យូអិន៖ បេសកជនចិន បានអំពាវនាវដល់ សហគមន៍អន្តរជាតិ ឲ្យផ្តល់ជំនួយស្ថាបនា ដល់ប្រទេសម៉ាលី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ ប្រទេសចិនបានថ្លែងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសម៉ាលី មានភាពស្មុគ្រស្មាញដោយសារកត្តាមួយចំនួន ហើយសហគមន៍អន្តរជាតិគួរតែ “បង្កើនការយល់ដឹងអំពីយុទ្ធសាស្ត្ររបស់ខ្លួន តម្រៀបការចែកចាយ កំណត់អាទិភាព និងផ្តល់ជំនួយក្នុងន័យស្ថាបនា” ។ លោកបានលើកឡើងថា...
យេរ៉ូសាឡឹម៖ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល បានបង្កើនការព្រមានអំពី ការធ្វើដំណើររបស់ខ្លួន សម្រាប់ទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសតួកគី ដល់កម្រិតខ្ពស់បំផុត ដោយលើកឡើងពីការវាយប្រហារ ដែលអាចកើតមានដោយប្រទេសអ៊ីរ៉ង់។ ការព្រមាននេះធ្វើឡើងចំពេល មានការកើនឡើងចុងក្រោយ នៃភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ដោយសារការបន្តនៃការគំរាមកំហែង និងក្នុងន័យនៃការកើនឡើង នៃចេតនារបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារលើជនជាតិអ៊ីស្រាអែល នៅក្នុងប្រទេសតួកគី ជាពិសេសទីក្រុងអ៊ីស្តង់ប៊ុល...
វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានប្រាប់រដ្ឋសភា (NA) នៅដើមសម័យប្រជុំសាមញ្ញលើកទី៣ របស់ខ្លួន ដែលចាប់ផ្តើមនៅរដ្ឋធានីវៀងច័ន្ទថា រដ្ឋាភិបាលឡាវនឹងខិតខំ រក្សាស្ថិរភាពសេដ្ឋកិច្ច ស្ថានភាពហិរញ្ញវត្ថុ និងរូបិយប័ណ្ណ ដើម្បីការពារវិបត្តិ។ នៅក្នុងសម័យប្រជុំនេះ លោក សាយ សំផន ភុំវិហារ ប្រធានរដ្ឋសភាឡាវបានថ្លែងសុន្ទរកថា បើកដោយផ្តល់ឱកាសដល់រដ្ឋាភិបាល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទបានជំរុញឱ្យសហរដ្ឋអាមេរិក ត្រូវគ្នានឹងពាក្យសម្ដីរបស់ខ្លួន ជាមួយនឹងសកម្មភាព រួមទាំងការមិនស្វែងរកការប្រឈមមុខដាក់គ្នា ឬជម្លោះ មិនស្វែងរកសង្គ្រាមត្រជាក់ថ្មី និងមិនស្វែងរកអង្គការណាតូអាស៊ី ឬតំបន់ដែលបំបែកទៅជាប្លុកអរិភាព ហើយឈប់និយាយ ឬធ្វើរឿងដែលអាចបង្កើតការបែកបាក់ និងការប្រឈមមុខដាក់គ្នា។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទង នឹងសុន្ទរកថារបស់លោក Lloyd Austin...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេល្លី ប្រទេសឥណ្ឌា ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោកបណ្ឌិត ចៃហ្សានកា នឹងផ្លាស់ប្តូរទស្សនៈលើ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងពិភាក្សាអំពីវិធីសាស្រ្ត...
បរទេស៖ សមាជិកសភារបស់ប្រទេសក្រូអាតម្នាក់ ដែលមានឈ្មោះថា Mislav Kolakusic កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការរិះគន់ចំៗ ទៅលើគោលនយោបាយ ការពារជាតិព្រមទាំងការបរទេស របស់ប្លុកអឺរ៉ុបហើយថែមទាំង បានចោទប្រកាន់ថាអឺរ៉ុបទាំងមូល បែរជាបានប្តូររូបរាងក្លាយទៅជា អ្នកបម្រើដ៏ស្មោះស្ម័គ្រឲ្យ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនទៅវិញ។ លោក Kolakusic ត្រូវបានគេស្គាល់ថា ជាអ្នកដែលតែងតែប្រើប្រាស់ ពាក្យរិះគន់ខ្លាំងៗទៅលើគោលនយោបាយ របស់លោកខាងលិចក្នុងការ អនុវត្តទណ្ឌកម្មប្រឆាំងរុស្សី និងក៏ដូចជា...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការ ប្រកាសប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងទាញយកសេរីភាពមកវិញនូវ តំបន់ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រុស្សីកន្លងមករួមមានទាំងតំបន់ Donetsk និង Lugansk ផងដែរ។ សេចក្តីថ្លែងការណ៍របស់ លោកប្រធានាធិបតីបានធ្វើឡើង ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី របាយការណ៍ដែលបញ្ជាក់ថា យោធារបស់អ៊ុយក្រែនបានធ្វើការបាញ់កាំភ្លើងធំ ទៅលើតាមអគារស្នាក់នៅអគារផ្សារទំនើប និងមន្ទីរពេទ្យជាច្រើនកន្លែងក្នុងតំបន់ Donetsk។ លោក...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដែងការសោកស្ដាយជាខ្លាំង ចំពោះពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួន ដែលបានប្រឌិតព័ត៌មាន និងវាយប្រហារតាមរយៈបណ្ដាញផ្សព្វផ្សាយបរទេសជាខេមរភាសា ដោយវោហារសាស្រ្ដខុសពីការពិត គ្មានការទទួលខុសត្រូវ ស្ដីពីការអនុវត្តរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមរយៈសេចក្ដីថ្លែងការណ៍របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកថា «វោហារសាស្រ្ដគ្មានតម្លៃជាប្រជាពលរដ្ឋថ្លៃថ្នូរ ជាពិសេសជាអ្នករស់នៅក្នុងអរិយប្រទេស រួចទៅហើយនោះ គឺបញ្ជាក់បង្ហាញពីចេតនាទុច្ចរិតបង្កាច់បង្ខូច និងឥរិយាបទប្រទូសរ៉ាយជាមួយមាតុប្រទេសរបស់ខ្លួន»។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...
បរទេស៖ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto បាននិយាយថា ប្រទេសហ្វាំងឡង់នឹង មិនចូលរួមជាមួយប្លុកណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយគ្មានប្រទេសស៊ុយអែត នោះទេ ។ មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួម ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក្នុងទីក្រុង Helsinki កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មានអ្នកខ្លះចង់ដាក់អន្ទាក់ ហ៊ុន សែន បែរជាត្រូវចងក ខ្លួនឯង ដូចជាករណី «សញ្ជាតិ»។ ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រ ក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ...