ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសឲ្យប្រជាពលរដ្ឋ ដែលកំពុងតំាងទីលំនៅដោយខុសច្បាប់ នៅលើទីតាំងដីដែលមាន ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុទំហំ៩៧ហិកតា ៦៤អា ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវដកខ្លួនធ្វើការចាកចេញដោយស្ម័គ្រចិត្ត មុនពេលសមត្ថកិច្ចចុះ អនុវត្តវិធានការច្បាប់នាពេលខាងមុខ៕
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រកាសចាត់វិធានការផ្លូវច្បាប់ លើករណីការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តទាំងមូល។ ការប្រកាសប្តេជ្ញារបស់លោកអភិបាលខេត្តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នារសៀលថ្ងៃ២៤ សីហា ។តាមរយៈកិច្ចប្រជុំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានព្រះរាជអាជ្ញា ជាអ្នកដឹកនាំការស្រាវជ្រាវ និងសម្របសម្រួលនីតិវិធី ពាក់ព័ន្ធនឹងការទិញ-លក់ពលកម្ម ការជួញដូរ ការបង្ខំាង...
បរទេស៖ យោងតាមការវិភាគ និងរបាយការណ៍ស្រាវជ្រាវមួយចំនួន ដោយបណ្តាញសារព័ត៌មាន របស់លោកខាងលិចដែលមានដូចជា NBC News ជាដើមបានឲ្យដឹងថា អាវុធដែលអាមេរិកបានសន្យាផ្តល់ជា ជំនួយដល់អ៊ុយក្រែននាពេលកន្លងមកនោះ នឹងអាចចំណាយពេលច្រើនខែច្រើនឆ្នាំ មុនពេលដែលវាអាចធ្វើដំណើរមកដល់ ដៃយោធាអ៊ុយក្រែនក្នុងការប្រើប្រាស់។ កាលពីថ្ងៃអង្គារកន្លងមកសារព័ត៌មាន NBC បានចេញផ្សាយ និងពណ៍នាអំពីកញ្ចប់ជំនួយយោធា ដែលមានទំហំដល់ទៅ ៣ពាន់លានដុល្លារ របស់អាមេរិកទៅឲ្យអ៊ុយក្រែន គឺជាជំនួយដែលមានទំហំធំបំផុត របស់អ៊ុយក្រែនគិតមកដល់ពេលនេះ...
ភ្នំពេញ៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ទៅថ្ងៃអនាគតខ្លួន (ជប៉ុន) នឹងមានស្ថានសេនានុព័ន្ធកម្លាំង ស្វ័យការពារជាតិជប៉ុនប្រចាំនៅកម្ពុជា ខណៈបច្ចុប្បន្នស្ថានសេនានុព័ន្ធ កម្លាំងស្វ័យការពារជាតិជប៉ុន មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែសីហា...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីថៃ គឺលោក Prawit Wongsuwan បានក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ បន្ទាប់ពីឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្យួរពីតួនាទីដោយ តុលាការធម្មនុញ្ញនៅថ្ងៃពុធនេះ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងនាមជាឧបនាយករដ្ឋមន្ត្រីទីមួយ លោក Prawit...
បរទេស៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបោះឆ្នោតដោយសំឡេង 5-4 ដើម្បីបញ្ជាឱ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ព្យួរពីតួនាទី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដីការបស់តុលាការបានធ្វើឡើង បន្ទាប់ពីសម្រេចទទួលយកញត្តិ សុំសេចក្តីសម្រេចលើការកាន់តំណែង ជានាយករដ្ឋមន្ត្រីរយៈពេល ៨ឆ្នាំរបស់លោក។ ញត្តិត្រូវបានបញ្ជូនពី...
ស្វាយរៀង៖ យោងតាមរបាយការណ៍ របស់មន្ទីរពេទ្យខេត្តស្វាយរៀង មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានបំភ្លឺជុំវិញរឿងក្មេងស្រីម្នាក់ឪម៉ាល់ទិច ខណៈមកព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានស្លាប់តាមផ្លូវ។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងសូមបំភ្លឺ ជូនសាធារណៈជន និងក្រុមគ្រួសារនៃសពថា ចំពោះករណីមរណៈភាពកុមារីឈ្មោះ ភឿន ចាន់ថា ភេទស្រី អាយុ៧ឆ្នាំ អាស័យដ្ឋានភូមិមេលោង...
តេអេរ៉ង់៖ ទីប្រឹក្សានៃក្រុមចរចានុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថា គ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នឹងត្រូវបានអនុវត្តរហូតដល់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) បិទសំណុំរឿងរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។ លោក Seyed Mohammad Marandi បានសរសេរថា “គ្មានកិច្ចព្រមព្រៀងណាមួយ នឹងត្រូវបានអនុវត្តមុនពេល IAEA បិទជាអចិន្ត្រៃយ៍ការចោទប្រកាន់ មិនពិតប្រឆាំងនឹងអ៊ីរ៉ង់” ។ កាលពីខែមិថុនា ក្រុមប្រឹក្សាភិបាលរបស់ IAEA...
សេអ៊ូល៖ ប្រភពពីអាជ្ញាធរសុខាភិបាលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៣,៩៣៣៩ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃអង្គារធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ២២,៥៨៨,៦៤០ករណី។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ករណីផ្ទុកប្រចាំថ្ងៃបានធ្លាក់ចុះពី ១៥០,២៥៨ករណីកាលពីថ្ងៃមុន និងទាបជាងចំនួន ១៨០,៧៦៣ករណី កាលពីមួយសប្តាហ៍មុន។ សម្រាប់សប្តាហ៍មុន...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំអភិបាលស្រុកព្រៃឈរ ទើបប្រកាសចូលកាន់តំណែង ឱ្យចេះរួមសាមគ្គីគ្នា ជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានបន្ថែម និងនាំមកនូវការរីកចម្រើនដល់ប្រជាពលរដ្ឋ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២២ ក្នុងឱកាសអញ្ជើញ ប្រកាស លោក ហេង ម៉េងឈុន មកពីអភិបាលរងស្រុកកងមាស...