកជំងឺប្រមាណជា ៥១នាក់ ដែលបានជាសះស្បើយពីជំងឺឆ្លងវីរុសកូរ៉ូណានៅក្នុង ប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តរកឃើញវិជ្ជមានសាជាថ្មី ឡើងវិញកំពុងបាន បង្កើនទៅជាការភ័យខ្លាចថាវីរុសអាច នឹងធ្វើឱ្យសកម្មឡើងវិញ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង ជំងឺរាតត្បាតនៃប្រទេសកូរ៉េCenter for Disease Control and Prevention (KCDC) បានបញ្ជាក់ថា វិរុសនេះទំនងជាមានសកម្មភាពឡើងវិញដោយខ្លួនឯងមិនមែនដោយសារតែ...