បរទេស៖ ក្រោយកិច្ចប្រជុំមួយដែលមាន លោកនាយករដ្ឋមន្ត្រី Li Keqiang ជាអធិបតី រដ្ឋាភិបាលចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា ប្រទេសចិននឹងធ្វើការងារ ដើម្បីធ្វើការទប់ស្កាត់បន្ថែមទៀត នូវករណីវីរុសកូរ៉ូណាដែលនាំចូលមក តាមច្រកព្រំដែនផ្លូវគោក។ តាមសេចក្តីរាយការណ៍ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិននោះ បាននិយាយប្រាប់ថា ហានិភ័យនៃវីរុសដែលត្រូវគេនាំចូលមកប្រទេសចិន តាមច្រកព្រំដែនគោក កំពុងតែមានការកើនឡើង ហើយចំនួននៃករណីបែបនេះ មានការកើនឡើងលើសករណីដែលគេកត់ត្រានៅតាម អាកាសយានដ្ឋាននានា ក្នុងពេលថ្មីៗនេះ។ គួរបញ្ជាក់ថា...
បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់នឹងមិនសុំឲ្យសហរដ្ឋអាមេរិកជួយ នៅក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងមេរោគថ្មី គឺវីរុសកូរ៉ូណានោះឡើយ។ នៅក្នុងសន្និសីទផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក Abbas Mousavi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់មិនដែលស្នើសុំ ហើយនឹងក៏មិនសុំឲ្យអាមេរិកជួយដល់ទីក្រុងតេអេរ៉ង់ ក្នុងដំណើរប្រយុទ្ធប្រឆាំង នឹងការផ្ទុះឆ្លងមេរោគ ប៉ុន្តែអាមេរិកគួរតែលើកលែងរាល់ទណ្ឌកម្ម ឯកតោភាគីមិនស្របច្បាប់ទាំងអស់ លើអ៊ីរ៉ង់”។ ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នាវេលាម៉ោង៩ព្រឹក។
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញមុខប្រកាសថា មិនទុកអោយប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ដោយមិនបានដឹង ហើយមិនបានដោះស្រាយ ដោយសារជំងឺកូវីដ-១៩ នោះទេ។នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្តេចតេជោបានបញ្ជាក់ថា “យើងត្រៀមថវិកានេះ សម្រាប់យកទៅជួយប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩...
កូឡាឡាំពួរ៖ ឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ីបានឲ្យដឹងថា ខ្លួនបានស្ទាក់ចាប់ទូកដឹកមនុស្សចំនួន ២០២ នាក់ដែលគេជឿថា ជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មកពីប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ។ លោក Zulinda Ramly អនុប្រធានទីភ្នាក់ងារពង្រឹងដែនសមុទ្រម៉ាឡេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនេះមានបុរស ១៥២ នាក់ ស្ត្រី ៤៥ នាក់ និងកុមារ ៥ នាក់ត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរអន្តោប្រវេសន៍...
តូក្យូ៖ មន្ត្រីរដ្ឋាភិបាលទីក្រុង បានឲ្យដឹងថាទីក្រុងតូក្យូ បានបញ្ជាក់ពីការឆ្លងវីរុសថ្មីចំនួន ១៤៣ករណី កាលពីថ្ងៃអាទិត្យបន្ថែមទៀត ដែលជាអត្រាកើនឡើងខ្ពស់ បំផុតក្នុងកំណត់ត្រា នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ ទន្ទឹមនឹងនេះចំនួនអ្នក កើតជំងឺរលាកសួត ឬកូវីដ-១៩ ដែលបណ្តាលឱ្យស្លាប់នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ១០០ នាក់ហេីយកាលពីថ្ងៃអាទិត្យម្សិលមិញ។ តួលេខថ្មីកាលពីថ្ងៃអាទិត្យនៅទីក្រុងតូក្យូ បានធ្វើឱ្យចំនួនសរុបនៃការឆ្លងវីរុស ដែលត្រូវបានបញ្ជាក់នៅក្នុង រដ្ឋធានីរបស់ប្រទេសជប៉ុនដល់ ១.០៣៣...
ភ្នំពេញ៖ លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញមុខប្រតិកម្មទៅនឹងការលើកឡើងរបស់ លោក យ៉ង សាំងកុមារ ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានលើកឡើងថា “គោលនយោបាយទប់ទល់ អាសន្នសេដ្ឋកិច្ចសំខាន់ជាងច្បាប់ ដាក់ប្រទេសក្នុងគ្រាអាសន្ន។ ច្បាប់នេះមិនអាចដោះស្រាយ អាសន្នសេដ្ឋកិច្ចបានទេ”។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងវប្បធម៌ នងវិចិត្រសិល្បៈ»...
ស៊ិនហួ៖ បុរសម្នាក់និងកូនៗ បានជូនផ្កាដល់បុព្វបុរស នៅមុខវិមានអនុស្សាវរីយ៍ របស់ទុក្ករបុគ្គល (អ្នកដែលបានលះបង់ជីវិត ប្រឆាំងនឹងជំងឺកូវីដ១៩) Hunan ក្នុងទីក្រុង Changsha ខេត្តហ៊ូណាន ប្រទេសចិន កាលពីថ្ងៃទី៤ ខែមេសាឆ្នាំ ២០២០ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា...